កីឡាអន្តរជាតិ
អន្តរជាតិ
Premier League ដាក់​ឲ្យ​ប្រើ VAR និង សម្រាក​នៅ​ពាក់កណ្តាល​រដូវ​កាល ២០១៩-២០
08, Aug 2019 , 7:59 am        
រូបភាព
​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល Video Assistant Referee (VAR) ត្រូវដាក់​ឲ្យ​ប្រើ​ក្នុង​ក្របខណ្ឌ Premier League ជា​លើកដំបូង​នៅ​រដូវ​កាល​២០១៩-២០ នេះ ក្រោយ​មានការ​យល់ព្រម​ពី​បណ្តា​ក្លិប លើ​លក្ខខណ្ឌ​ដែល​អាច​ទទួលយកបាន​ពី​បច្ចេកវិទ្យា​មួយ​នេះ​។ លី​គ​កីឡាបាល់ទាត់​កំពូល​អង់គ្លេស ក៏បាន​បន្ថែម​ច្បាប់​ថ្មី​ដោយ​អនុ​ញ្ជា​ត​ឲ្យ​កីឡាករ​សម្រាក​នៅ​ពាក់កណ្តាល​រដូវ​កាល​ផងដែរ​។​


 
​ក្របខណ្ឌ Premier League រដូវ​កាល​ថ្មី​នេះ នឹង​ចាប់ផ្តើម​ការប្រកួតប្រជែង​ចាប់ពី​យប់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩​នេះហើយ​។ VAR នឹងត្រូវ​ចូលខ្លួន​ទៅ​កាត់ក្តី​នៃ​លី​គ​កំពូល​អង់គ្លេស​នេះ ក្រោយ​បាន​ប្រើប្រាស់​ដោយ​ជោគជ័យ​ក្នុង​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក World Cup នៅ​រុស្ស៊ី​កន្លងមក ព្រមទាំង​ដំណើរការ​នៅ​លី​គ​កំពូល​អ៊ីតាលី អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ រួមទាំង​ក្នុងការ​ប្រកួត​ពាន FA Cup និង Carabao Cup ផង​កាលពី​រដូវ​កាល​មុន​។​
 
​តាមពិតទៅ មុន​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់ VAR នេះ កាលពី​ខែមេសា​ឆ្នាំមុន Premier League ក៏​ធ្លាប់​បោះឆ្នោត​បដិសេធ​ប្រើ​វា​ម្តង​រួចមកហើយ​នា​រដូវ​កាល ២០១៨-២០១៩​។ បច្ចេកវិទ្យា​ដែល​ពិនិត្យ​លើ​ការពិន័យ​ការផ្តល់​បាល់​ប៉េ​ណា​ល់​ទី បាល់​ប៉ះ​ដៃ និង​កាត​ក្រហម​នេះ ក៏​នឹង​ត្រូវដាក់​ឲ្យ​ប្រើប្រាស់​នៅក្នុង​ក្របខណ្ឌ Champions League នៅ​រដូវ​កាល​នេះ​ដូចគ្នា​។​
​ក្រៅពី VAR រដូវ​កាល​ថ្មី​នេះ Premier League ក៏​អនុញ្ញាត​ឲ្យ​ក្រុម​សម្រាក​នៅ​ពាក់កណ្តាល​រដូវ​កាល​ផងដែរ​។ 
 
​ការ​សម្រាក​នៅ​ពាក់កណ្តាល​រដូវ​កាល​គឺ​លី​គជា​ច្រើន​នៅ​អឺរ៉ុប​បានធ្វើ​រួចហើយ ខណៈ​នៅ​អង់គ្លេស​ទម្រាំ​តែ​សម្រេចបាន​លទ្ធផល​នេះ​គឺ​ត្រូវ​ចំណាយ​ការពិភាក្សា​យ​រយៈពេល​ជា​យូរ​។ អ្វីដែល​សំខាន់ ការ​សម្រាក​នេះ​ក៏​នឹង​ជួយ​ដល់​ការរួម​ផ្តុំ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ដែរ​៕
 

Tag:
 VAR
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com