អត្ថបទពាណិជ្ជកម្ម
រីករាយ​ជាមួយ​តម្លៃ​សំបុត្រ ០ ដុល្លារ រាប់លាន​សន្លឹក​ពី Vietjet សម្រាប់​ផ្លូវ​ហោះហើរ​ទាំងអស់​
07, Aug 2019 , 10:26 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកដំណើរ​ទាំងអស់ នឹង​ទទួលបាន​ឱកាស​ហោះហើរ ពី​ប្រទេស​វៀតណាម ទៅកាន់​គោលដៅ​អន្តរជាតិ​នានា នា​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខនេះ​ដោយ​រីករាយ ដោយសារតែ​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ផ្តល់ជូន​សំបុត្រ​ក្នុង​ប្រូ​ម៉ូ​សិន ដែលមាន​តម្លៃ​ចាប់ពី ០ (​សូន្យ​) ដុល្លារ​អាមេរិក​។ Vietjet អញ្ជើញ​រាល់​អ្នកដំណើរ​ទាំងអស់ ឲ្យ​ចូលរួម​ទទួលយក​សំបុត្រ​ហោះហើរ​ជាច្រើន ចាប់ពី​ម៉ោង ១២:០០ ថ្ងៃត្រង់ ដល់​ម៉ោង ២:០០ រសៀល នៅ​ចន្លោះ​ថ្ងៃទី ៦ ដល់ទី​៨ ខែសីហា ឆ្នាំ​២០១៩​។ សំបុត្រ​ហោះហើរ​ទាំងនេះ អាច​ប្រើ​បាន​គ្រប់ពេល​ទាំងអស់ ចាប់ពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០​។
 
​សំបុត្រ​ក្នុង​ប្រ​មូ​សិន​ទាំងអស់ មាន​សុពលភាព សម្រាប់​រាល់​ការហោះហើរ​អន្តរជាតិ​ទាំងអស់ របស់ Vietjet ក្នុងនោះ រាប់បញ្ចូល​ទាំង​ផ្លូវ​ហោះហើរ ដែល​ភ្ជាប់​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​ផងដែរ​។ ជម្រើស​ធ្វើដំណើរ​ទៅកាន់​គោលដៅ​ផ្សេងទៀត​មានដូចជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ថៃ សិង្ហ​បុរី មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី (​កោះ​បាលី​) និង​រាល់​ផ្លូវ​ហោះហើរ​ទាំងអស់ ដែល​ប្រតិបត្តិ​ដោយ Thai Vietjet​។ អ្នកដំណើរ​ទាំងអស់ ដែល​ចង់​ហោះហើរ​ពី​ប្រទេស​វៀតណាម ទៅកាន់​ប្រទេស​ជប៉ុន អាច​ទទួលបាន​សំបុត្រ ដែលមាន​តម្លៃ ០ (​សូន្យ​) ដុល្លារ អំឡុងពេល​១​ថ្ងៃ ចាប់ពី​ថ្ងៃទី​៦ ដល់ទី​៨ ខែសីហា​នេះ​។ 


 
​សំបុត្រ​ហោះហើរ​ទាំងអស់ អា​ចរក​ជាវ​បាន​នៅលើ​រាល់​បណ្តាញ​ទាំងអស់ របស់ Vietjet ដូចជា​លើ​ គេហទំព័រ www.vietjetair.com តាមរយៈ​កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ «Vietjet Air» ឬ​លើ​បណ្តាញ​សង្គម Facebook ( www.facebook.com/vietjetvietnam) ដោយ​គ្រាន់តែ​ចុច​ទៅលើ​ប្រអប់​ដែលមាន​ពាក្យ​ថា «Booking»​។ ការទូទាត់​ប្រាក់ អាចធ្វើ​ឡើង​យ៉ាង​ងាយស្រួល តាមរយៈ​សមាគម Vietjet SkyClub ដោយ​ការប្រើ​កាត Visa/ MasterCard/ AMEX/ JCB/ KCP/Union​។ 
 
