កីឡាករ​បាល់ទាត់​ល្បីៗ​៤​រូប ដែល​ធ្លាប់​លួច​ទាក់ទង​មិត្តស្រី និង​ភរិយា​របស់​មិត្ត​រួម​ក្រុម​
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​បាល់ទាត់​ល្បីៗ​៤​រូប ដែល​ធ្លាប់​លួច​ទាក់ទង​មិត្តស្រី និង​ភរិយា​របស់​មិត្ត​រួម​ក្រុម​
07, Aug 2019 , 7:59 am        
រូបភាព
នៅក្នុង​យុគសម័យ​នៃ​ការប្រើប្រាស់​បណ្តាញ​សង្គម បានធ្វើ​ឲ្យ​ជន​ល្បីៗ​មួយចំនួន​ កាន់តែ​ពិបាក​ក្នុង​ការរក្សា​ឯកជន​ភាព​របស់​ពួកគេ​។ តួយ៉ាង​ដូចជា​តារា​ទូរទស្សន៍ អ្នកជំនួញ ព្រមទាំង​កីឡាករ​ដែលមាន​ឈ្មោះ​បោះ​សំឡេង ដែល​បាន​បង្ករឿង​អាស្រូវ​ណាមួយ​នោះ អាច​នឹងធ្វើ​ឲ្យ​អន្តរាយ​ដល់​អាជីព​ពួកគេ​។​


 
​រឿងអាស្រូវ​ស្នេហា ជា​បញ្ហា​គ្រោះថ្នាក់​បំផុត ដ្បិត​ពេលខ្លះ​ ស្នេហា​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​នឹង​ទប់ចិត្ត​បាន​។ មាន​ករណី​មួយចំនួន​ បានកើត​លើ​កីឡាករ​បាល់ទាត់ ដោយ​ពួកគេ​បាន​លួច​ទាក់ទង​មិត្តស្រី ឬ​ប្រពន្ធ​របស់​មិត្ត​រួម​ក្រុម​ខ្លួនឯង និង​របស់​អ្នក​ប្រកប​អាជីព​ដូចគ្នា​។ 
 
​បើ​ទោះ​ពួកគេ​ប្រឹង​លាក់បាំង​យ៉ាងណាក៏ដោយ ប៉ុន្តែ​ឯកជន​ភាព ​ក្នុងនាម​ជាម​នុស្ស​សាធារណៈ ​ដែលមាន​គេ​ស្គាល់​ច្រើន និង​ស្របពេល​មាន​អ្នក​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​ច្រើន​លើសលុប​ផង​នោះ នឹងធ្វើ​ឲ្យ​រឿងអាស្រូវ​ពួកគេ​ ត្រូវ​ខ្ចរខ្ចាយ​មិន​ខាន​។​
 
​ថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ នឹង​បង្ហាញ​ប្រិយមិត្ត​អ្នកអាន​ ពី​កីឡាករ និង​អតីត​កីឡាករ​បាល់ទាត់ ​ដែលមាន​ឈ្មោះ​ល្បី​ចំនួន​៤​រូប ​ដែល​បាន​លួច​ទាក់ទង​ជាមួយ​មិត្តស្រី និង​​ជាមួយ​ប្រពន្ធ​របស់​កីឡាករ​ប្រកប​អាជីព​ដូចគ្នា​ ដូចខាងក្រោម​ ដោយ​យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​កីឡា​ល្បីៗ​ជុំវិញ​ពិភពលោក​៖
 
១- Thibaut Courtois និង Kevin De Bruyne 
 
​អ្នក​ទាំងអស់គ្នា​ប្រហែលជា​ភ្លេច​ហើយ កាលពី​ប៉ុន្មាន​ឆ្នាំមុន Thibaut Courtois អ្នកចាំទី​របស់​ក្រុម Real Madrid បាន​ក្បត់​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិក​របស់គេ Kevin De Bruyne ខ្សែបម្រើ Manchester City ដើម្បី​ណាត់ជួប​នាង Caroline Lijnen ដែលជា​មិត្តស្រី​របស់ De Bruyne​។​
 
​យ៉ាងណាក៏ដោយ​នាង Lijnen បាន​រៀបរាប់ថា De Bruyne ដែលជា​មិត្ត​ប្រុស​ដំបូង បាន​លួច​ទៅ​ចែចង់​មិត្ត​ល្អ​បំផុត​របស់​នាង​មុន​។ Lijnen អះអាងថា ​ទំនាក់ទំនង​ជាមួយ Courtois គឺ​ដើម្បី​សងសឹក​ ចំពោះ​ភាព​ក្បត់​របស់ De Bruyne​។​


