អត្ថបទពាណិជ្ជកម្ម
ធនាគារ ABA និងក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទដល់អតិថិជន
× រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៩ ៖ ធនាគារ ABA ដែលជាសមាជិកសម្ព័ន្ធធនាគារជាតិកាណាដា និងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយ បានប្រកាសជាផ្លូវការ ស្តីពីការបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទដៃ។កិច្ចសហការនេះ នឹងអនុញ្ញាតឲ្យអតិថិជនរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ អាចបង់បុព្វលាភរ៉ាប់រង តាមរយៈកម្មវិធី ABA Mobile បានដោយឥតគិតថ្លៃ។
កិច្ចសហការរវាងស្ថាប័នហិរញ្ញវត្ថុឈានមុខទាំងពីរនេះ ត្រូវបានធ្វើឡើង បន្ថែមលើកិច្ចសហការជាដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត ដែលស្ថាប័នទាំងពីរ បានចុះកិច្ចព្រមព្រៀងកាលពីឆ្នាំ ២០១៦។ តាមរយៈកម្មវិធី ABA Mobile អតិថិជនអាចធ្វើការទូទាត់ប្រាក់បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយគ្រាន់តែអនុវត្តតាមជំហានសាមញ្ញៗដូចខាងក្រោម៖
1. បើកដំណើរការកម្មវិធី ABA Mobile ហើយចុចយកប៊ូតុង “ទូទាត់ប្រាក់”
2. ជ្រើសរើសយកពាក្យ “ធានារ៉ាប់រង”
3. ជ្រើសរើសយក “មេនូឡាយហ្វ៍ ខេមបូឌា”
4. ជ្រើសរើស គណនី ABA របស់លោកអ្នក ហើយវាយបញ្ចូលលេខស្នើសុំប័ណ្ណសន្យារ៉ាប់រង ឬលេខប័ណ្ណសន្យា រ៉ាប់រងរបស់លោកអ្នក
5. ចុចយកពាក្យ “រួចរាល់” ហើយចុចលើប៊ូតុង “បង់ឥឡូវ” រួចបញ្ជាក់ការទូទាត់ដោយបញ្ចូលលេខសម្ងាត់ ABA Mobile របស់លោកអ្នក។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖«នៅក្រុមហ៊ុន មេនូឡាយហ្វ៍ យើងមានបេសកកម្មដ៏ច្បាស់លាស់មួយ ក្នុងការជួយឲ្យអតិថិជនរបស់យើង សម្រេចចិត្តកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរជាងមុន។ យុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីឲ្យយើងអាចសម្រេចបេសកកម្មនេះបាន គឺការធ្វើជាក្រុមហ៊ុនឈានមុខមួយ ផ្នែកឌីជីថល នៅក្នុងទីផ្សារ។ ខ្ញុំមានមោទកភាពក្រៃលែងចំពោះ សមិទ្ធផលដែលយើងកំពុងប្រកាសជាផ្លូវការ ជាមួយធនាគារ ABA ដែលកិច្ចសហការនេះ នឹងផ្ដល់បទពិសោធក្នុងការទូទាត់ប្រាក់បែបឌីជីថល (ដោយមិនប្រើប្រាស់សាច់ប្រាក់ផ្ទាល់) ដល់អតិថិជនរបស់យើង ទូទាំងប្រទេស ដែលត្រូវការបង់បុព្វលាភរ៉ាប់រង មកក្រុមហ៊ុន មេនូឡាយហ្វ៍»។
ចំណែកឯលោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABAវិញ លោកបានមានប្រសាសន៍ថា ៖«មេនូឡាយហ្វ៍ ខេមបូឌា គឺជាដៃគូយុទ្ធសាស្ត្ររបស់យើង។ ចាប់តាំងពីកិច្ចសហប្រតិបត្តិការដំបូងរបស់យើង នៅក្នុងឆ្នាំ ២០១៦ យើងសម្រេចបានដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ដែលមានគុណភាព ជូនអតិថិជនរបស់យើង ជាច្រើននាក់។ ការសម្ពោធដាក់ឲ្យប្រើប្រាស់ សេវាបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទដល់អតិថិជននេះ នឹងជួយពួកគាត់ ទូទាត់សេវាធានារ៉ាប់រងពីផ្ទះ ឬពីការិយាល័យរបស់ពួកគេតែម្តង បានយ៉ាងងាយស្រួល និងមានផាសុកភាព។ យើងជឿជាក់ថា មុខងារនេះ នឹងបន្ថែមភាពងាយស្រួលដល់អតិថិជនរបស់ធនាគារ ABA និងមេនូឡាយហ្វ៍ ក៏ដូចជាជួយពន្លឿនការវិវឌ្ឍរបស់ប្រទេស ឈានទៅរកសង្គមមួយ ដែលមានការទូទាត់បែបឌីជីថលដ៏ទំនើប ដោយមិន ចាំបាច់ប្រើសាច់ប្រាក់»។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com