អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ណូ​វ៉ូ ណ័​រ​ឌី​ស វិនិយោគ​លើ​កម្មវិធី​ភាពជា​ដៃគូ រវាង​វិស័យ​សាធារណៈ​និង​ឯកជន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​
05, Aug 2019 , 5:13 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩៖ ថ្ងៃនេះ​ក្រសួងសុខាភិបាល ក្រុមហ៊ុន ណូ​វ៉ូ ណ័​រ​ឌី​ស និង​អង្គការ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​របស់​ប្រទេស​អាល្លឺម៉ង់ បានប្រកាស​បើក​គ្លីនិក​ទឹកនោមផ្អែម​លើ​កុមារ​ចំនួន​២ នៃ​កម្មវិធី​ភាពជា​ដៃគូ​វាង​វិស័យ​សាធារណៈ និង​ឯកជន ដែលមាន​ឈ្មោះថា គម្រោង​ទឹកនោមផ្អែម​លើ​កុមារ ក្នុងប្រទេស​កម្ពុជា​។​
 
​ការបើក​គ្លីនិក​ទឹកនោមផ្អែម​របស់​កុមារ​ទាំងពីរ​នេះ នឹង​ជួយ​ដោះស្រាយ​បន្ទុក​ជំងឺ​ទឹកនោមផ្អែម​ដែល​កំពុង​កើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងចំណោម​កុមារ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ដែល​ត្រូវការ​ការថែទាំ និង​ព្យាបាល​។ ចំនួន​ប្រមាណ ៩,៦% បាន​កើនឡើង​ជាតិ​ស្ករ​ក្នុង​ឈាម ឬ​កំពុង​ត្រូវបាន​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​។​


 
​សរុបទៅ​គ្លីនិក​ទឹកនោមផ្អែម​របស់​កុមារ​ថ្មី​ចំនួន ១៤ កន្លែង នឹង​ផ្តល់​ការធ្វើ​រោគវិនិច្ឆ័យ និង​យកចិត្តទុកដាក់​ដល់​កុមារ ដែលមាន​កុមារ​ទឹកនោមផ្អែម​ប្រភេទ ១ ក្រោម​គម្រោង​ទឹកនោមផ្អែម​លើ​កុមារ នៅ​កម្ពុជា​។ គ្លីនិក​ចំនួន ៤ កន្លែង នឹងត្រូវ​ដាក់​នៅក្នុង​ទីក្រុង និង ១០ កន្លែង នៅតាម​ខេត្ត​។​
 
​បច្ចុប្បន្ន មាន​កុមារ​ចុះឈ្មោះ​ប្រមាណ ២០០ នាក់ ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​ប្រព័ន្ធ​សុខភាព​សាធារណៈ ដែល​បង្ហាញ​ពី​ការរាយការណ៍​ទាប និង​មិនមាន​អត្តសញ្ញាណ​នៃ​ជំងឺ​នេះ​។ ដូច្នេះ ការផ្តោត​អារម្មណ៍​រប​ស់​គម្រោង​ទឹកនោមផ្អែម​លើ​កុមារ ក្នុងប្រទេស​កម្ពុជា គឺ​ស្វែងរក​ក្មេងៗ​ទាំងនេះ ដើម្បី​ផ្តល់​ថ្នាំ​អាំង​ស៊ុយ​លីន សម្រាប់​ព្យាបាល​ទឹកនោមផ្អែម និង​ឧបករណ៍​ការត្រួតពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម និង​សម្ភារ​ផ្គត់ផ្គង់ ដល់​កុមារ​ក្នុង​រយៈពេល​នៃ​កម្មវិធី​។​
 
​ជំងឺ​ទឹកនោមផ្អែម​មាន​ពីរ​ប្រភេទ​។ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ១ អាច​កើតមាន​ពេញ​មួយជីវិត​ប៉ុន្តែ​ជាធម្មតា ចាប់ផ្តើម​នៅក្នុង​ឆ្នាំ​កុមារភាព និង​វ័យ​ជំទង់​។ តាម​ការប៉ាន់ប្រមាណ  ៥ ទៅ​១០% នៃ​ចំនួន​ប្រជាជន​សរុប មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ១ ខណៈដែល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ គឺជា​ទម្រង់​ជំងឺ​ទឹកនោមផ្អែម​ទូទៅ​បំផុត ដែល​ជះឥទ្ធិពល​ដល់ ៩០% ទៅ ៩៥% នៃ​អ្នកជំងឺ​ទឹកនោមផ្អែម​។​


 
​លោក Frederik Kier អនុប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន ណូ​វ៉ូ ណ័​រ​ឌី​ស មានប្រសាសន៍ថា​៖ «​ខ្ញុំ​ពិតជា​រំភើប និង​មាន​មោទនភាព​ណាស់ ដែល​បាន​ចូលរួម​បើក​គ្លីនិក​ថ្មី នៅថ្ងៃនេះ ក្នុងប្រទេស​កម្ពុជា​។ នៅ​ក្រុមហ៊ុន ណូ​វ៉ូ ណ័​រ​ឌី​ស យើង​ប្តេជ្ញា​ផ្លាស់​ប្តូរជីវិត របស់​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​ទៀត​»​។ 

