អត្ថបទពាណិជ្ជកម្ម
vivo ក្លាយជា​អ្នក​ឧបត្ថម្ភ​ធំ​បំផុត ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក Cambodia Idol Junior Concert
07, Aug 2019 , 5:15 pm        
រូបភាព
ដោយ: ថ្មីៗ
បន្ទាប់ពី​បានទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ នៅក្នុង​ការលក់​ស្មា​ត​ហ្វូ​ន​ជាច្រើន​ម៉ូ​ឌែ​ល នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា រយៈពេល​ជាង​ពីរ​ឆ្នាំនេះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo ត្រូវបានគេទទួលស្គាល់ ក៏ដូចជា​មានការ​គាំទ្រ​យ៉ាងខ្លាំង ពី​អ្នកប្រើប្រាស់​ជាច្រើន ទៅលើ​ការ​រចនា រូបរាង កា​មេ​រ៉េ​ថតរូប បច្ចេកវិទ្យា​ទំនើបៗ និង​គុណភាព​នៃ​ផលិតផល​ជាដើម​។​
 
​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ដើម្បី​ជាការ​តបស្នង ក៏ដូចជា​ការថ្លែងអំណរគុណ​ដល់​ប្រិយមិត្ត​ទាំងអស់​នៅ​កម្ពុជា ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo សហការ​ជាមួយនឹង​ស្ថានីយ៍៍ទូរទស្សន៍ ហង្ស​មាស HDTV បាន​នាំមក​នូវ​កម្មវិធី​ពិសេស លំដាប់ថ្នាក់​ពិភពលោក​ថ្មី​មួយទៀត មកកាន់​កម្ពុជា នោះ​គឺ Cambodia Idol Junior Concert​។ នេះ​គឺជា​កម្ម​វី​ធី​ដំបូង​បំផុត និង​លើកទីមួយ​ហើយ ដែល​ក្រុមហ៊ុន vivo ជា​ក្លាយជា​អ្នក​ឧបត្ថម្ភ​ផ្តាច់មុខ​។ 


 
​តាម​ការបញ្ជាក់​ពី​អ្នករៀបចំ​កម្មវិធី​នេះ កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក Cambodia Idol Junior Concert ជំនាន់​ទីមួយ​នេះ គឺមាន​គណៈកម្មការ​ដាក់​ពិន្ទុ​ចំនួន​បី​រូប មាន លោក ព្រាប សុ​វ​ត្តិ ដែលជា​តារា​តំណាង​ផលិតផល​ស្មា​ត​ហ្វូ​ន vivo និង​លោក ឆន សុ​វណ្ណា​រាជ  និង​អ្នកនាង សុខ ស្រី​នាង ដែលជា​សុទ្ធសឹងតែ​ជា​តារាចំរៀង​ល្បី​លំដាប់​ជួរមុខ​នៅ​កម្ពុជា​។​


 
​សម្រាប់​ការដាក់​ពាក្យ​ចូលរួម​ក្នុងការ​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នេះ នឹងធ្វើ​ឡើង​នៅ​ចំនួន ៥ ខេត្ត​ក្រុង (​ជ្រើសរើស​អាយុ​ចាប់ពី ៧ ដល់ ១៧​ឆ្នាំ​)៖
 
- លើកទីមួយ ចាប់ផ្តើម​នៅ​ថ្ងៃទី​១១ ខែសីហា នៅ​សណ្ឋាគារ ស្ទឹង​សង្កែ ទី​រួម​ខេត្តបាត់ដំបង​
- លើក​ទី​ពីរ ធ្វើ​នៅ​ថ្ងៃទី ១៨ ខែសីហា នៅ The Heritage Walk ទី​រួម​ខេត្តសៀមរាប​
- លើក​ទី​បី ធ្វើ​នៅ​ថ្ងៃទី ២២ ខែសីហា នៅមុខ​សណ្ឋាគារ​ទ​ន្លៃ​វៃ​កូ ក្រុង​ស្វាយរៀង 
- លើក​ទី​បួន ធ្វើ​នៅ​ថ្ងៃទី ២៣ ខែសីហា នៅមុខ​សណ្ឋាគារ LBN ASIAN ខេត្តកំពង់ចាម​
- លើក​ទី​ប្រាំ ធ្វើ​នៅ​ថ្ងៃទី ២៥ ខែសីហា នៅ​ផ្សារ​ទំនើប Aeon Mall Phnom Penh​។ 
​សម្រាប់​វគ្គ​ជម្រុះ នឹងធ្វើ​ឡើង​នៅ​ដើមខែ​កញ្ញា នៅក្នុង​ស្ទុ​ឌី​យ៉ូ​ទូរទស្សន៍​ហង្ស​មាស នៅក្នុង​ផ្សារ​ទំនើប Aeon សែន​សុខ​ស៊ី​ធី ជាន់​ទី ២ ។ 
 
​កម្មវិធី​នេះ​ឧបត្ថម្ភ​ផ្ដាច់មុខ​ដោយ ស្មា​ត​ហ្វូ​ន vivo S1​។ ស្វែងរក​ស្តាយ​ថ្មី​របស់​អ្នក ដោះ​សោរ ដោយ​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់ និង​មាន​កាមេរ៉ា​សែ​ល​ហ្វី ប​ចេ្ច​ក​វិទ្យា AI ទំហំ 32 MP​។ 

 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com