សង្គមអន្តរជាតិ
អន្តរជាតិ
នារីន័រវេស Ayla Kirstine ចេះរត់ និងលោតបានដូចជាសត្វសេះ
× នារីន័រវេសឈ្មោះ Ayla Kirstine កំពុងល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញអ៊ីនធ័រណិត តាមរយៈសកម្មភាពវីដេអូជាច្រើនដែលបង្ហាញឲ្យឃើញថា នាងមានសមត្ថភាពជំនាញខាងរត់ និងលោតដូចជាសត្វយ៉ាងដូច្នោះដែរ។
«នៅពេលដែលខ្ញុំមានអាយុ៤ឆ្នាំ ខ្ញុំស្រឡាញ់ឆ្កែ ហើយខ្ញុំខ្លួនឯងផ្ទាល់ក៏ចង់ក្លាយជាសត្វឆ្កែផងដែរ ប៉ុន្តែក្រោយមកខ្ញុំទើបតែដឹងខ្លួនចូលចិត្តសេះផងដែរ»។ Kirstine បានអះអាងយ៉ាងដូច្នេះប្រាប់សារព័ត៌មាន INSIDER។
ស្ត្រីរូបនេះ អាចលោត និងរត់បានយ៉ាងលឿនដូចសត្វ ទាំងឆ្លងរបា និងឧបសគ្គផ្សេងៗ។ ពេលសួរថា តើនាងមានការឈឺចាប់រាងកាយដែរឬទេនៅពេលប៉ះទង្គិចអ្វីមួយ? Kirstine ឆ្លើយថា៖ «ខ្ញុំមិនដឹងខ្លួនទាល់តែសោះ ប៉ុន្តែខ្ញុំដូចជាគ្មានការចុកចាប់រាងកាយអ្វីនោះឡើយ»។
សកម្មភាពរត់-លោត របស់ Kirstine ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីគណនី Twitter ឈ្មោះ Cherno បានយកវីដេអូមួយរបស់នាងបង្ហោះដោយដាក់រហស្សនាមថា «Pferdemädchen» ឬក្នុងន័យថា «សេះញី»។
តាមពិតទៅ Kirstine ក៏មានគណនី Instagram ផងដែរ ប៉ុន្តែនាងមិនពេញចិត្តការបញ្ចេញមតិសើចចំអក និងលែបខាយមួយចំនួននៅលើវីដេអូរបស់ខ្លួន។ នាងបានលុបចោលការបញ្ចេញមតិមួយចំនួនទាំងភាសាន័រវេស និងអង់គ្លេស ហើយក៏ចង់លុបគណនី Instagram នោះចោលផងដែរ
ទោះបីជាយ៉ាងណាក៏ដោយ Kirstine ក៏ទទួលបានការកោតសរសើរ លើកទឹកចិត្តផងដែរពីមនុស្សមួយចំនួន។ បើតាមគណនី Instagram ឈ្មោះ « __jumping.like.a.horse__» នារីន័រវេសរូបនេះ ក៏មិនមែនជាមនុស្សតែម្នាក់គត់ដែលមានជំនាញរត់-លោតនោះដែរ ពោលគឺមានស្ត្រីជាច្រើននាក់ផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com