 
២- John Terry និង Wayne Bridge
 
​សូម្បីតែ​រឿងអាស្រូវ​ពី​អតីតកាល​របស់ John Terry វិ​រ​បុរស Chelsea ក៏​មិនអាច​លាក់បាំង​បាន​។​ Terry ដែល​សព្វ​ថ្ងៃជា​ជំនួយការ​របស់​អ្នកចាត់ការ Aston Villa ធ្លាប់​លួច​ទាក់ទង​ជាមួយ​នាង Vanessa Peroncel ដែល​កាលនោះ​ជា​គូ​ដណ្ដឹង​របស់ Wayne Bridge​។ Terry និង Bridge ជា​មិត្ត​រួម​ក្រុម​ជា​ម្រើ​ស​ជាតិ​អង់គ្លេស និង Chelsea ជាមួយគ្នា​។​ កាលនោះ Bridge និង​នាង Vanessa ក៏មាន​កូន​ដែរ ហើយ​ការ​ក្បត់ចិត្ត​គ្នា​នេះ​ បាន​នាំ​ឲ្យ​អ្នក​ទាំងពីរ​ត្រូវ​ចែកផ្លូវ​គ្នា​។​


 
៣- Mesut Ozil និង Christian Lell
 
​ទោះបី​ខ្លួន​បាន​ភ្ជាប់ពាក្យ​ជាមួយ​តារា​ល្បី​ក៏​រួចហើយ​ក៏ដោយ Ozil ខ្សែបម្រើ​របស់​កាំភ្លើង​ធំ Arsenal ធ្លាប់បាន​ក្បត់​គូ​ដណ្តឹង​ខ្លួន ​ទៅ​ទាក់​ទង់​ជាមួយ​តារា​ល្បី​ម្នាក់ទៀត​។​ នារី​ដែល Ozil លួច​ទាក់ទង​នោះ ​គឺ​នាង Melanie Rickinger ដែលជា​គូ​ដណ្តឹង​របស់ Christian Lell អតីត​ខ្សែការពារ Bayern Munich និង​ជា​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ ជាមួយគ្នា​។​ អ្នក​ដែល​បញ្ចេញ​រឿងអាស្រូវ​​​​​នេះ ​ទៅកាន់​បណ្តាញសារព័ត៌មាន ​គឺ Christian Lell ផ្ទាល់​តែម្តង​។​


 
៤- Mauro Icardi និង Maxi Lopez
 
Mauro Icardi ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម Inter Milan ត្រូវបាន​គេ​ស្គាល់​ថា ​ជា​កីឡាករ​ដែល​ពូកែ​លួច​ទាក់​ទង់​ស្រី និង​ប្រពន្ធ​គេ​។ Icardi បាន​លួច​ទាក់ទង​នាង Wanda Nara ប្រពន្ធ​របស់ Maxi Lopez ដែលជា​អតីត​មិត្ត​រួម​ក្រុម​ កាល​នៅ​លេង​ឲ្យ Samdoria ជាមួយគ្នា​។​
 
​បន្ទាប់ពី​ព័ត៌មាន​នេះ​លេចឮ​កាន់តែខ្លាំង Maxi Lopez ដែលជា​ជនជាតិ​អា​ហ្ស​ង់​ទីន ​ជាមួយ Icardi ដែរនោះ បានសម្រេច​លែងលះ​ជាមួយ​នាង Wanda Nara​។ នាង Nara សញ្ជាតិ​អា​ហ្ស​ង់​ទីន​ ដែលជា​ភ្នាក់ងារ​កីឡាករ​បាល់ទាត់ និង​ជាតា​រា​ទូរទស្សន៍​ផង​ ក៏បាន​ទៅ​រៀបការ​ជាមួយ Icardi វិញ​។ យ៉ាងណាក៏ដោយ បើ​ទោះ​ចំណង​ស្នេហ៍​អ្នក​ទាំងពីរ​បន្ត​ដល់​សព្វថ្ងៃ ប៉ុន្តែ​អតីត​គូស្នេហ៍​ចាស់​ លោក Lopez នៅតែ​ដៀមដាម​គ្ នា​តាម​បណ្តាញ​សង្គម​ដដែល​៕


 

Tag:
 ​បាល់ទាត់​
  Football Stealer
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម