អ្នកណាខ្លះ​ដឹង​អំពី​អត្ថប្រយោជន៍ Color OS6 របស់ OPPO Reno?
អត្ថបទពាណិជ្ជកម្ម
អ្នកណាខ្លះ​ដឹង​អំពី​អត្ថប្រយោជន៍ Color OS6 របស់ OPPO Reno?
08, Aug 2019 , 4:56 pm        
រូបភាព
 ពីមុន​លោកអ្នក​ធ្លាប់តែ​ដឹងថា​ទូរស័ព្ទ OPPO ប្រៀបបាន​ទៅនឹង​អ្នកជំនាញ​ថតរូប​កែ​សម្ផស្ស ប៉ុន្តែ​មកដល់​ជំនាន់​ស៊េរី OPPO Reno វិញ​គឺ​វា​មាន​ភាព​ប្លែក​ជាង​មុន ដោយ​វា​គឺជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ដែល​បាន​រចនា​ឡើង ដ៏​គួរ​ឲ្យ​ទាក់ទាញ​ទាំង​រូបរាង​ខាងក្រៅ និង បង្កប់​លក្ខណៈពិសេស​ខាងក្នុង​ជាច្រើន​ទៀត​ទៅលើ​ការបង្ហាញ​នៅលើ​ផ្ទៃ​អេក្រង់​លាត​ពេញ​តែម្តង​។

​តើ​លោកអ្នក​ធ្លាប់​ចាប់អារម្មណ៍​អំពី​តួនាទី និង​មុខងារ​ពិសេស​របស់ ColorOS 6 ដែរឬទេ​? វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​រួមចំណែក​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល OPPO កាន់​តែមាន​ភាពលេច​ធ្លោ​ជាង​មុន ដោយ​វាទ​ទួលបាន​នូវ​ការកែតម្រូវ​ទៅលើ ការ​រចនា​ផ្ទៃ​បង្ហាញ​ថ្មី ពុ​ម្ភ​អក្សរ​ថ្មី ក៏ដូចជា ការ​គ្រវាស​បញ្ជា​ជាមួយ​ចលនា​ផ្សេងៗ ។

ColorOS 6 ក៏បាន​បង្កប់​នូវ​ចលនា​គូស​បញ្ជា​៥​យ៉ាង​ទៀត​នៅក្នុង​តួខ្លួន​ទូរស័ព្ទ OPPO Reno ដូចជា​៖

១.​មុខងារ​ចលនា​លើ​អេក្រង់​ងងឹត (Screen-Off Gestures )
ជា​មុខងារ​ដែល​ជំនួយ​ដល់​លោកអ្នក​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការចូល​ទៅកាន់​កម្ម​វិធី​ណាមួយ​នៅពេលដែល​ទូរស័ព្ទ​របស់លោក​អ្នក​ត្រូវ Lock សោរ ប៉ុន្តែ​អាច​ដំណើរការ​លឿន​ជាង​មុន​។ ឧទាហរណ៍​លោកអ្នក​យកដៃ​គូស​អក្សរ V នៅលើ​អេក្រង់​បិត​នៃ​ទូរស័ព្ទ​លោកអ្នក នោះ Flash light នឹង​បើក​បំភ្លឺ​ដោយ​ស្វ័យប្រវត្តិ ប្រសិនបើ​គូស​អក្សរ O នៅលើ​អេក្រង់​បិត គឺ​មានន័យថា​លោកអ្នក​ចូលទៅ​កាន់​មុខងារ​បើក​កាមេរ៉ា​។



