ជាតិ
រថយន្ត
ហេតុអ្វីបានជាត្រូវសរសេរអក្សរបញ្ច្រាសលើរថយន្តសង្គ្រោះបន្ទាន់ (AMBULANCE)?
× អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានសើចចំអកនៅពេលដែលពួកគេឃើញអក្សរបញ្ច្រាសនៅលើរថយន្តសង្គ្រោះបន្ទាន់ (Ambulance)។ ប៉ុន្តែ នេះមិនមែនជាកំហុសឆ្គង ឬជាសំណេរខុសបច្ចេកទេសនោះឡើយ។
អ្នកជំនាញបានអះអាងថា សំណេរអក្សរបញ្ច្រាស (Mirror Writing) ជាជំនួយដល់អ្នកបើកបររថយន្តខាងមុខ ដឹងភ្លាមៗថា ជា «រថយន្តសង្គ្រោះបន្ទាន់» (ភាសាខ្មែរ) ឬ Ambulance (ភាសាបារាំង ឬអង់គ្លេស) ជាពិសេសក្នុងករណីសង្គ្រោះបន្ទាន់។
នេះមិនមែនជាលក្ខខណ្ឌច្បាប់ដែលតម្រូវនោះឡើយ ប៉ុន្តែតាមរយៈការសរសេរអក្សរបញ្ច្រាស អ្នកបើកបរខាងមុខ អាចមើលតាមកញ្ចក់មើលក្រោយ (Rear View Mirrors) ហើយដឹងភ្លាមថា ជារថយន្តសង្គ្រោះបន្ទាន់ ហើយបើកផ្លូវភ្លាមៗដល់រថយន្តនោះ។ នៅកញ្ចក់មើលក្រោយ យើងមើលឃើញអក្សរបញ្ច្រាសត្រឡប់ទៅជាអក្សរត្រឹមត្រូវវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com