ជាតិ
សង្គមជាតិ
ជន់លិចក្នុងទីរួមខេត្តព្រះសីហនុ មិនទាន់ស្រកនៅឡើយទេ
09, Aug 2019 , 10:40 am        
រូបភាព
លោកអភិបាលខេត្ត គួច ចំរើន ចុះមើលស្ថានភាពទឹកជំនន់។ រូបពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ»
លោកអភិបាលខេត្ត គួច ចំរើន ចុះមើលស្ថានភាពទឹកជំនន់។ រូបពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ»
ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះ បណ្តាលឲ្យមានជន់លិច ក្នុងទីរួមខេត្តព្រះសីហនុ។ រហូតមកដល់ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ ទឹកដែលលិចនៅតាមតំបន់នានា ជាពិសេសតំបន់ទាបៗ ក្នុងទីរួមខេត្ត មិនទាន់ស្រកនៅឡើយទេ។



ទាំងលោក គួច ចំរើន អភិបាលខេត្ត និង លោក ជួន ណារិន្ទ ស្នងការខេត្ត សុទ្ធតែបានដឹកនាំកម្លាំងផ្ទាល់ ចុះទៅដល់តំបន់ដែលមានជន់លិចទាំងនោះ។ លោក ជួន ណារិន្ទ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះថា៖«ឥឡូវហ្នឹង តំបន់ខ្លះ ទើបតែស្រកបានតិចទេ»។

កម្លាំងសមត្ថកិច្ចជាច្រើន បានចុះទៅជួយសម្រួលចរាចរណ៍ តាមផ្លូវនានា ដែលស្ទះចរាចរណ៍ដោយសារជន់លិចនេះ និង រក្សាសន្តិសុខសណ្តាប់ធ្នាប់៕



Tag:
 ជន់លិច
© រក្សាសិទ្ធិដោយ thmeythmey.com