អត្ថបទពាណិជ្ជកម្ម
សមាគមធនាគារនៅកម្ពុជាចាប់ផ្តើមប្រើប្រាស់ Visa’s EMV® Chip Standards ដើម្បីធានាសុវត្ថិភាពនៃប្រតិបត្តិការក្នុងស្រុក
08, Aug 2019 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ, ថ្ងៃទីពុធ ទី៧ ខែសីហា ឆ្នាំ២០១៩ - សមាគមធនាគារនៅកម្ពុជា និង ក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេ នៅក្នុងពិភពលោក និងធនាគារអេស៊ីលីដា ភីអិលស៊ី បានចុះហត្ថលេខា ដើម្បីជួយដល់បណ្តាញអន្ដរធនាគាររបស់កម្ពុជាដែលមានឈ្មោះថា Cambodian Shared Switch (CSS) ដើម្បី ទទួលបានសិទ្ធិក្នុងការប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព EMV chip  ជំនួសការប្រើ Magnetic Stripe សម្រាប់ការទូទាត់វិញ។
 
កិច្ចព្រមព្រៀងនេះផ្តល់ជូនដល់សមាជិកសមាគមធនាគារនៅកម្ពុជា អាចប្រើប្រាស់ជាមួយនឹងស្តង់ដារបន្ទះឈីបសុវត្ថិភាព Visa’s EMV® និងកម្មវិធីសម្គាល់អ្នកប្រើប្រាស់រួម [Application Identifier (AID)] ពីធនាគារអេស៊ីលីដា សម្រាប់ប្រភេទកាតប្រើទូទាត់ក្នុងស្រុក កាតម៉ាស៊ីនអេធីអឹម និងនៅកន្លែងលក់ដូរផ្សេងៗ ដើម្បីធានាបានថាពួកគេនឹងទទួលបាននូវស្តង់ដារឈីបដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
 

 
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា "នៅពេលបញ្ចប់ការផ្លាស់ប្តូរ  ធនាគារ និងធុរកិច្ចក្នុងស្រុកនឹងទទួលបានការការពារយ៉ាងខ្ពស់ប្រឆាំងនឹងការក្លែងបន្លំ ហើយប្រាកដជាលែងក្លាយជាគោលដៅនៃការលួច និងរំលោភបំពានទិន្នន័យតទៅទៀតដែរ។ តាមរយៈការទទួលយក  Visa’s EMV chip យើងនឹងអាចពង្រឹងប្រតិបត្តិការក្នុងស្រុក និងតាមបណ្តាញម៉ាស៊ីនអេធីអឹមរបស់យើងដែលផ្តល់នូវសុវត្ថិភាពកាន់តែច្រើនក្នុងការផ្តល់   សេវាកម្មហិរញ្ញវត្ថុទូទាំងប្រទេស ។"
 
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា "អ្នកកាន់តែមានជំនឿចិត្តនូវគ្រប់ប្រតិបត្តិការទាំងអស់។ ដោយសារការទូទាត់តាមរយៈឌីជីថលមានការរីកចម្រើននៅក្នុងប្រទេស យើងបានធ្វើការប្តេជ្ញាចិត្ត ដើម្បីធានាសុវត្ថិភាពជូនដល់ប្រជាជន     កម្ពុជា នៅពេលដែលពួកគាត់ធ្វើប្រតិបត្តិការ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការដាក់ឲ្យមានការប្រើប្រាស់ Visa’s EMV chip standards  សម្រាប់ធនាគារក្នុងស្រុក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់សន្សំ នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល ខណៈយើងធ្វើការរួមគ្នាដើម្បីរក្សាស្តង់ដាសុវត្ថិភាពអោយខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។”
 

 
ចំពោះកាត EMV មានបង្កប់នូវ microprocessor ដែលបង្កើតកូដប្រតិបត្តិការថ្មីរាល់លើក នៅពេលដែលកាតត្រូវបានប្រើប្រាស់។ ដំណោះស្រាយឈានមុខនៃការប្រឆាំងនឹងការក្លែងបន្លំនេះ  ផ្តល់ជូននូវសុវត្ថិភាពដ៏រឹងមាំដែលប្រភេទកាត magnetic stripe ពីមុនមិនមាន។
 
