អត្ថបទពាណិជ្ជកម្ម
ក្រុមការងារ OPPO Photography Academy សាទរ​គម្រោង​បញ្ចូល «​ប្រាសាទ​កោះកែរ​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់ UNESCO
07, Aug 2019 , 3:58 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​ជា​មោទកភាព​មួយ សម្រាប់​ក្រុមការងារ OPPO Photography Academy ដែល​ទើបតែ​ត្រលប់​មកពី​បំពេញ​បេសកម្ម ស្វែងរក​វប្បធម៌​ខ្មែរ​ដ៏​ចំណាស់ និង​មិនអាច​កាត់ថ្លៃ​បាន នៅ​តំបន់​ប្រាសាទ​កោះកែរ​។ បេសកកម្ម​នេះ ទើបតែ​ប៉ុណ្ណោះ​។ មិនទាន់បាន​ប៉ុន្មាន​សប្តាហ៍​ផង ស្រាប់តែ​ទទួលបាន​ដំណឹង​ថា រដ្ឋាភិបាល​កម្ពុជា ត្រៀម​ស្នើ​ទៅ​អង្គការ UNESCO  ឲ្យ​ដាក់បញ្ចូល​ប្រាសាទ​កោះកែរ ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន  ខេត្តព្រះវិហារ ទៅក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​
 
​វា​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​រីករាយ​បំផុត សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល និង​កូន​ខ្មែរ​ជំនាន់​ក្រោយ នៅពេលនេះ ពួកគេ​កាន់តែ​ត្រូវបាន​ពិភពលោក​ទទួលស្គាល់ និង​មើលឃើញ តាម     រយៈ​ប្រាង្គ​ប្រាសាទ ចំនួន ៤​សំខាន់ៗ ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ដូចជា​ប្រាសាទ​អង្គ​វត្ត ប្រាសាទព្រះវិហារ តំបន់​ប្រាសាទ​សំបូរ​ព្រៃគុហ៍ និង​ចុង​ក្រោយនេះ អាចជា​តំបន់​ប្រាសាទ​កោះកែរ​។ យើង​ចាំ​មើលថា​ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ នឹងធ្វើ​អ្វី​ជា​បន្ត​។ 


 
​ទាំងនេះ​គឺជា​រូបថត​ដ៏​អស្ចារ្យ ដែល​ផ្តិត​យក  មក​ដោយ​ក្រុមការងារ OPPO Photography Academy កាលពីពេល​ថ្មីៗ​កន្លងទៅ​។ នៅពេលដែល​បងប្អូន បាន​ពិនិត្យមើល​រូបភាព​ទាំងនេះហើយ មាន​អារម្មណ៍​ដូចម្តេច​ដែរ​? សម្រាប់​ខ្ញុំ​ពិតជា​រំភើប​ខ្លាំងណាស់ ចំពោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ ព្រោះ​វា​បានបង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​ខ្មែរ កាលពី​សម័យមុន ក្នុងការ       កសាង​ប្រាង្គ​ប្រាសាទធំៗ និង​ជាប់​បានយូរ​។ មិនតែប៉ុណ្ណោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ពិតជា​ចង់ទៅ​ទស្សនា​ផ្ទាល់​ថែម​ទៀតផង​។​
 
​បើតាម លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ការរៀបចំ​ឯកសារ សម្រាប់​បញ្ចូល​ប្រាសាទ​កោះកែរ ទៅជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក គឺ​ត្រូវ​ប្រើ​រយៈពេល​វែង ពីព្រោះ​បច្ចុប្បន្ន ការរៀបចំ​ដាក់​ប្រាសាទ​ណាមួយ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក គឺមាន​ភាព​ពិបាក​ជាង​មុន​ខ្លាំង ដោយសារតែ​អង្គការ UNESCO បាន​រឹតបន្តឹង​លក្ខខណ្ឌ​ជាង​មុន​។ លោកស្រី ភឿង ស​កុ​ណា បញ្ជាក់​ដូច្នេះ​៖ «​ការរៀបចំ​ឯកសារ​ទាំ​ង​នេះ អាច​ប្រើប្រាស់​ពេលវេលា​ប្រមាណ​ជា​៤​ឆ្នាំ ទើប​ការងារ​នេះ​ត្រូវ​ចប់​រួចរាល់​»​។ 