​នេះ​គឺជា​ឱកាស​មាស​មួយ ក្នុងការ​ទទួលបាន​សំបុត្រ​ហោះហើរ​បែប​សន្សំសំចៃ​បំផុត ដែល​ផ្តល់​ឲ្យ​ដោយ​ក្រុមហ៊ុន Vietjet​។ ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី​មួយ​នេះ កំពុងតែ​ពង្រីក​បណ្តាញ​ហោះហើរ​របស់ខ្លួន ដោយ​អ្នកដំណើរ​នានា​មកពី​ប្រទេស​កម្ពុជា អាចធ្វើ​ហោះហើរ​ពី​ខេត្តសៀមរាប ទៅកាន់​ទីក្រុង​ហាណូយ និង​បន្ត​ធ្វើដំណើរ​ទៅកាន់​កន្លែង​ដ៏​មាន​ប្រជាប្រិយភាព​ជាច្រើន​ទៀត ទូទាំង​អាស៊ី ឬ​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​ជាច្រើន ក្នុងប្រទេស​វៀតណាម ក្នុងនោះ​រាប់បញ្ចូល​ទាំង ទីក្រុង​ហូជីមិញ ទីក្រុង Da Nang កោះ​ភូ​កុក ទីក្រុង Nha Trang ទីក្រុង Hai Phong និង​កន្លែង​ជាច្រើន​ទៀត​។​
 
Vietjet ប្រតិបត្តិ​ការហោះហើរ ដោយ​ផ្តោតលើ​តម្លៃ​ស្នូល​ដ៏​សំខាន់ៗ​រួមមាន «​សុវត្ថិភាព សុភមង្គល តម្លៃ​ទាប​សម​រម និង​ភាពទៀងទាត់​ពេលវេលា​»​។ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ពិត​ជាមាន​មោទកភាព ក្នុងការ​ផ្តល់ជូន​គុណភាព​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកដំណើរ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការហោះហើរ ជាមួយនឹង​យន្តហោះ​ថ្មី ជាមួយនឹង​កៅអីអង្គុយ​ប្រកបដោយ​ផាសុកភាព និង​ជម្រើស​មុខម្ហូប​ក្តៅៗ​ដ៏​ឈ្ងុយឆ្ងាញ់​ចំនួន​៩​លើក នៅលើ​យន្តហោះ ដែល​បម្រើ​ដោយ​បុគ្គលិក​ដ៏​រួសរាយ​រាក់ទាក់​របស់ Vietjet​។ អ្នកដំណើរ​ទាំងអស់ ក៏មាន​ឱកាស​ក្នុងការ​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត នៅមុន​ពេល អំឡុងពេល និង​បន្ទាប់ពី​ការហោះហើរ​ផងដែរ​។ 
 
Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​របស់​វៀតណាម ដែល​ប្រតិបត្តិ​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី​មួយ ដែល​ផ្តល់នូវ​សេវាកម្ម​បែប​សន្សំសំចៃ បត់បែន និង​ជាច្រើន​កម្រិត​ផ្សេងៗ​គ្នា ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​។ ក្រុមហ៊ុន Vietjet ត្រូវបាន​ចាត់ថ្នាក់​ថា​«​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត សម្រាប់​ការគិតថ្លៃ​សេវា​ដឹកជញ្ជូន​ទាប​បំផុត ឆ្នាំ​២០១៨ – ២០១៩» និង​បានទទួល​រង្វាន់​សុវត្ថិភាព​ខ្ពស់បំផុត លំដាប់​ផ្កាយ ៧ នៅ​ឆ្នាំ ២០១៨ ដោយ​គេហទំព័រ​ដាក់ពិន្ទុ​សុវត្ថិភាព និង​ផលិតផល​តែមួយគត់ របស់​ពិភពលោក​ឈ្មោះថា  AirlineRatings.com​។ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ក៏​ត្រូវបាន​ចាត់ថ្នាក់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​ទាំង ៥០ របស់​ពិភពលោក​ក្នុង​ឆ្នាំ ២០១៨ ផងដែរ សម្រាប់​ភាពរឹងមាំ​ផ្នែក​ហិរញ្ញប្បទាន និង​ប្រតិបត្តិការ ដែល​ការចាត់​ថ្នាក់​នេះ ធ្វើឡើង​ដោយ Airfinance Journal​។​
 
​ក្រុមហ៊ុន Vietjet ប្រតិបត្តិ​ការហោះហើរ​ប្រចាំថ្ងៃ ចំនួន​៤០០​លើក ដោយ​មកទល់ពេលនេះ បាន​ដឹក​អ្នកដំណើរ ច្រើនជាង​៨០​លាន​នាក់​។ ចំណែកឯ ផ្លូវ​ហោះហើរ​មាន​ចំនួន ១២៩​ខ្សែ គ្របដណ្តប់​ទិសដៅ​ជាច្រើន​ទូទាំង​វៀតណាម និង​ទិសដៅ​អន្តរជាតិ ដូចជា ជប៉ុន ហុងកុង សិង្ហ​បុរី កូរ៉េខាងត្បូង តៃវ៉ាន់ ចិន ថៃ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​កម្ពុជា​៕
 
(*) មិន​រាប់បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេងៗ​
(**) មិន​រាប់បញ្ចូល​បុណ្យជាតិ​របស់​វៀតណាម​
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com