ជាតិ
​​​ន​យោ​បាយ​ជាតិ​
មហា​ធៀ នឹង​មក​កម្ពុជា​នៅ​ខែកញ្ញា ដើម្បី​ពង្រឹង​មិត្តភាព​
06, Aug 2019 , 5:41 pm        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក មហាធៀ នៅភ្នំពេញ កាលពីឆ្នាំ២០០៦ (រូបពី AFP)
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក មហាធៀ នៅភ្នំពេញ កាលពីឆ្នាំ២០០៦ (រូបពី AFP)
ដោយ: ថ្មីៗ
​លោក មហា​ធៀ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រី​វ័យ​៩៤​ឆ្នាំ​របស់​ម៉ាឡេស៊ី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ដើមខែ​កញ្ញា ឆ្នាំ​២០១៩​។ លោក Eldee Husaini Mohd Hashim ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា លើកឡើង​ពី​គម្រោង​ធ្វើ​ទស្សនកិច្ច​នេះ ក្នុងជំនួប​ជាមួយ​អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​៦ ខែសីហា​។ 


 
​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មហា​ធៀ គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ម៉ាឡេស៊ី ជាពិសេស​សំដៅលើ ទំនាក់ទំនង​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វប្បធម៌ និង​ទេសចរណ៍ ជាដើម​។ លោក​ឯកអគ្គរាជទូត លើកឡើងថា ម៉ាឡេស៊ី នាំមុខគេ​ក្នុង​វិស័យ​ធុរកិច្ច ដោយ​គិត​មកដល់​បច្ចុប្បន្ន មាន​អ្នកវិនិយោគទុន​ម៉ាឡេស៊ី​ប្រមាណ​ជាង​៤០០​ក្រុមហ៊ុន ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា​។​
 
​អ្នកស្រី ម៉ែន សំអន មានប្រសាសន៍ថា កម្ពុជា ចាត់ទុក​ម៉ាឡេស៊ី ជា​មិត្ត​ល្អ តាំងពី​អ​តី​កាល​។ អ្នកស្រី បន្តថា ម៉ាឡេស៊ី បានរួម​ចំណែក​ក្នុងការ​ស្វែងរក​សន្តិភាព និង​ការស្តារ​សេដ្ឋកិច្ចកម្ពុជា​។ អ្នកស្រី​រដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជា បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ទទួល​ស្វាគមន៍​លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ​៕ 

Tag:
 មហា​ធៀ
© រក្សាសិទ្ធិដោយ thmeythmey.com