ជាតិ
សង្គមជាតិ
កាប់ដើមត្នោត បាក់លើក្មេងស្រីម្នាក់ បណ្តាលឲ្យស្លាប់
08, Aug 2019 , 2:41 pm        
រូបភាព
ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ នៅខេត្តកំពង់ឆ្នាំង បានបាត់បង់ជីវិត ដោយសារគេ កាប់ដ់ើមត្នោតបាក់លើ នៅម៉ោងប្រមាណ១១កន្លះ ថ្ងៃទី៨សីហា ឆ្នាំ២០១៩។ លោក ខូវ លី ស្នងការខេត្តកំពង់ឆ្នាំង ប្រាប់សារព័ត៌មាថ្មីៗតាមទូរសព្ទថា សមត្ថកិច្ចមូលដ្ឋាន ចាប់អ្នកកាប់ដើមត្នោតនោះ បានហើយ។



នៅមានក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ទៀត បានរងរបួសធ្ងន់។ ហេតុការណ៍នេះ កើតនៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍។

របាយការណ៍ពីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដែលត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហោះលើបណ្តាញសង្គម បានបង្ហាញថា បុរសកាប់ដើមត្នោត ដែលសមត្ថកិច្ចចាប់ខ្លួននោះ គឺមានពីរនាក់ ដោយម្នាក់ឈ្មោះ តុល ណាង អាយុ២៥ឆ្នាំ និង ម្នាក់ទៀតឈ្មោះ ផាន់ ជីម អាយុ២៦ឆ្នាំ។ 

បើតាមរបាយការណ៍ ក្មេងស្រី ដែលបាត់ជីវិត ឈ្មោះ សា ម៉ៃសំ ហើយក្មេងប្រុសដែលរងរបួស ឈ្មោះ សេន អាលី៕ 




© រក្សាសិទ្ធិដោយ thmeythmey.com