ពីនេះ ពីនោះ
រូបត្លុក
កាហ្វេ​ថ្មីៗ​៖ មិន​ត្រឹម​អ្នក​ពុករលួយ​ទេ មន្ត្រី​អត់​ធ្វើការ ក៏​ជា​អ្នក​ប្រវ័ញ្ច​ជាតិ​ដែរ​
07, Aug 2019 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​បែក​គ្នា​មួយរយៈ​ខ្លី សំណាង និង​សុធីរ​បានមក​ជួបគ្នា​នៅ​តៀម​កាហ្វេ​ដូច​ធម្មតា​វិញ​។ ទោះ​កន្លងផុត​ជាង​មួយ​សប្តាហ៍​ក្តី ក្លើ​ទាំងពីរ​នាក់​នៅ​ចាប់អារម្មណ៍​ជជែក​គ្នា​រឿង​សារ​ព្រមាន​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ចំពោះ​មន្ត្រី​ពុករលួយ ដែល​សម្តេច​ឱ្យ​វះកាត់​ចោល​។​

 
​សំណាង​៖ អាទិត្យ​មុន​សម្តេច​និយាយ​ខ្លាំងណាស់​អ្ហា​! ចង់ ឬ​មិន​ចង់ អា​អ្នក​ពុករលួយ​ក៏​ញញើត​ខ្លះ​ដែរ​។​
 
​សុធីរ​៖ ត្រឹមត្រូវ​ហើយ​។ តែ​ត្រូវធ្វើ​ជាប្រចាំ ហើយ​ធ្វើបាន​ច្រើន​រឿង ច្រើន​កន្លែង ទើប​វា​កាន់​តែមាន​ប្រសិទ្ធភាព​។ កាល​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ទើប​ឡើងកាន់​អំណាច​ដំបូង គាត់​ប្រកាស​ហាម​មន្ត្រី​មិនឱ្យ​រៀបចំ​ពិធីជប់លៀង​ទ្រង់ទ្រាយ​ធំ​ផង​។ អញ​យល់ថា ស៊ី ជីន​ភីង គិត​ត្រូវ​។ បើ​គេ​មិន​ចង់​ចាប់​មន្ត្រី​ពុករលួយ​ឱ្យអស់ គេ​ត្រូវ​ហាម​មន្ត្រី​បង្ហាញ​ភាព​ហ៊ឺហា ហ៊ឺ​ក​ហ៊ា​ក់ សម្បូរ​សប្បាយ​ហួសប្រមាណ​។ បច្ចុប្បន្ននេះ ប្រជាជន​រៀនសូត្រ​បាន​ច្រើន ពួកគេ​ពិតជា​ចេះ​ពិចារណា និង​វិនិច្ឆ័យ​ខុស និង​ត្រូវបាន​។ នៅ​កម្ពុជា​យើង ក៏​ដូចគ្នា​ដែរ​។ 
 
​សំណាង​៖ ហ្នឹងហើយ គ្រាន់តែ​ប្រជាជន​មិន​និយាយ​។ អា​អត់​និយាយ​ហ្នឹង ពិបាក​ណាស់​វើ​យ​។ មិនដឹង​ប្រជាជន​គិត​អី​។​
 
​សុធីរ​៖ រឿង​ពុករលួយ​ហ្នឹង វា​អាក្រក់​មួយ​ហើយ ដូច​សម្តេច​និយាយ​អ៊ីចឹង​។ ពួកនេះ​បំផ្លាញ​រដ្ឋាភិបាល បំផ្លាញ​ប្រយោជន៍​ជាតិ​។ តែ​នៅ​រឿង​មួយទៀត ដែល​អញ​យល់ថា វា​បានធ្វើឱ្យ​រដ្ឋ​ខាតបង់​ដែរ​។ គឺ​មន្ត្រី​អត់​ទៅធ្វើ​ការ ឬ​ធ្វើ​តិចតួច ហើយ​ចាំ​បើក​ប្រាក់ខែ​។ ដូច​តែ​អ្ហែង​អ៊ីចឹង មិនសូវ​ទៅធ្វើ​ការ​ទេ ប៉ុន្តែ​ប្រមូល​បុ​ង​សាំង ចង់តែ​ទៅ​បេសកកម្ម បង្កើត​ឱកាស​ចាយលុយ ។​ល​។ 

© រក្សាសិទ្ធិដោយ thmeythmey.com