២.​មុខងារ​ចែក​អេក្រង់​ជា​ពីរ (Split-screen multitasking )
វា​កាន់តែ​ងាយស្រួល​បន្ថែមទៀត​នៅពេលដែល​លោកអ្នក​ចង់​ធ្វើ​ការងារ​នៅលើ​កម្មវិធី​ផ្សេងគ្នា ដែល​ស្ថិតនៅលើ​អេក្រង់​តែមួយ ដោយ​លោកអ្នក​គ្រាន់តែ​ពុះ​បំបែក​អេក្រង់​ជា​ពីរ ដោយ​ចូលទៅ​បើក App Split Screen និង យក​ម្រាមដៃ​បី​រុញ​អេក្រង់​ឡើងលើ នោះ​លោកអ្នក​អាច​ពុះ​អេក្រង់​លាត​ពេញ​នៃ​ទូរស័ព្ទ OPPO Reno របស់លោក​អ្នកធ្វើការ​បាន​ដូច​នៅលើ​អេក្រង់​កុំព្យូទ័រ​ដែរ​។

៣.​មុខងារ​ថតរូប​លើ​អេក្រង់​លាត​ពេញ (Full-screen camera) ពិតជា​ឡូយ​មែនទែន​! ដោយ​លោកអ្នក​គ្រាន់តែ​ចូលទៅក្នុង​កាន់ Settings icon > Photo Ratio > Full Screen នឹងធ្វើ​ឲ្យ​លោកអ្នក​កាន់តែ​ត្រជាក់​ភ្នែក និង រីករាយ​ជាមួយនឹង​ការថតរូប​បែប​អេក្រង់​លាត​ពេញ គ្មាន​ស្នាម​ឆក​អ្វី​ទាំងអស់ ។

៤.​មុខងារ​ថត​ស៊ែ​ល​ហ្វី​ដោយ​លើ​បាតដៃ (Gesture Selfie) ដោយ​លោកអ្នក​គ្រាន់តែ​ប្រើ​ម្រាមដៃ​ទាំង​ប្រាំ​ធ្វើជា​សញ្ញា ក្នុងការ​ថតរូប​បែប​ស៊ែ​ល​ហ្វី​ខ្លួនឯង និង ថតរូប​ស៊ែ​ល​ហ្វី​ជា​ក្រុម​ប៉ុណ្ណោះ​ជាការ​ស្រេច កាន់តែ​រហ័ស​មិនចាំបាច់​ដាក់​នាទី ឬ ចុច​លើ​អេក្រង់​ទៀតឡើយ​។

៥.​មុខងារ​ជំនួយការ​ឆ្លាត​វៃ (Smart Assistant) ជា​មុខងារ​បង្ហាញ​ដំណឹង​ដោយ​ស្វ័យប្រវត្តិ​នៅលើ​អេក្រង់​ទូរស័ព្ទ​ជំនាន់​ក្រោយ​របស់ OPPO  និង ស៊េរី Reno ព្រោះ​វា​អាច​បង្ហាញ​យើង​បន្ថែម​នូវ​សីតុណ្ហភាព ប្រតិទិន មុខងារ​ផ្លូវ​កាត់​ផ្សេងៗ ក៏ដូចជា​លេខ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​សំខាន់​របស់​យើង​ផងដែរ (Favorite Contact)​។ ដូច្នេះ​លើក​នេះ OPPO Reno មិនមែន​មក​ត្រឹមតែ​ជា​អ្នកជំនាញ​ថតរូប​ប៉ុន​នោះទេ ប៉ុន្តែ​វា​មក​ជាមួយនឹង ColorOS 6 ដែលជា​ផ្ទៃ​បង្ហាញ​ថ្មី (User Interface) ដំណើរការ​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ចុងក្រោយ Android 9.0 (Pie)  កាន់តែ​វៃឆ្លាត កាន់តែ​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការមើល និង​ការប្រើប្រាស់​ទូទៅ​របស់​អតិថិជន​ថែមទៀត​ផង ។ ដូច្នេះ​ចង់ដឹងថា ColorOS 6 ភាពស្រស់ស្អាត និង​ពិសេស​ប៉ុណ្ណា សូម​

លោកអ្នក​ទស្សនា​រូបភាព​វីដេអូ​តំណ​ភ្ជាប់​នេះ


© រក្សាសិទ្ធិដោយ thmeythmey.com