ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ទឹក​ការ៉ុត​មួយ​កែវ​រាល់ថ្ងៃ​
08, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ការ៉ុត​មិន​ត្រឹមតែ​ជា​បន្លែ​សម្រាប់​ធ្វើជា​ម្ហូប​ញ៉ាំ​ដ៏​ឆ្ងាញ់​ទេ តែ​វា​ក៏មាន​ប្រយោជន៍​ច្រើន​ណាស់ដែរ​នៅពេល​កិន​ធ្វើជា​ទឹក​សម្រាប់​ទទួលទាន​។​ទឹក​ការ៉ុត​មាន​ប្រយោជន៍​ជាពិសេស​ច្រើនណាស់​ចំពោះ​សុខភាព​មនុស្ស​យើង​



​សម្បូរ​វីតាមីន A

​នរណា​ក៏​ធ្លាប់​ដឹង​ដែរ​ថា ការ៉ុត​សម្បូរ​ទៅដោយ​វីតាមីន A​។ តាមពិត​វា​គ្រាន់តែ​ផ្ទុក​ទៅដោយ​សារធាតុ​បំពាក់​ពណ៌​មួយ​ឈ្មោះថា Beta Carotene ដែល​អាច​បំ​លែង​ទៅជា​វីតាមីន A ពេល​ចូលទៅក្នុង​ខ្លួន​យើង​។ វីតាមីន​នេះ​ល្អ​បំផុត​សម្រាប់​សុខភាព​ភ្នែក​។

​ប្រឆាំងនឹង​ជំងឺមហារីក​សុដន់​

​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង សារព័ត៌មាន Nutrition and Cancer បាន​បង្ហាញថា ការ​ញ៉ាំ​ទឹក​ការ៉ុត​រយៈពេល​បី​សប្តាហ៍ នឹង​បង្កើន​ចំនួន​ផ្លា​ស្មា Carotenoids និង​កាត់បន្ថយ​សម្ពាធ​អុកស៊ីតកម្ម​។ យ៉ាងណាមិញ វា​មិនអាច​កាត់បន្ថយ​សារធាតុ​បង្ក​ការ​រលាក​លើ​មនុស្ស​ស្រី​ដែល​ធ្លាប់​ព្យាបាល​ជំងឺមហារីក​សុដន់​ពីមុនមក​នោះទេ​។

​បន្ថយ​ការ​ខូច DNA លើ​អ្នក​ជក់បារី​

​ការ៉ុត​ជា​ប្រភព​នៃ​សារធាតុ Beta Carotene ដ៏​អស្ចារ្យ​មួយ​ដែល​អាច​បង្ការ​ការខូចខាត DNA Lymphocytic លើ​អ្នក​ជក់បារី​ជាពិសេស​តែម្តង ដូច្នេះ​វា​នឹង​ជួយ​បន្ថយ​ការ​ប្រឈម​ជំងឺមហារីក​បាន​ច្រើន​ប្រភេទ​។

​ល្អ​ចំពោះ​សុខភាព​បេះដូង​


​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Nutrition Journal បាន​បង្ហាញថា ការ​ញ៉ាំ​ទឹក​ការ៉ុត​ទៀងទាត់​នឹង​ជួយ​កាត់បន្ថយ​សម្ពាធ Systolic បាន​។

​ថែរក្សា​ភាពស្រស់ស្អាត​របស់​ស្បែក​និង​សក់​

​ទឹក​ការ៉ុត​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់ និង​ប៉ូ​តា​ស្យូ​ម​ដែល​អាចជួយ​កោសិកា​ឲ្យ​លូតលាស់​ឡើងវិញ និង​ជួយ​រក្សា​ភាពស្រស់ស្អាត​របស់​សក់ និង​ស្បែក​បែប​ធម្មជាតិ​។

​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​


​ទឹក​ការ៉ុត​មួយ​កែវ​គឺមាន​កាឡូរី​ទាប ហើយ​ជាតិ​ផ្អែម​របស់​វា​ក៏​សម្បូរ​ទៅដោយ​ជីវជាតិ​សំខាន់ៗ​ផងដែរ​។ ដូច្នេះ​វា​នឹង​ជួយ​ថែរក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​បាន​ទៀត​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com