លោក គីមទី កោមលី អគ្គនាយករងបច្ចេកទេសទី១នៃធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ”យើងសូមសរសើរដល់ ក្រុមហ៊ុនវីសា និងសមាគមធនាគារនៅកម្ពុជា សម្រាប់ការសហការរបស់ពួកគេក្នុងការពង្រឹងសន្តិសុខក្នុងការទូទាត់នៅក្នុងប្រទេសកម្ពុជា។ យើងប្តេជ្ញាជំរុញអនាគតនៃការទូទាត់គ្មានសាច់ប្រាក់សម្រាប់ប្រទេសកម្ពុជាដែលឈរលើហេដ្ឋារចនាសម្ពន្ធ័ទូទាត់លំដាប់ពិភពលោក ហើយការប្រកាសថ្ងៃនេះគឺជាជំហានសំខាន់ក្នុងការសម្រេចនូវចក្ខុវិស័យនេះ”។
 

 
ប្រទេសកម្ពុជាបន្តទទួលបានកំណើនយ៉ាងរឹងមាំនៃការទូទាត់តាមប្រព័ន្ធឌីជីថល ហើយក៏មានការកើនឡើងនូវចំណង់ចំណូលចិត្តក្នុងចំណោមអ្នកប្រើប្រាស់ផងដែរ ដើម្បីទទួលយកវិធីសាស្រ្តទូទាត់បែបថ្មីនេះ។ យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការទូទាត់របស់អតិថិជនប្រើប្រាស់វីសាកាត ឃើញថាប្រជាពលរដ្ឋកម្ពុជាប្រហែល 1/3 រំពឹងថាការទូទាត់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលនឹងមានប្រជាប្រិយភាពកើនឡើង ដោយសារតែវាមានភាពងាយស្រួល និងសុវត្ថិភាព បើប្រៀបធៀបជាមួយនឹងការប្រើសាច់ប្រាក់សុទ្ធ ហើយទន្ទឹមនឹងនោះដែរប្រជាជនកម្ពុជា 54% ជឿជាក់ថាសេដ្ឋកិច្ចនឹងវិវត្តទៅ ដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធនៅក្នុងរយៈពេលប្រាំពីរឆ្នាំ  ខាងមុខនេះ។
 
លើសពីនេះទៀតដើម្បីជួយដល់ធនាគារក្នុងស្រុកជាមួយនឹងការពង្រឹងក្នុងការប្រើប្រាស់ EMV chip standards ក្រុមហ៊ុន វីសា តែងតែបន្តការអភិវឌ្ឍយុទ្ធសាស្រ្តនានា ដែលត្រូវបានរចនាឡើង ដើម្បីគ្របគ្រងហានិភ័យ និងភាពច្នៃប្រឌិត។ ក្នុងនោះផងដែរ វាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការទប់ស្កាត់ការក្លែងបន្លំ ការការពារអតិថិជនពីការគំរាមកំហែង ហើយភាពជាដៃគូនេះហើយដែលអនុញ្ញាតឱ្យក្រុមហ៊ុន វីសា បង្កើតនូវប្រព័ន្ធសុវត្ថិភាពដែលត្រូវបានណែនាំដោយបច្ចេកវិទ្យាច្នៃប្រឌិត ដូចជា  EMV chip នេះ។
 
ក្រុមហ៊ុន វីសា រួមជាមួយស្ថាប័នហិរញ្ញវត្ថុ និងដៃគូពាណិជ្ជកម្មរបស់ខ្លួនបានវិនិយោគជាប្រចាំនៅលើការរីកចម្រើនលើការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ហើយនេះបានរួមបញ្ចូលទាំងផលិតនិងការប្រើប្រាស់កាតបន្ថែម ការអប់រំដល់អ្នកប្រើប្រាស់និងអាជីវកលើអត្ថប្រយោជន៍នៃការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក និងការណែនាំអំពីការ ច្នៃប្រឌិតថ្មីៗទាក់ទងទៅនឹងការទូទាត់ដូចជាការទូទាត់តាមរយៈការស្កេន QR កូដជាដើម។
 
បន្ទះឈីបស្តង់ដារ EMV ជាស្តង់ដារឧស្សាហកម្មជាសកលសម្រាប់ប្រតិបត្តិការទូទាត់ដ៏មានសុវត្ថិភាពត្រូវបានបង្កើតឡើងដោយ EMVCo ដែលជាកម្មសិទ្ធិរួមគ្នារបស់ American Express, Discover, JCB, MasterCard, UnionPay និង Visa ៕
 



















 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com