ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ជនជាតិដើមភាគតិច នៅតែបន្តទម្លាប់បំបៅកូនដោយទឹកដោះម្តាយ
09, Aug 2019 ,
7:59 am
រូបភាព
លោក ខឿន បញ្ញា ប្រធានផ្នែករដ្ឋបាលមណ្ធលសុខភាពខេត្តមណ្ធលគិរី
×
ដោយ:
ឡាយ សុភាវតី
ជនជាតិដើមភាគតិច ក្នុងខេត្តមណ្ឌលគិរី មានទម្លាប់បំបៅកូនដោយទឹកដោះម្ដាយ តាំងពីសម្រាលរហូតដល់កូនលេងបៅ។ ជនជាតិដើមភាគតិចមួយចំនួន អះអាងដូចគ្នាថា វាមិនមែនជាការជ្រើសរើសទេ គឺជាទម្លាប់ក្នុងការចិញ្ចឹមកូនរបស់ជនជាតិដើមភាគតិច ដោយបំបៅកូនដោយទឹកដោះម្ដាយ និងដាំដំណាំសម្រាប់បរិភោគ។
អ្នកស្រី សុំ សាមាន ជនជាតិព្នងម្នាក់ រស់នៅភូមិពូត្រុំ ឃុំពូត្រុំ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី មានកូន១០នាក់។ អ្នកស្រី លើកឡើងថា ពេលសម្រាលកូន អ្នកស្រីទៅសម្រាលនៅពេទ្យឯកជន ហើយបំបៅកូនដោយទឹកដោះ។ អ្នកស្រី បញ្ជាក់ថា៖«ការបំបៅកូនដោយទឹកដោះ មិនមែនជាការជ្រើសរើសទេ ជាទម្លាប់របស់ជនជាដើម ហើយពេលកូនចេះហូប ប្រមាណជាង៦ខែឡើង ខ្ញុំធ្វើបបរដាក់ត្រីសាច់ឬបន្លែដែលមានជុំវិញផ្ទះ»។
ស្រី្តជនជាព្នងវ័យ៤២ឆ្នាំរូបនេះ បន្តថា ក្រៅពីដាំស្រូវ អ្នកស្រី បានដាំបន្លែសម្រាប់បរិភោគ ដោយពុំចាំបាច់ចំណាយថវិការច្រើនលើម្ហូបប្រចាំថ្ងៃ ហើយសម្រាប់បបរបន្លែកូនផងដែរ។ អ្នកស្រី បន្ថែមថា ចំពោះជំងឺខ្វះអាហារូបត្ថម្ភ សួត ផ្លូវដង្ហើម និងរាគរុះ មិនមានការកើតឡើងលើកូនៗឡើយ។ គ្រួសារអ្នកស្រី មិនមានបញ្ហាប្រឈមចំពោះសុខភាពនោះ ប៉ុន្តែអ្នកស្រី សង្កត់ធ្ងន់ថា កូនរបស់អ្នកស្រី រៀនមិនបានច្រើននិងរៀនមិនពូកែ។
ជនជាត់ព្នងម្នាក់ទៀត គឺអ្នកស្រី ផ្សិត ព្យ៉ា រស់នៅក្នុងភូមិពូត្រុំ អះអាងថា អ្នកស្រី ក៏បំបៅកូនដោយទឹកដោះម្ដាយដែរ រហូតដល់អាយុជាង២ឆ្នាំ។ ស្ត្រីវ័យ៣៨ឆ្នាំរូបនេះ និយាយថា៖«កូនទាំង៥នាក់របស់ខ្ញុំ បៅតែទឹកដោះម្តាយ និងបបរដាក់បន្លែដែលដាំនៅផ្ទះសម្រាប់ហូប»។
