ពីនេះ ពីនោះ
«​ជម្លៀស​,​និរទេស​,​បណ្តេញ និង​ភៀស​»​មានន័យ​ខុសគ្នា​យ៉ាងណា​?
06, Aug 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ជម្លៀស​,​និរទេស​,​បណ្តេញ និង​ភៀស​»​ជា​ពាក្យ​ដែល​ស្តែង​ពី​សកម្មភាព​មនុស្ស សត្វ ឬ​វត្ថុ ឃ្លាត​ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​។ ពាក្យ​ទាំងនេះ​ប្រើ​ក្នុងន័យ​ខុសគ្នា​។ នេះ​បើតាម​វេច​នា​នុ​ក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត​។

 
«​ជម្លៀស​»​មានន័យថា ឈ្លៀស (​ស្កាត់​កែន​យក​ពាហនៈ ឬ​យក​មនុ​ស្សមក​ប្រើ​ជា​រាជការ​បណ្តើរ​សិន ដោយ​បន្ទាន់ ការ​ប្រញឹកប្រញាប់ ដូចជា ឈ្លៀសរទេះ​,​ឈ្លៀសគោ​,​ឈ្លៀសមនុស្ស ជាដើម​។ 
 
«​និរទេស​» សំដៅលើ​ដំណើរ​បំបរបង់​ឲ្យ​ចេញពី​ស្រុក​,​ពី​ស្រុក​ខ្លួន​ទៅ​នៅ​ស្រុក​ឯទៀត​។ ចំពោះ​ពាក្យ​«​បណ្តេញ​» សំដៅលើ ដេញ​ឲ្យ​នៅ​ឃ្លាត​ចាក​ទី ដោយ​បង្ខំ ឬ​ដោយ​បំភ័យ​។ ចំណែក​«​ភៀស​»​មានន័យថា វេះ ឬ​ដោះ​គេចចេញ​បំបាត់​ខ្លួន គេចចេញ​ដោយ​ក្លែងខ្លួន ឬ​ប្លែង​ឈ្មោះ​មិន​ឲ្យ​គេ​ស្គាល់​៕ 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com