លោក ហ៊ាន ម៉េង​ហុង​៖​កញ្ចប់​សេវា​ហិរញ្ញវត្ថុ មាន​សារៈសំខាន់​ក្នុងការ​ជំរុញ​កំណើន​អាជីវកម្ម​
អត្ថបទពាណិជ្ជកម្ម
លោក ហ៊ាន ម៉េង​ហុង​៖​កញ្ចប់​សេវា​ហិរញ្ញវត្ថុ មាន​សារៈសំខាន់​ក្នុងការ​ជំរុញ​កំណើន​អាជីវកម្ម​
05, Aug 2019 , 4:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កញ្ចប់​សេវា​ហិរញ្ញវត្ថុ គឺជា​សេវា​ហិរញ្ញវត្ថុ​ច្រើន​ប្រភេទ ដែល​ស្ថាប័ន​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ផ្តល់​ទៅ​ឲ្យ​អតិថិជន​តែ​ម្នាក់ ដែល​ភាគច្រើន​ជា​ម្ចាស់​សហគ្រាស  និង​អ្នកពាក់ព័ន្ធ​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​មួយ​។  កញ្ចប់​សេវា​ហិរញ្ញវត្ថុ មានដូចជា សេវា​កម្ចី​,​សន្សំ​,​ផ្ទេរប្រាក់ និង​សេវា​ទូទាត់​ជាដើម​។ លោក ហ៊ាន ម៉េង​ហុង នាយក​ប្រតិបត្តិ​សាជីវកម្ម នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​គូសបញ្ជាក់ថា កញ្ចប់​សេវា​ហិរញ្ញវត្ថុ មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​សហគ្រាស  ឬ​អាជីវកម្ម​ខ្នាត​ធំ មានលទ្ធភាព​ពង្រីក​អាជីវកម្ម និង​ពង្រឹង​ខ្សែចង្វាក់​ផលិតកម្ម​នៅក្នុង​សហគ្រាស​របស់ខ្លួន​។​
 
​នាយក​ប្រតិបត្តិ​សាជីវកម្ម នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដដែល បញ្ជាក់ទៀតថា នៅពេល​អ្នកពាក់ព័ន្ធ​ក្នុង​ចង្វាក់​ផលិតកម្ម​មួយ​ដែល រាប់​ចាប់ពី​អ្នកផ្គត់ផ្គង់​វត្ថុធាតុដើម អ្នក​ផលិត អ្នក​ចែកចាយ រហូតដល់​, អ្នកប្រើប្រាស់​នោះ ទទួលបាន​សេវា​ហិរញ្ញវត្ថុ​តាម​តម្រូវការ នោះ នឹង​ជួយ​ជំរុញ​កំណើន​អាជីវកម្ម​របស់​ពួកគាត់​។ លោក ហ៊ាន ម៉េង​ហុង​៖«​កញ្ចប់​សេវា​ហិរញ្ញវត្ថុ ក្នុង​ក្រុម​ទាំងអស់​ហ្នឹង​(​អ្នកផ្គត់ផ្គង់​,​អ្នក​ផលិត​,​អ្នក​ចែកចាយ​, អ្នកប្រើប្រាស់​) គាត់​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​គ្រប់គ្នា សមស្រប​ទៅតាម​តម្រូវការ របស់គាត់ នោះ​ប្រាកដជា​រីកចម្រើន​ទាំងអស់គ្នា​»​។​
  
​បើតាម​លោក​ហ៊ាន ម៉េង​ហុង  អេ អឹម ខេ ក៏បានផ្តល់​កញ្ចប់​សេវា​ហិរញ្ញវត្ថុ​នេះ​ទៅដល់​អតិថិជន​របស់​ខ្លួន​យ៉ាងច្រើន​រួចមកហើយ​ដែរ ហើយ​នីតិវិធី​នៃ​ការអនុវត្ត​កញ្ចប់​សេវា​ហិរញ្ញវត្ថុ​មិន​លំបាក​នោះឡើយ​។ 
 
​ដើម្បី​ជ្រាប​លម្អិត​ថា​តើ កញ្ចប់​សេវា​ហិរញ្ញវត្ថុ​មាន​ប្រយោជន៍​អ្វីខ្លះ ហើយ​ដើម្បី​ទទួលបាន​កញ្ចប់​សេវា​ហិរញ្ញវត្ថុ ពី អេ អឹម ខេ អតិថិជន​ត្រូវមាន​លក្ខខណ្ឌ​ងាយៗ​អ្វីខ្លះ​នោះ សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក លោក ហ៊ាន ម៉េង​ហុង នាយក​ប្រតិបត្តិ​សាជីវកម្ម នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដូចតទៅ​៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com