ជាតិ
បុរសដែលជាប់ក្នុងផ្ទាំងថ្ម ត្រូវបានយកចេញទាំងស្រុងហើយ
07, Aug 2019 , 7:06 pm        
រូបភាព
សកម្មភាពពលរដ្ឋឈរមើលនិងស្រែកសាទរ ពេលឃើញក្រុមជួយសង្គ្រោះ សែងបុរសនោះ ចេញពីភ្នំ ហើយយកទៅដាក់ឡានពេទ្យ
សកម្មភាពពលរដ្ឋឈរមើលនិងស្រែកសាទរ ពេលឃើញក្រុមជួយសង្គ្រោះ សែងបុរសនោះ ចេញពីភ្នំ ហើយយកទៅដាក់ឡានពេទ្យ
បុរស ដែលរអិលធ្លាក់ ហើយជាប់ខ្លួនក្នុងផ្ទាំងថ្មដល់ទៅ៤ថ្ងៃនោះ ត្រូវបានទាញចេញមកវិញទាំងស្រុងហើយ នៅយប់ម៉ោងជាង៦ ថ្ងៃទី៧សីហានេះ។ តាមការផ្សាយផ្ទាល់ (Live) លើគណនីហ្វេសប៊ុកឈ្មោះ Chea Kry គេ បានឃើញក្រុមជួយសង្គ្រោះ យកបុរសនោះ ចេញពីភ្នំ ហើយលើកដាក់លើឡាន​ ដែលទំនងជាបញ្ជូនទៅមន្ទីរពេទ្យ។



ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកម្លាំងចុះទៅជួយបុរសនោះដោយផ្ទាល់តែម្តង។

បុរសនោះឈ្មោះ សិន បូរ៉ា វ័យជិត៣០ឆ្នាំ រស់នៅក្នុងភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។ គាត់ ជាអ្នកដើរប្រមូលអាចម៍ប្រចៀវលក់។ ប៉ុន្មានថ្ងៃមុន ដោយបាត់មិនឃើញទៅផ្ទះ សាច់ញាតិ ក៏តាមរក ហើយក៏ប្រទះឃើញគាត់ នៅកៀបជាប់នឹងផ្ទាំងថ្ម ក្នុងរូងភ្នំហុងទឹក៕

© រក្សាសិទ្ធិដោយ thmeythmey.com