ម៉ាស៊ីនត្រជាក់ សាម​សុង Wind-free 4 Way Cassette កាន់តែ​ពេញនិយម​ខ្លាំង​បំផុត​សម្រាប់​គេហដ្ឋាន អគារ និង​ការិយាល័យ
អត្ថបទពាណិជ្ជកម្ម
ម៉ាស៊ីនត្រជាក់ សាម​សុង Wind-free 4 Way Cassette កាន់តែ​ពេញនិយម​ខ្លាំង​បំផុត​សម្រាប់​គេហដ្ឋាន អគារ និង​ការិយាល័យ
06, Aug 2019 , 2:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៩៖ ជាការ​ពិតណាស់ បរិស្ថាន​ជុំវិញ គឺ​ពិតជា​កត្តា​ដ៏​សំខាន់ ដែល​អាច​ជះឥទ្ធិពល​ដល់​ការរស់នៅ ឬ​ការបំពេញ​ការងារ​ប្រចាំថ្ងៃ របស់​យើងទាំងអស់គ្នា​។ សាក​ស្រមៃ​មើល ប្រសិនបើ​គេហដ្ឋាន  កន្លែងធ្វើការ ការិយាល័យ ឬ​អគារ​ពាណិជ្ជកម្ម​របស់​លោកអ្នក មាន​សភាព​ក្តៅ​ស្អុះស្អាប់ មិនមាន​ផាសុកភាព តើ​នឹងមាន​អ្វី​កើតឡើង​? ប្រាកដ​ណាស់ វា​នឹង​មិនមាន​ភាពងាយស្រួល ក្នុងការ​រស់នៅ ឬ​បំពេញការងារ​ឡើយ​។​
 
​ជាមួយនឹង​ម៉ាស៊ីនត្រជាក់ សាម​សុង Wind-free 4 way Cassette គឺជា​ដៃគូ​ដ៏​ល្អ​បំផុត សម្រាប់​គ្រួសារ ម្ចាស់​ជំនួញ ឬ​អាជីវកម្ម​ដែល​ជោគជ័យ ដោយ​ផ្តល់ជូន​នូវ​បរិយាកាស​ល្អ​ដល់​បុគ្គលិក​និយោជិត អតិថិជន ដៃគូ​ពាណិជ្ជកម្ម ឬ​វិនិយោគិន ក្នុងការ​ទទួលបាន​នូវ​អារម្មណ៍​ស្រស់ស្រាយ​ជានិច្ច​។​


 
​គួរបញ្ជាក់​ផងដែរ​ថា អគារ​ពាណិជ្ជកម្ម​ដ៏​ល្បី LEGO របស់​ប្រទេស​កូរ៉េ ព្រមទាំង​អគារ​ពាណិជ្ជកម្ម Keystone Premium ដែល​ស្ថិត​លើ​វិថី​ព្រះ​នរោត្តម រាជធានី​ភ្នំពេញ ក៏បាន​ជ្រើស​យក​ម៉ាស៊ីនត្រជាក់ សាម​សុង Wind-free 4 way Cassette ផងដែរ​។ មិនមែន ១ គ្រឿង ហើយក៏​មិនមែន ១០០​គ្រឿង​ដែរ គឺ​រហូតដល់ ៤៥៧ គ្រឿង​។  ការគាំទ្រ និង​ភាព​ពេញនិយម​បែបនេះ គឺ​ដោយសារតែ ម៉ាស៊ីនត្រជាក់ សាម​សុង Wind-free 4 way Cassette មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប បែប Wind-free Cooling ដែល​អាច​ផ្តល់​ភាព​ត្រជាក់​បាន​សព្វ​ល្អ មាន​ផាសុកភាព ជាមួយនឹង​រន្ធ 15,700 និង​អាច​រក្សាបាន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ គេហដ្ឋាន អគារ​ពាណិជ្ជកម្ម និង​ការិយាល័យ​ទាំងអស់ ឱ្យ​កាន់​តែមាន​សោភ័ណភាព ស្រស់ស្អាត ទាក់ទាញ ដែល​មើលទៅ​គ្មាន​ទាស់ភ្នែក​អ្វី​ឡើយ​។ 
 
​ដើម្បី​ជ្រាប​ឱ្យ​កាន់តែច្បាស់ ពី​ម៉ាស៊ីនត្រជាក់​សាម​សុង Wind-free 4 way Cassette ទំនើប ទាន់សម័យ និង​ល្អ​យ៉ាងណា​នោះ សូម​អ​ញ្ចើ​ញ​មក​ទស្សនា​ដោយផ្ទាល់ នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​បន្ត ដែល​នៅ​ជិត​លោកអ្នក​បំផុត​។ សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​ក៏​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 203 232 ៕







(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Samsung
© រក្សាសិទ្ធិដោយ thmeythmey.com