អត្ថបទពាណិជ្ជកម្ម
ចង់បានផ្ទះដែលហ៊ុមព័ទ្ធដោយធម្មជាតិ សូមជ្រើសរើស គម្រោងផ្ទះនៃសុភមង្គល ទីក្រុងពិសិដ្ឋ
× ក្រុមហ៊ុន Piseth City Investment Co., LTD. បានប្រកាសបើកលក់គម្រោងអភិវឌ្ឍន៍ ផ្ទះនៃសុភមង្គល ទីក្រុងពិសិដ្ឋ របស់ខ្លួនជាផ្លូវការកាលពីពេលកន្លងទៅថ្មីៗនេះ។ គម្រោងអភិវឌ្ឍន៍ ផ្ទះនៃសុភមង្គល ទីក្រុងពិសិដ្ឋ ដែលជាតំបន់ពោរពេញដោយសក្តានុពលអភិវឌ្ឍខ្ពស់ មានភាពស្ងប់ស្ងាត់ និងហ៊ុមព័ទ្ធដោយធម្មជាតិពណ៌បៃតង។
អគ្គនាយក្រុមហ៊ុន Piseth City Investment Co., LTD. លោក ស៊ីម ពិសិដ្ឋ បានថ្លែងនៅក្នុង ពិធីសម្ពោធដែលមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនថា៖ «ទីក្រុងពិសិដ្ឋ បង្កើតឡើងដើម្បីការរស់នៅដ៏ស្រស់ស្រាយ ដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។ យើងនឹងផ្តល់នូវភាពល្អឥតខ្ចោះ តាមរយៈការរួមបញ្ចូលរវាងធម្មជាតិ និងស្ថាបត្យកម្មទំនើបទាន់សម័យនៅក្នុងលំនៅឋាន ដែលមានគុណភាពខ្ពស់ កម្រិតស្តង់ដារលេខ១»។
លោក ស៊ីម ពិសិដ្ឋ បានបន្តដោយជឿជាក់ថា ម្ចាស់លំនៅដ្ឋានគ្រប់រូប នឹងទទួលបានសុភមង្គល ជាមួយនឹងភាពទំនើប បរិយាកាសបរិសុទ្ធ និងហេដ្ឋារចនាសម្ព័ន្ធដែលហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតង ពីទីក្រុងពិសិដ្ឋ របស់ខ្លួន។ បើតាមអគ្គនាយក្រុមហ៊ុន Piseth City Investment Co., LTD.ដដែល ក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់ ទៅលើសុខុមាលភាព ការកម្សាន្ត និងបែបផែននៃការរស់នៅ ដែលមានភាពងាយស្រួល។
សម្រាប់លោក ពិសិដ្ឋ គម្រោងទីក្រុងពិសិដ្ឋ មិនមែនសាងសង់តែផ្ទះសម្រាប់ការរស់នៅតែមួយមុខនោះទេ ក្រុមហ៊ុនក៏នឹងបង្កើតសហគមន៍មួយ ដែលពេញលេញ និងសម្បូរបែប ជាមួយសាលារៀន មន្ទីរពេទ្យ កន្លែងកម្សាន្ត និងផ្សារទំនើបផងដែរ។ លោក ស៊ីម ពិសិដ្ឋ បន្ថែមថា៖«ដូចដែលអ្នកបានឃើញផ្ទះគំរូរបស់ទីក្រុងពិសិដ្ឋ ស្រាប់ហើយ ខ្ញុំជឿថាអ្នកប្រាកដជាមើលឃើញ ពីការយកចិត្តទុកដាក់របស់យើង ក្នុងការចូលរួមអភិវឌ្ឍសហគមន៍មួយ ដែលពោរពេញដោយសក្តានុពល នៃការរស់នៅដ៏ប្រសើរ»។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com