អ្នកស្រី បន្តថា នៅចម្ការនិងក្រោយផ្ទះ អ្នកស្រី បានដាំបន្លែ ត្រប់ ល្ពៅ និងម្ទេស ជាដើម សម្រាប់លក់និងបរិភោគ។ អ្នកស្រី លើកឡើងដូច្នេះថា៖«ជនជាតិដើមភាគតិច តាំងពីដើមបំបៅកូនតែទឹកដោះ ហើយមកដល់ឥឡូវគ្រូពេទ្យ អ្នកចេះដឹង និងអង្គការនិយាយថាទឹកដោះម្ដាយល្អ ទើបជនជាតិដើមនៅតែរក្សាការបំបៅកូនដោយទឹកដោះម្ដាយ។ ហើយទឹកដោះគោមិនដឹងថាគេ ធ្វើយ៉ាងម៉េច ហើយដាក់អីខ្លះ ណាមួយខ្ញុំមិនទិញឲ្យអស់លុយទេ»។
មេភូមិពូត្រុំ លោក ព្យុំ សាមិត បានឲ្យដឹងថា ជនជាតិដើមភាគតិចជិត៣០០គ្រួសារ នៅតែបន្តទំនៀមទម្លាប់ពីដើម ដែលបំបៅកូនដោយទឹកដោះម្ដាយ ជាមួយនឹងការដាំដំណាំបន្ថែមនៅក្បែលផ្ទះ ដើម្បីជាអាហារូបត្ថម្ភនិងសេដ្ឋកិច្ចគ្រួសារ។ ក្រៅពីនេះ ក្នុងភូមិពូត្រុំ ភាគច្រើនជាជនជាតិដើមភាគតិច ដែលយល់ដឹងអំពីសុខភាពស្រី្តនិងទារកដោយសម្រាលកូនជាមួយពេទ្យជំនាញនិងមណ្ឌលសុខភាព។
លោក ខឿន បញ្ញា ប្រធានផ្នែករដ្ឋបាលនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ថ្លែងថា ស្រី្តក្នុងខេត្តមណ្ឌលគិរីមាន៥ភាគរយប៉ុណ្ណោះ ដែលបំបៅកូនដោយម្សៅទឹកដោះគោ។ រីឯស្រី្តដែលបំបៅកូនដោយទឹកម្ដាយ មានការយល់ដឹងពីការផ្សាព្វផ្សាយរបស់គ្រូពេទ្យនិងជាទម្លាប់ពីដើមរបស់ពលរដ្ឋនៅតាមខេត្ត ជាពិសេសពលរដ្ឋជនជាតិដើមភាគតិច។ ចំពោះ ស្រី្តជនជាតិដើមភាគតិច សម្បូរបន្លែសម្រាប់បរិភោគប្រចាំថ្ងៃ ដែលជាផ្នែកនៃអាហារូបត្ថម្ភសម្រាប់បរិភោគប្រចាំថ្ងៃក្នុងគ្រួសារ។
លោក អុល អ៊ី ប្រធានផ្នែកព្យាបាលជំងឺកុមារនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី មានប្រសាសន៍ថា កុមារអាយុក្រោម៥ឆ្នាំ ក្នុងចំណោមកុមារ១០០នាក់ មានមួយទៅពីរនាក់ប៉ុណ្ណោះ ដែលទៅមន្ទីរពេទ្យខេត្តក្នុងមួយខែ មានការខ្វះអាហារូបត្ថម្ភ។ លោក បន្តថា ការខ្វះអាហារូបត្ថម្ភនេះ បណ្តាលមកពី ការប្រែប្រួលអាកាសធាតុ ខ្វះអនាម័យ និងខ្វះចំណីអាហារ។ លោក បន្ថែមថា កុមារភាគច្រើនក្នុងខេត្តមណ្ឌលគិរី មានជំងឺផ្លូវដង្កើមនិងជំងឺគ្រុនឈាម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ជនជាតិព្នង
អាហារូបត្ថម្ភ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
13 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
3 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
7 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម