អត្ថបទពាណិជ្ជកម្ម
រកឃើញ​អ្នកឈ្នះ​រង្វាន់ ១​ម៉ឺន​ដុល្លារ ទី​១៤ និង​ទី​១៥ ពី​ស្រា​បៀ​អាន់​ឆ័​រ​
05, Aug 2019 , 4:32 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩  ស្រា​បៀ​អាន់​ឆ័​រ បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ 10,000 ដុល្លារ ចំនួន​ពីររូប និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ 1,000 ដុល្លារ ចំនួន 27 នាក់ ពី​កម្មវិធី​«​ឈ្នះ​រង្វាន់​ស្រា​បៀ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ​»​។ កម្មវិធី​នេះ ការអញ្ជើញ​ចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ   ក្រុមការងារ​ស្រា​បៀ​អាន់​ឆ័​រ អ្នកឈ្នះ​រង្វាន់ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើនរូប​ផងដែរ​។
 
​កម្មវិធី​«​ឈ្នះ​រង្វាន់​ស្រា​បៀ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ​» ត្រូវបាន​រៀបចំ​ឡើងជា​ពិសេស សម្រាប់​អតិថិជន​របស់​ស្រា​បៀ​អាន់​ឆ័​រ ក្នុង​គោលបំណង​ថ្លែងអំណរគុណ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ ចំពោះ​អតិថិជន ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀ​អាន់​ឆ័​រ សម្រាប់​គ្រប់​កម្មវិធី គ្រប់​ឱកាស​។ 


 
​លោក សំ បញ្ញា​ពុទ្ធា  មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ ទី​១៤ ពី​ស្រា​បៀ​អាន់​ឆ័​រ បាន​មានប្រសាសន៍ថា​លោក​ពិតជា​រីករាយ​ណាស់​រក​អ្វី​ផ្ទឹម​ពុំបាន ដែល​បានឈ្នះ​រង្វាន់​នេះ​។  លោក សំ បញ្ញា​ពុទ្ធា  បញ្ជាក់ថា​៖«​ខ្ញុំ​ផឹកស្រា​បៀ​អាន់​ឆ័​រ ក្នុងអំឡុងពេល​ចុង​សប្តាហ៍ ឬ​ថ្ងៃ​ឈប់សម្រាក ឬ​នៅពេល​ខ្ញុំ​ជួបជុំ​ជាមួយ​ក្រុមការងារ​រប​ស់​ខ្ញុំ និង​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​របស់​ខ្ញុំ​។ ត្រូវ​រង្វាន់​នៅពេលដែល​ខ្ញុំ​បាន​ផឹកស្រា​បៀ​អាន់​ឆ័​រ ក្នុង​ពិធី​ភ្ជាប់ពាក្យ​របស់​ប្អូនស្រី​ខ្ញុំ​។ បន្ទាប់ពី​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​សមាជិកគ្រួសារ ខ្ញុំ​នឹង​ប្រើ​ប្រាក់រង្វាន់ 10,000 ដុល្លារ ទៅ​សង់ផ្ទះ សម្រាប់​ឪពុកម្តាយ​ខ្ញុំ ពីព្រោះ​ពួកគាត់​ចាស់​ហើយ​។ ខ្ញុំ​នឹង​ប្រើ​ប្រាក់​នៅសល់ ដើម្បី​បង្កើត​អាជីវកម្ម​តូច ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។ ខ្ញុំ​គិតថា ស្រា​បៀ​អាន់​ឆ័​រ​ល្អ​ណាស់​។ ដូច្នេះ​អ្នក​សូមជួយ​គាំទ្រ​ស្រា​បៀ​អាន់​ឆ័​រ ទាំងអស់គ្នា ដើម្បី​ទទួលបាន​រង្វាន់​ដូច​ខ្ញុំ​។ ហើយក៏​សូម​សំណូមពរ​ដល់​បងប្អូន ពិសា​ដោយ​ការ​ទំនួល​ខុសត្រូវ និង​គោរព​គ្នា​ទៅវិញទៅមក​»​។​


 
​ចំណែកឯ​លោក ហួរ រតនា មកពី​ខេត្តកណ្តាល ដែលជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ ទី​១៥ ពី​ស្រា​បៀ​អាន់​ឆ័​រ បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​យល់ឃើញថា កម្មវិធី​ប្រ​ម៉ូ​សិន​របស់​ស្រា​បៀ​អាន់​ឆ័​រ ល្អ​ណាស់​។ ពិសា​ហើយ​ត្រូវ​រង្វាន់​ធំ​ទៀត​។ ជា​ចុងក្រោយ ខ្ញុំ​សូម​ផ្តែផ្តាំ​អតិថិជន​ផ្សេងទៀត ឲ្យ​គាំទ្រ​ស្រា​បៀ​អាន់​ឆ័​រ​ព្រោះ​ស្រា​បៀ​អាន់​ឆ័​រ ពិតជា​ផ្តល់រ​ង្វាន់​ពិតប្រាកដ​មែន​»​។​
 
​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ ចំនួន​ពីររូប និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១​ពាន់​ដុល្លារ ចំនួន ២៧​នាក់​បានទទួល​រង្វាន់ ពី​ក្រុមការងារ​ស្រា​បៀ​អាន់​ឆ័​រ​។ 
 
​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ពី​ស្រា​បៀ​អាន់​ឆ័​រ ចាប់ផ្តើម​ពីថ្ងៃ​នេះ រហូតដល់​ដំណាច់ ឆ្នាំ​២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀ​អាន់​ឆ័​រ លោកអ្នក​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់ ស្រា​បៀ​អាន់​ឆ័​រ​១​កំប៉ុង , ១២​កំប៉ុង , ២៤ កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០ (​មួយរយ​) ដុល្លារ​, ១,០០០ (​មួយ​ពាន់​ដុល្លារ និង​១០,០០០ (​មួយ​ម៉ឺន​)​ដុល្លារ ពី​ស្រា​បៀ​អាន់​ឆ័​រ​។  ក្រុមហ៊ុន នឹង​រៀបចំ​ពេលវេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១​ពាន់​ដុល្លារ ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀ​អាន់​ឆ័​រ​។ ចំពោះ​រង្វាន់​ផ្សេងទៀត លោកអ្នក​អាច​បើក​ភ្លាម នៅតាម​ដេប៉ូ​ចែកចាយ ស្រា​បៀ​អាន់​ឆ័​រ​។​


 
​បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។ 
 
​សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១ ម៉ឺន​ដុល្លារ រាល់​ខែ​! អ្នកឈ្នះ​បន្ទាប់​អាចជា​រូបអ្នក​!!! 
​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖ 092 333 900 / 010 833 000​។​
​រីករាយ​ស្រស់ថ្លា ពិសា​ដោយ​ការទទួលខុសត្រូវ​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com