ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ផ្លែ​ប៉ោម​ច្រើន បើសិន​មាន​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​
06, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​កើតឡើង​ដោយសារតែ​ការរំលាយ​សារធាតុ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​ខុស​ប្រក្រតី ដែលជា​ហេតុ​នាំ​ឲ្យ​វា​បង្ក​ជាការ​រលាក​ក្នុង​សន្លាក់​បាន​។ សន្លាក់​ដែល​រង​ប៉ះពាល់​បំផុត​នោះ​មានដូចជា ជង្គង់ កែងដៃ ក ត្រចៀក កដៃ កែងជើង ឆ្អឹង​តូចៗ​ក្នុង​ប្រអប់ជើង​។ ចំពោះ​អាកា​រៈ​របស់​វា​គឺ​ឡើង​កំពក​ដុំៗ​នៅ​សន្លាក់​នោះ ហើយ​ពេលខ្លះ​ចេញ​ជា​អា​ការៈឈឺចាប់​ខ្លាំង ហើម និង​តឹង​នៅ​សន្លាក់​នោះ​តែម្តង​។ 

 
​ចំពោះ​កត្តា​ប្រឈម​នឹង​ជំងឺ​នោះ​វិញ​មានដូចជា​៖
 
​- ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ច្រើន​
- ​ញ៉ាំ​ប្រៃ​ពេក​
​- កង្វះ​ការហាត់​ប្រាណ​
​- របប​អាហារ​មិន​ត្រឹមត្រូវ​
- ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​
​- របៀប​រស់នៅ​បែប​ស៊ី​ដេកៗ​
​- ស្ត្រេ​ស​
​- កង្វះ​ការ​សម្រាក ឬ​គេង​មិនបាន​គ្រប់គ្រាន់​
- ​ហ្សែ​ន​
 
​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​មិនសូវ​ខុសគ្នា​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម ទឹកនោមផ្អែម គ្រួស​ក្នុង​តម្រងនោម និង​ជំងឺ​ផ្សេងៗ​ទៀត​ប៉ុន្មាន​ឡើយ​។ រោគសញ្ញា​ដំបូង​របស់​ជំងឺ​រលាក​សន្លាក់​ប្រភេទ​នេះ​ច្រើនតែ​ជាការ​ឈឺចាប់ និង​ហើម​នៅ​សន្លាក់​ម្រាម​មេដៃ​។ ដូច្នេះ​បើសិនជា​អ្នកមាន​អាកា​រៈ​បែបនេះ​មែន ចូរ​ស្វែងរក​ការព្យាបាល​ពី​គ្រូពេទ្យ​ភ្លាម​ទៅ​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ រឿង​ដែល​ល្អ​នោះ​គឺថា មាន​វិធី​ច្រើនណាស់​ដែល​អាចជួយ​បង្ការ​កុំ​ឲ្យ​មាន​រោគសញ្ញា​របស់​ជំងឺ​នេះ​បាន​តាមបែប​ធម្មជាតិ ហើយ​អ្វីដែល​ខ្ញុំ​នឹង​លើកមកបង្ហាញ​នេះ គឺ​ការ​ទទួលទាន​ផ្លែ​ប៉ោម ព្រោះ​វា​ក៏​អាចជួយ​បំបាត់រោគ​សញ្ញា​ជំងឺ​នេះ​បានដែរ​។ 
 
​ផ្លែ​ប៉ោម​មាន​សារធាតុ Malic Acid នៅក្នុង​សំបក​របស់​វា​។ សារធាតុ​នេះ​គឺជា​ប្រភេទ​អាស៊ីត ប៉ុន្តែ​មិនមែន​អាស៊ីត​ទាំងអស់​សុទ្ធតែ​អាក្រក់​ចំពោះ​សុខភាព​ឡើយ​។ Malic Acid ធ្វើការ​បានល្អ​ដូចគ្នា​នឹង​ទឹកក្រូច​ឆ្មា​រដែរ ហើយ​ពេលខ្លះ​ក៏មាន​ប្រយោជន៍​ច្រើនជាង​ផងដែរ ជាពិសេស​ការកាត់បន្ថយ​អា​ការៈឈឺចាប់​នៃ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​តែម្តង​។ ដោយសារតែ រាងកាយ​មនុស្ស​ម្នាក់ៗ​មិនមាន​សារធាតុ​គីមី​ក្នុង​ខ្លួន​ដូចៗ​គ្នា​នោះ ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​ឲ្យ​បងប្អូន​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ថ្ងៃមួយ​ផ្លែ និង​មួយថ្ងៃ​ទៀត​ផ្លែ​ចេក​មួយ​ផ្លែ​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួល​ទាន​ផ្លែ​ប៉ោម បងប្អូន​អាច​ញ៉ាំ​បាន​ច្រើន​របៀប និង​ទម្រង់​។ យើង​អាច​ញ៉ាំ​តែឯង ឬ​ញ៉ាំ​ជាមួយ​ផ្លែឈើ ឬ​អាហារ​ផ្សេងៗ​ទៀត​បាន​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com