ជាតិ
រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Mercedes ផ្តល់​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើន​បំផុត​ដល់​ទៅ​ជាង​២​ម៉ឺន​ដុល្លារ​សម្រាប់​រថយន្ត V-Class ឆ្នាំ​២០២០ នៅ​ថ្ងៃទី​៨ សីហា​
05, Aug 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) នឹង​រៀបចំ​កម្មវិធី​ដ៏​ពិ​សេសមួយ នៅ​ថ្ងៃទី​៨ សីហា​នេះ គឺ​កម្មវិធី​ការផ្តល់ជូន​តម្លៃ​ដ៏​ពិសេស​បំផុត​មិន​ធ្លាប់មាន សម្រាប់​រថយន្ត Mercedes ប្រភេទ V-Class សេ​រ៊ី ឆ្នាំ​២០២០ ដែល​ក្រុមហ៊ុន​ទើប​នាំចូល​។
 
​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កម្មវិធី​ដ៏​ពិសេស​នេះ នឹង​រៀបចំ​តែមួយ​ថ្ងៃទី ៨ ខែសីហា​ប៉ុណ្ណោះ ចាប់ពី​ម៉ោង​៨ ព្រឹក រហូត​៥​កន្លះ​ល្ងាច​។ លោក ឃុន ចាន់ថា បញ្ជាក់​ដូច្នេះ​៖«​កម្មវិធី​ដ៏​ពិសេស​នេះ គឺ​យើង​ចង់​ឲ្យ​អតិថិជន​ទាំងអស់ បាន​យល់​ដឹងថា តើ​រថយន្ត  V-Class សេ​រ៊ី ឆ្នាំ​២០២០ មាន​លក្ខណៈ​ខុសគ្នា​យ៉ាងដូចម្តេច​? វា​ថ្មី​ត្រង់ណា និង​ល្អ​យ៉ាងម៉េច​? ហើយ​ហេតុអ្វី​បានផ្តល់​តម្លៃ​ពិសេស​មិន​នឹកស្មាន​ដល់​ទាល់តែសោះ​។ តម្លៃ​ធម្មតា​យើង​លក់​ខ្ទង់ ១៥​ម៉ឺន​ដុល្លារ តែ​ថ្ងៃទី ៨ សីហា​នេះ យើង​លក់​ត្រឹមតែ ១២.៦​ម៉ឺន​ដុល្លារ​ទេ​»​។​


 
​ក្រៅពីនេះ អ្នក​ដែល​ចូលរួម​នៅក្នុង​កម្មវិធី​នេះ ក៏​នឹង​ទទួលបាន​កាដូ​អនុស្សាវរីយ៍​ពី​ក្រុមហ៊ុន  ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​)​ផងដែរ ដោយ​កាដូ​ទាំងនោះ​រួម ដប​ទឹក ម៉ាក Mercedes ដ៏​ស្រស់ស្អាត , អាវយឺត​, សៀវភៅ​កត់ត្រា​ជាដើម រួមទាំង​មានការ​បម្រើ​ភេសជ្ជៈ និង​អាហារសម្រន់​ដោយ​ឥតគិតថ្លៃ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា រថយន្ត Mercedes-Benz  V-CLASS ដ៏​ថ្មី​សន្លាង ឆ្នាំ​២០២០​នេះ ទើបតែ​មកដល់​សាល​តាំង​បង្ហាញ​រថយន្ត​ដ៏​ប្រណី​តរបស់​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ថ្មីៗ​នេះ​ប៉ុណ្ណោះ​។ 
 
​ដូច្នេះ សូម​អស់លោក លោកស្រី អញ្ជើញ​ចូលរួម​កម្មវិធី​ការផ្តល់ជូន​តម្លៃ​ដ៏​ពិសេស​បំផុត​មិន​ធ្លាប់មាន​នេះ ទាំងអស់គ្នា នៅ​ថ្ងៃទី ៨ ខែសីហា នៅ​ក្រុមហ៊ុន​រថយន្ត Mercedes-Benz ដែល​ស្ថិតនៅ​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទូរ​សព្ទ​ទៅកាន់​លេខ ០១៧ ២៣១ ៤៨៨ និង ០២៣ ២៣១ ៤៨៨៕ 
 


Tag:
 យានយន្ត​
  Mercedes
  V_Class
 ​ស្តារ អូ​តូ​
 ​ឃុន ចាន់ថា​
© រក្សាសិទ្ធិដោយ thmeythmey.com