​អំពី​គំ​ម្រោ​ង​ជំងឺ​ទឹកនោមផ្អែម​លើ​កុមារ​
 
​គម្រោង​ជំងឺ​ទឹកនោមផ្អែម​លើ​កុមារ ផ្តល់​ការថែទាំ​ជំងឺ​ទឹកនោមផ្អែម និង​អាំង​ស៊ុយ​លីន​ដល់​កុមារ ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ១ នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​។ បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៩ កម្មវិធី​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ស្ថានភាព​នៅ​អាហ្វ្រិក សាហា​រ៉ា ដែល​កុមារ ដែល​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ ជារឿយៗ​មាន​អាយុ​តិចជាង​មួយឆ្នាំ​។ នៅ​ឆ្នាំ​២០១៦ កម្មវិធី​នេះ ត្រូវបាន​ពង្រីក​ដើម្បី​រួមបញ្ចូល​ប្រទេស​ចំនួន ៥ រួមទាំង​ប្រទេស​កម្ពុជា​។ នៅត្រឹម​ឆ្នាំ ២០២០ គម្រោង​នេះ មហិច្ឆតា​ផ្តល់​ប្រយោជន៍​ដល់​កុមារ​ជាង ២​ម៉ឺន នាក់​។​


 
​ដៃគូ​សកល​នៅក្នុង​កម្មវិធី​នេះ គឺ ក្រុមហ៊ុន ណូ​វ៉ូ ណ័​រ​ឌី​ស​, Roche, សមាគម​អន្តរជាតិ​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​កុមារ និង​វ័យ​ជំទង់ (ISPAD) និង​មូលនិធិ​ជំងឺ​ទឹកនោមផ្អែម​ពិភពលោក (WDF) ។ នៅក្នុង​ប្រទេស ៩ ដែល​បាន​បង្កើត​រួចហើយ (​កា​មេ​រូ​ន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ អេ​ត្យូ​ពី​ហ្គី​ណេ​កេ​ន​យ៉ា តង់​ហ្សា​នី និង​អ៊ូ​ហ្គ​ង់​ដា បង់​ក្លា​ដេ​ស និង​ឥណ្ឌា​) កម្មវិធី​នេះ ត្រូវបាន​អនុវត្ត​ភាពជា​ដៃគូ​រវាង​វិស័យ​សា​ធាណៈ និង​ឯកជន ជាមួយ​ដៃគូ​ក្នុងស្រុក​មួយចំនួន​។ ក្រសួងសុខាភិបាល​នៅក្នុង​ប្រទេស​ទាំងនេះ ដើរតួនាទី​យ៉ាងសំខាន់ ដើម្បី​ធានាថា គម្រោង​ជំងឺ​ទឹកនោមផ្អែម​ចំពោះ​កុមារ ត្រូវបាន​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​សុខាភិបាល ដែលមាន​ស្រាប់​។ ប្រទេស​ថ្មី​ចំនួន ៥ ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​កម្មវិធី​នេះ គិត​ត្រឹម​ឆ្នាំ ២០១៩ គឺ​កម្ពុជា កូ​ឌី​វ័រ មី​យ៉ាន់​ម៉ា សេ​ណេ​ហ្គា​ល់ និង​ស៊ូដង់​។​
 
​គម្រោង​ទឹកនោមផ្អែម​លើ​កុមារ​នេះ ត្រូវបាន​អនុវត្ត​ដោយ​ក្រសួងសុខាភិបាល និង​ដៃគូ​ក្នុងស្រុក នៅក្នុង​បណ្តា​ប្រទេស​ចំនួន ១៤ ដែលមាន​កុមារ​ជាង ១៩,៥០០ នាក់ បាន​ចុះឈ្មោះ​នៅថ្ងៃនេះ​។ កុមារ​មួយចំនួនធំ នៅក្នុង​កម្មវិធី​នេះ មានការ​គ្រប់គ្រង​ល្អ ហើយ​អាច​នាំ​ជីវិត​មាន​សុខភាព​ល្អ​។ រហូតមកដល់​ពេលនេះ គ្លី​នី​ក​ចំនួន ១៧៨ ត្រូវបាន​បង្កើតឡើង ហើយ​អ្នកជំនាញ​ថែទាំ​សុខភាព ជាង ១១,៦០០ នាក់​ត្រូវបាន​បណ្តុះបណ្តាល ក្នុងការ​ថែទាំ​ជំងឺ​ទឹកនោមផ្អែម​។ 


 
​អំពី ក្រុមហ៊ុន ណូ​វ៉ូ ណ័​រ​ឌី​ស 
 
​គឺជា​ក្រុមហ៊ុន​ថែរក្សា​សុខភាព​ពិភពលោក ដែលមាន​បង្កើត​ឡើងជា​ង​៩០ ឆ្នាំ និង​ភាពជា​អ្នកដឹកនាំ ក្នុងការ​ថែទាំ​ជំងឺ​ទឹកនោមផ្អែម​។ មរតក​នេះ បានផ្តល់​ឱ្យ​យើង​នូវ​បទពិសោធន៍ និង​សមត្ថភាព ដែល​អាចជួយ​យើង ឱ្យជួយ​មនុស្ស​ដែល​ជៀសផុត ពី​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​ទៀត ដូចជា ជំងឺ​ឈាម​ក្រ​កក ជំងឺ​ធាត់ និង​ការ​ធាត់​។ មាន​ការិយាល័យ​កណ្តាល នៅក្នុង​ប្រទេស​ដា​ណា​ម៉ាក ក្រុមហ៊ុន ណូ​វ៉ូ ណ័​រ​ឌី​ស មាន​បុគ្គលិក​ប្រមាណ ៤២,០០០ នាក់ នៅក្នុង​ប្រទេស​ចំនួន ៧៧ និង​បាន​ដាក់លក់​ផលិតផល​របស់ខ្លួន នៅក្នុង​ប្រទេស​ជាង ១៦៥ ៕ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទស្សនា novonordisk.com, Facebook, Twitter, LinkedIn, YouTube 










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com