អត្ថបទពាណិជ្ជកម្ម
មនុស្ស​ទាន់សម័យ តែង​ជ្រើស​យក​ទូរស័ព្ទ​ដែល​ឆ្លាត​វៃ​
06, Aug 2019 , 4:31 pm        
រូបភាព
ដោយ: ថ្មីៗ
នៅពេលដែល​បច្ចេកវិទ្យា​កាន់តែ​ដើរទៅ​មុខ និង​កាន់តែ​ជឿនលឿន​ឥត​ដែន​កំណត់ នោះ​ការគិត​របស់​មនុស្សម្នា​ក់ៗ កាន់តែ​ទាន់សម័យ  តាម​នោះដែរ​។ អ្នកខ្លះ​បានគិត​ថា ការដែល​ធ្វើ​ខ្លួនឯង​ក្លាយជា​មនុស្ស​ទាន់សម័យ គឺជា​រឿង​ដែល​ចាំបាច់ និង​ល្អ​បំផុត សម្រាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ពីព្រោះ​ពួកគេ​យល់ថា ពួកគេ​បាន​ប្រឹង​រកលុយ​មក គឺ​ដើម្បី​បំពេញតម្រូវការ​ចង់បាន និង​ចាំបាច់​របស់​ពួកគេ​។ ដូច្នេះ គេ​តែងតែ​ជ្រើស​យក​អ្វីដែល​ពួកគេ​ពេញចិត្ត និង​អាចជួយ​សម្រាល​ការលំបាក​របស់​ពួកគេ ដែល​មិន​អាចធ្វើ​ដោយផ្ទាល់​បាន​។​
 
​ឧទាហរណ៍​ងាយៗ​ថា ហេតុអ្វី​បានជា​ខ្ញុំ សរសេរ​ប្រធានបទ ស្តីពី​មនុស្ស​ទាន់សម័យ តែង​ជ្រើស​យក​ទូរស័ព្ទ​ឆ្លាត​វៃ ព្រោះ​សម័យនេះ​ទៅហើយ មាន​មនុស្ស​តិច​ណាស់ ដែល​មិន​ស្គាល់​ស្មា​ត​ហ្វូ​ន​នោះ​។ សូម្បីតែ​មនុស្ស​ចាស់​ទូទៅ ក៏​ពួកគាត់​តែងមាន​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​ដែរ​។ ស្មា​ត​ហ្វូ​ន ឬ ទូរស័ព្ទ​ឆ្លាត​វៃ បាន​ក្លាយជា​ឧបករណ៍ ដែល​ផលិត​ដោយ​ដៃ​មនុស្ស និង​បង្កើតឡើង​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់​របស់​មនុស្ស ដែល​វៃឆ្លាត​បំផុត​។ ពួកគេ​បាន​កំលា​យ​ឧ​បរ​កណ៍​មួយ​ប្រភេទ​នេះ ទៅជា​របស់​ដែលមាន​តម្លៃ និង​មាន​ភាព​វៃឆ្លាត និង​ចាំបាច់​សម្រាប់​មនុស្ស ដូចជា​សម្រួល​ដល់​ការសន្ទនា​គ្នា ការទំនាក់ទំនង ការ​ទស្សនា និង​ការសិក្សា​ស្រាវជ្រាវ​ជាដើម​។ 


 
​មិនតែប៉ុណ្ណោះ នៅ​ឆ្នាំ​២០១៩​នេះ ចំពោះ​ស្មា​ត​ហ្វូ​ន​ដែលជា​ជម្រើស​ដ៏​សាក​សម គឺ​វា​ត្រូវបាន​គេ​ប្រើប្រាស់ ធ្វើជា​ជំនួយការ​សម្រាប់​មនុស្ស​យើង ទាំង​ការថតរូប​ទុកជា​អនុស្សាវរីយ៍ និង​ផ្ទុក​ទិន្នន័យ​ទាំងឡាយ សម្រាប់​ពួកគេ​ផងដែរ​។ បច្ចុប្បន្ន​ទីផ្សារ​ទូរស័ព្ទ កំពុងមាន​ការប្រកួត​ប្រជែង​គ្នា ដោយ​ពួកគេ​បាន​សម្រិតសម្រាំង ទាំង​រូបរាង​ខាងក្រៅ​ប្រកបដោយ​ភាព​ទាក់ទាញ គ្រាន់តែ​ឃើញ​ភ្លាម ចង់បាន​តែម្តង និង​រចនា​ផ្នែក​ខាងក្នុង បាន​យ៉ាង​ល្អ​សម្រាប់​តម្រូវការ​អតិថិជន​របស់​ពួកគេ​។ 
 
​យើង​អាច​និយាយបានថា OPPO F11 Pro 128GB ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន ដែល​Smart ដ៏​មាន​ប្រជាប្រិយ​ក្នុង​ឆ្នាំ​២០១៩​នេះ ព្រោះ​វា​មាន​អេក្រង់​លាត​ពេញ មិន​រំខាន​ដល់​ភ្នែក នៅពេល​ទស្សនា​រូបភាព​វីដេអូ និង​អាច​កំដរ​អ្នកលេង​ហ្គេម​អន​ឡាញ បាន​យ៉ាង​ស្រឡះភ្នែក និង​មាន​ថាមពល​ថ្ម រហូតដល់​ទៅ 4000 mAh មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0​។ ហើយ​ស្មា​ត​ហ្វូ​ន ដែល Smart គឺ​សំដៅលើ​ស្មា​ត​ហ្វូ​ន ដែលមាន​អង្គ​ផ្ទុក​ទិន្នន័យ​ធំ ROM 128GB ជា​ទំហំ​ដែលមាន​ការគាំទ្រ​ខ្លាំង ដោយ​មិនចាំបាច់​ឲ្យ​លោកអ្នក​បន្ថែម SD Card ឡើយ​។ ស្មា​ត​ហ្វូ​ន​ដែល Smart គឺជា​ស្មា​ត​ហ្វូ​ន ដែល​អាច​ផ្តិត​យក​រូបភាព​ច្បាស់​នៅ​ទី​ងងឹត និង​ថតរូប​ស៊ែ​ល​ហ្វី​របស់​លោកអ្នក បាន​យ៉ាងច្បាស់​ល្អឥតខ្ចោះ ថែម​ទៀតផង​។  ដោយឡែក​អ្នក​ខ្លះទៀត ក៏មាន​ការគិត​បែប​ផ្សេងៗ​គ្នា​ដែរ ដោយ​ពួកគេ​មិនបាន​ផ្តោតលើ​សម្ភារ​និយម​អ្វី​ទាំងអស់ ប៉ុន្តែ​ពួកគេ​នៅតែ​ជ្រើសរើស​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល OPPO F11 Pro 128GB នេះ ដើម្បី​ការទិញ​អីវ៉ាន់​អន​ឡាញ និង Scan Cord នៅតែ​ទីសាធារណៈ ព្រោះ​វា​កាន់​ថ្ម​បានយូរ និង Smooth ថែម​ទៀតផង​៕    





(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com