អត្ថបទពាណិជ្ជកម្ម
កាន់តែ​ងាយស្រួល និង​មាន​ទំនុកចិត្ត ជាមួយ​បណ្ដាញ​ការិយាល័យ​ទូទាំងប្រទេស និង​បច្ចេកវិទ្យា​ទំនើប​របស់​ប្រា​សាក់​
06, Aug 2019 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា កំពុងមាន​សន្ទុះ​ខ្លាំង​ក្នុង​ទីផ្សារ ស្រប​ពេលដែល​ស្ថាប័នហិរញ្ញវត្ថុ​ប្រកបដោយ​សក្តានុពល​មួយ​នេះ កំពុង​ពង្រីក​បណ្តាញ​ការិយាល័យ​របស់ខ្លួន​ជាច្រើន​សាខា នៅ​ទូទាំងប្រទេស​។​
 
​រហូតមកដល់​បច្ចុប្បន្ន ប្រា​សាក់​បាន​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែលមាន​សាខា​ច្រើនជាងគេ​នៅ​កម្ពុជា និង​ផ្តល់​ភាពងាយស្រួល​ជូន​អតិថិជន ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ ដែល​ផ្តល់នូវ​ភាព​រីកចម្រើន​។ 
 
​ក្រៅពី​ការផ្តល់​ការបម្រើ​សេវា​នៅតាម​សាខា ប្រា​សាក់ បានដាក់​ឱ្យប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត ដែល​អនុញ្ញាតឱ្យ​អតិថិជន អាចធ្វើ​ប្រតិបត្តិការ​ធនាគារ​ដោយ​ខ្លួនឯង តាម​ទូរស័ព្ទដៃ និង​កុំព្យូទ័រ បាន​យ៉ាង​ងាយស្រួល​គ្រប់ពេលវេលា និង​ទីកន្លែង​។ ជាងនេះទៅទៀត អតិថិជន ក៏​អាច​ដក​ប្រាក់ និង​ចាត់ចែង​សាច់ប្រាក់​ជាមួយ​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់ បាន​គ្រប់ពេលវេលា​ទាំ​អស់​។ 
 
​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​លើកឡើងថា ការផ្តល់​ជម្រើស​ក្នុងការ​បម្រើសេវា​ច្រើន​បែបនេះ និង​ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​ឌីជីថល​របស់​ប្រា​សាក់ គឺ​ឆ្លើយតប​តាម​តម្រូវការ​អតិថិជន និង​ទៅឱ្យ​កាន់តែ​ជិត​អតិថិជន​ថែមទៀត​។ ហើយ​នេះ​គឺជា​ការបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រា​សាក់ ក្នុង​ការបម្រើ​សេវាកម្ម​ជូន​អតិថិជន​ទាំងអស់ ឱ្យ​កាន់តែ​ប្រសើរឡើង និង​កាន់តែ​ងាយស្រួល​ឡើង ទាំង​ការផ្តល់​កម្ចី ផ្តល់​សេវា​ប្រាក់​បញ្ញើ​សន្សំ ចាត់ចែង​សាច់ប្រាក់ ផ្ទេរប្រាក់ និង​ទូទាត់​ផ្សេងៗ​។ លោក សាយ សូ​នី ក៏បាន​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ទាំងអស់ ដែល​តែងតែ​គាំទ្រ និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រា​សាក់​។​
 
​សូមបញ្ជាក់ថា ប្រា​សាក់​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​ប្រភេទ​រួមមាន សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ សេវា​បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស សេវា​អេ​ធី​អឹម ម៉ាស៊ីន​ឆូត​កាត សេវា​ធនាគារ​ចល័ត និង​សេវា​បញ្ជាក់​សមតុល្យ​គណនី ដែល​គ្របដណ្តប់​នៅ​ទូទាំងប្រទេស​។ 
​សម្រាប់​ព័ត៌មាន​បន្ថែម​៖ www.prasac.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com