 
​ប៉ុន្តែ​បើទោះបីជា​មានការ​លំបាក​ក្តី លោកស្រី​រដ្ឋមន្ត្រី បាន​អះអាងថា  ក្រុមមន្ត្រី​ជំនាញ នៅតែ​បន្តការងារ​នេះ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​អន្តរជាតិ​។ លោកស្រី ភឿង ស​កុ​ណា ក៏​រំពឹង​ដែរ​ថា ប្រាសាទ​កោះកែរ នឹង​អាច​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​បាន ព្រោះ​ប្រាសាទ​កោះកែរ មាន​សក្តានុពល​ដ៏​ធំធេង​ដែល​គ្មាន​គូ​ប្រៀប គឺជា​អតីត​រាជធានី​របស់​ខ្មែរ​ពិតប្រាកដ​។ 
 
​ក្នុងនាម​សមាគម​ថតរូប OPPO Photography Academy ដែល​ស្រលាញ់​វប្បធម៌​ខ្មែរ និង ជួយ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​គ្មាន​ដែន​កំណត់ សូម​ចូលរួម​ជា​កម្លាំងចិត្ត​ដ៏​មហិមា ដល់​លោកស្រី​រដ្ឋមន្ត្រី និង​កូន​ខ្មែរ​ទាំងអស់ ទទួលបាន​ជោគជ័យ ក្នុង​ការងារ​ដាក់​ប​ញ្ជូ​ល​ប្រាសាទ​នេះ​។ 
 
​តាម​ការស្រាវជ្រាវ​រប​ស់​សមាគម​ថតរូប OPPO Photography Academy ប្រាសាទ​កោះកែរ មាន​៧​ជាន់ កម្ពស់​សរុប ៣៥​ម៉ែត្រ កសាងឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ អំឡុង​ឆ្នាំ​(៩២៨-៩៤២)​។ ប្រាសាទ​នេះ កសាងឡើង​ក្នុង​បំណង​ឧទ្ទិស​ថ្វាយ​ព្រះ​ឥសូរ តាមបែប​ព្រហ្មញ្ញសាសនា​។ ប្រាសាទ​នេះ មានឈ្មោះ​ដើម​ថា ឆក​គគីរ ឬ​ផៃ្ទ​ដីគោក​គគីរ ដោយ​សព្វ​ថៃ្ង​គេ​ហៅថា អតីត​រាជធានី​កោះកែរ មាន​ផៃ្ទ​ដី​ទំហំ ២៥៦ គីឡូម៉ែត្រ​ក្រឡា រួមមាន​បណ្តុំ​ប្រាសាទតូចៗ ចំនួន​៩៨ នៅ​បរិវេណ​នោះ​ផងដែរ​។ តួ​ប្រាសាទ​ទាំងនោះ មិនបាន​សង់ ជាប់ៗ​គ្នា​នោះទេ ពោលគឺ​នៅ​ដាច់ៗ​ពីគ្នា ចាប់ពី​១​គីឡូម៉ែត្រ ទៅ​៣ ឬ ៤​គីឡូម៉ែត្រ ហើយ​ក៏មាន​ប្រាសាទ​ខ្លះ ត្រូវ​រង​ការខូចខាត បាត់បង់ កប់​ក្នុង​ដី​ខ្លះ​ដែរ ដែលជា​ភាព​អស្ចារ្យ​មួយ ក្នុងការ​ជំរុញ ឲ្យ​យើងទាំងអស់គ្នា ចូល​រូ​ម​ថែរក្សា​ការពារ​ជាដាច់ខាត​។ 
 
​ប្រសិនបើ​លោកអ្នក ចង់​ទស្សនា​រូបភាព​បន្ថែម ដែល​ថត​ដោយ​ស្នាដៃ​កូន​ខ្មែរ​ពិតៗ ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្លាំង សូម​ចូលទៅ​កាន់ Page ផ្លូវការ​របស់ OPPO Photography Academy តាមរយៈ Link នេះ https://web.facebook.com/oppoacademykh/ ៕ 


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com