រាជធានីភ្នំពេញ៖ ហ៊ួយបាំង ហួងសាន របស់វិនិយោគិនចិន បានរៀបចំសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ដើម្បីបង្ហាញពីភាពរីកចម្រើនលូតលាស់ក្នុងវិស័យអចលនទ្រព្យ។ ពិធីនេះ ធ្វើឡើងនៅសណ្ឋាគារ ហួង សាន ទល់មុខរិមានរដ្ឋសភាជាតិ នៃ កម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក ហ៊ុន តូ លោកស្រី ហ៊ុន គីមឡេង, លោក នេត សាវឿន, លោក ជា ធឿន អនុប្រធានអចិន្ត្រៃយ៍សមាគមខ្មែរ-ចិននៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសប្រហែល៣០០នាក់ ដោយមានការអមដំណើរដោយនារីបម្រើការលើយន្តហោះដ៏ស្រស់ស្អាតផងដែរ។
យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន ហ៊ួយប៉ាង អ៊ីនធើណេសិនណលរៀលអីស្ទេត ហ៊ួយប៉ាង អ៊ីនធើណេសិនណល ជាយានមួយ ដែលកំពុងធ្វើដំណើរទៅមុខសន្សឹមៗ ក្នុងការដឹកនាំប្រជាជន ដែលរស់នៅទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ដែនដីថ្មីមួយ ដោយទទួលបានបទពិសោធន៍ពីការរស់នៅបែបថ្មី ប្រកបដោយភាពស៊ីវីល័យ ប្រណិតភាព និងគុណភាព។
នៅក្នុងពិធីនោះ លោក សិន ឆាវ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ហ៊ួយប៉ាង អ៊ីនធើណេសិនណល រៀល អ៊ីស្ទេត បានឲ្យដឹងថា ហ៊ួយប៉ាង អ៊ីនធើណេសិនណល គ្រុប បានបង្កើតឡើងជិត២០ឆ្នាំមកហើយ ដោយបានខិតខំអភិវឌ្ឍមាគ៌ាពិពិធកម្ម រហូតដល់បច្ចុប្បន្ន។ ក្រុមហ៊ុន បានប្តេជ្ញាពង្រីកខ្លួនក្នុងវិស័យអចលនទ្រព្យ និងរៀបចំបោះគោលដៅនៅអាស៊ីអាគ្នេយ៍ ដោយឈរជើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយធ្វើអន្តរជាតិនីយកម្ម និងទំនើបនីយកម្មការរស់នៅប្រកបដោយភាពស៊ីវីល័យ ប្រណិតភាព និងគុណភាព សម្រាប់ប្រជាជនគ្រប់ស្រទាប់។
លោក សិន ឆាវ បន្តថា ក្នុងឆ្នាំ២០១៩នេះ ហ៊ួយប៉ាង អឺនធើណេសិនណល រៀលអឺស្ទេត បានបង្កើតស្នាដៃក្នុងការរស់នៅមួយ សម្រាប់ប្រជាជាតិខ្មែរលើកដំបូ ងនោះគឺហ៊ួយប៉ាង ហួងសាន អឺនធើណេសិនណល ដែលវាជាចំណែកមួយ ទាក់ទងនឹងការរស់នៅដ៏ប្រសើរ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈរស់នៅថ្មីមួយ របស់ប្រជាជនផងដែរ។
លោក ជា ធឿន អនុប្រធានអចិន្ត្រៃយ៍ សមាគមខ្មែរ-ចិននៅកម្ពុជា បានមានប្រសាសន៍ថា ការវិយោគរបស់ចិន នៅប្រទេសកម្ពុជាកាន់តែច្រើន នឹងអាចចូលរួមជួយក្នុងការបន្ថែមសោភ័ណភាព និងគុណភាពនៃសំណង់ និងស្ថាបត្យកម្ម នៅក្នុងទីក្រុងភ្នំពេញ ហើយនឹងរឹតតែធ្វើឱ្យប្រទេសកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត និងអាចក្លាយទៅជាទីក្រុងប៉ារីសដ៏តូចមួយ នៅប៉ែកបូព៌ា។ លោកជា ធឿន អនុ បន្តថា ការសម្ពាធគម្រោង ហ៊ួយប៉ាង ហួងសាន អ៊ុនធឺរណេសិនណល វៀលអឺស្ទេត នៅពេលនេះ បានបញ្ជាក់ពីការរីកចម្រើនបស់ក្រុមហ៊ុន ហ៊ួយប៉ាង នៅកម្ពុជា ដោយបានធ្វើការដឹកនាំមុខគេ នៅលើវិស័យអចលនទ្រព្យ ដែលបានបញ្ជាក់ពីសច្ចៈធម៌ជាក់ស្តែង ក៏ដូចជាសេវាកម្ម និងការផ្តល់នូវលំនៅឋាន ប្រកបដោយសុខសុភមង្គល ដល់ទីក្រុងភ្នំពេញ ជាមួយនឹងគម្រោងប្រកបដោយប្រណិតភាព និងផ្តល់នូវសេវាកម្មដ៏ល្អប្រសើរដល់អតិថិជនជាច្រើនផងដែរ។
គួរបញ្ជាក់ថា គម្រោង ហ៊ួយប៉ាង ហួងសាន ជាគម្រោងមួយ ដែលមានទីតាំងស្ថិតនៅតំបន់ដែលមានសក្តានុពលខ្ពស់ មានស្ថានទូតនានាចំនួន៧ នៅជុំវិញ និងមានចម្ងាយជិតមែនទែនពីស្ថានទូតអូស្ត្រាលី និងចម្ងាយតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ពីស្ថានទូតរុស្សី។ គម្រោង ក៏សិ្ថតនៅតំបន់ទេសចរណ៍ល្បីៗ រួមមាន វិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរជាតិ រមណីយដ្ឋានវត្តភ្នំ ផ្សារធំថ្មី ផ្សារទួលទំពូង និងសារមន្ទីវប្រវត្តិសាស្ត្រទួលស្លែង និងមានស្ថាប័នរដ្ឋធំៗ ៦នៅជុំវិញ បង្កើតបានជាបណ្ដុំការរស់នៅយ៉ាងសំខាន់មួយ ប្រកបដោយសុវត្ថិភាព ប្រណិតភាពរួមបញ្ចូលគ្នា។
គម្រោង ហ៊ួយប៉ាង ហួងសាន អ៊ីនធើណេសិនណល ផ្សារភ្ជាប់មកជាមួយនឹងរង្វង់ការរស់នៅបែបពាណិជ្ជកម្មស្តង់ដាខ្ពស់ ដោយរួមមានផ្សារទំនើប សណ្ឋាគារលំដាប់ផ្កាយ សាលាអន្តរជាតិ មន្ទីរពេទ្យស្ដង់ដាខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតស្ថិ តនៅតំបន់កោះពេជ្រ។ ក្រៅពីនេះ គម្រោងផ្ទាល់ក៏មានសាលធំទូលាយ ចំណតយានយន្ត អាងហែលទឹក កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន ខេធីវី ក្លិបកម្សាន្តជាដើម ដែលសាងសង់យ៉ាងពិសេស សម្រាប់ការរស់នៅបែបស៊ីវិល័យ និងប្រណិតភាព ដែលស្ថិតនៅដែនដីថ្មីមួយ នៃទីក្រុងភ្នំពេញ។
(អត្ថបទពាណិជ្ជកម្ម)