អត្ថបទពាណិជ្ជកម្ម
Vietjet, Swift247 និង Grab សហការគ្នា​ដើម្បី​អភិវឌ្ឍ​ការដឹកជញ្ជូន​ចល័ត និង​ការ​ចែកចាយ​នៅ​វៀតណាម
09, Aug 2019 , 10:57 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​អ​កាស​ចរណ៍ Vietjet បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយក​យល់​គ្នា (MoU) មួយ ជាមួយនិង​កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ​ដ៏​អស្ចារ្យ​ឈានមុខ​គេ​របស់​អាស៊ីអាគ្នេយ៍ Grab ប្រចាំ​វៀតណាម និង​ក្រុមហ៊ុន​អាជីវកម្ម​ទើប​បង្កើត​ថ្មី Swift247 ដើម្បី​បង្កើត​សេវា​រួមគ្នា​ជាច្រើន ដែល​នឹង​ផ្តល់ជូន​នូវ​សេវា​ដឹកជញ្ជូន និង​ការចែក​ចាញ​ប្រកបដោយ​សិទ្ធិ​ភាព តាមរយៈ​ផ្លូវគោក និង​ផ្លូវអាកាស ទូទាំងប្រទេស​វៀតណាម និង​ក្នុង​តំបន់​ទាំងមូល​។
 
​ការចាប់​ដៃគូ​ជា​យុទ្ធសាស្ត្រ​មួយ​នេះ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Vietjet និង Grab ទាញយក​អត្ថប្រយោជន៍​នៃ​បច្ចេកវិជ្ជា​របស់ខ្លួន ដើម្បី​ផ្តល់ជូន​ដំណោះស្រាយ​ជាច្រើន​ដែលមាន​ការចំណាយ​ទាប សម្រាប់​សេវា​ដឹកជញ្ជូន និង​ចែក​ចាញ តាមផ្លូវ​គោគ និង​ផ្លូវអាកាស​។ 


 
​ជាបឋម Vietjet និង Grab នឹង​ផ្តោតទៅលើ​ការស្រាវជ្រាវ និង​អភិវឌ្ឍ ក្នុង​ការច្របាច់បញ្ចូល​បច្ចេកវិជ្ជា និង​ផ្លាត​ហ្វ​មរ​បស់​ក្រុមហ៊ុន​ទាំង​២​បញ្ចូល​គ្នា ដើម្បី​ផ្តល់ជូន​អត្ថប្រយោជន៍​កាន់តែច្រើន​សម្រាប់​អតិថិជន ស្រប​ពេលដែល​ក្រុមហ៊ុន​ទាំង​២ ក៏មាន​បំណង​ប្រើប្រាស់​ភាព​ដៃគូ​នេះ ក្នុងនាម​ជា​គំរូ​មួយ​សម្រាប់​សាជីវកម្ម នៅ​តំបន់​អាស៊ីអាគ្នេយ៍ ផងដែរ​។ 
 
​ការសហការ​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន Swift247 ទាំង​ក្រុមហ៊ុន Grab និង Vietjet នឹង​អាច​ភ្ជាប់​ការដឹកជញ្ជូន​ផ្លូវអាកាស​ជាមួយ ការដឹកជញ្ជូន​ផ្លូវគោក ដើម្បី​ផ្តល់ជូន​ឲ្យ​អតិថិជន នូវ​សេវាកម្ម​ដ៏​រហ័ស​ទាន់​ចិត្ត ខណៈដែល​ការដឹកជញ្ជូន​ទំនិញ​ពី​ទីក្រុង​ហាណូយ ទៅកាន់​ទីក្រុង​ហូជីមិញ ចំណាយពេល​ត្រឹមតែ​៥​ម៉ោង​គត់​។ 
 
​អតិថិជន​នានា នឹង​អាច​តាមដាន​ដំណើរការ​នៃ​ការដឹកជញ្ជូន​ទំនិញ​របស់ខ្លួន នៅលើ​កម្មវិធី Swift247 ក្នុង​ពេលវេលា​ជាក់លាក់ ស្រប​ពេលដែល​ក្រុមហ៊ុន Vietjet និង GrabExpress រួមសហការ​គ្នា​ជា​កម្លាំង ដើម្បី​ធ្វើ​ឲ្យ​ដំណើរការ​ដឹកជញ្ជូន​នោះ​កាន់តែ​សាមញ្ញ និង​ឆាប់រហ័ស​។ ក្រុមហ៊ុន​ទាំង​៣ នឹងធ្វើ​ការ​ទៅលើ​ការច្របាច់បញ្ចូលគ្នា​នៃ​សេវា​ដឹកជញ្ជូន​ទំនិញ​ផ្លូវអាកាស និង​ផ្លូវគោក​របស់ Swift247 ជាមួយនឹង​ផ្លាត​ហ្វ​មរ​បស់ Grab ដើម្បី​ធ្វើ​ឲ្យ​សេវា​ដឹកជញ្ជូន​បាន​ផ្លូវអាកាស និង​ផ្លូវគោក កាន់​តែមាន​ភាពរលូន​។ 


 
​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ លោកស្រី Nguyen Thi Phuong Thao ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​ឲ្យ​ដឹងថា​៖ «​យើង​កំពុងតែ​ធ្វើជា​សាក្សី​ទៅលើ​ការចាប់​ដៃគូ​គ្នា​មួយ​រវាង​ក្រុមហ៊ុន​អាកាសចរណ៍​មួយ ដែល​ស្រូប​ទាញ​អ្នកដំណើរ​ក្នុងស្រុក​ច្រើនជាងគេ​បំផុត​នៅ​វៀតណាម ជាមួយនឹង​កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ​ដ៏​អស្ចារ្យ ដែលមាន​ភ្នាក់ងារ​បើក​ច្រើនជាងគេ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ និង​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​មួយ​។ Vietjet ជឿជាក់ថា ភាពជា​ដៃគូ​នេះ នឹង​បង្កើត​ឲ្យ​មានការ​ផ្លាស់ប្តូរ​ថ្មីៗ​ជាច្រើន ក្នុង​ទីផ្សារ​ដឹកជញ្ជូន​ជំ​និ​ញ និង​បង្កើត​ឲ្យ​មាន​បទពិសោធ​ពិសេស​តែមួយ​ដល់​អតិថិជន និង​អាចបំពេញ​តម្រូវ​ការដែល​កំពុងតែ​កើនឡើង​ឥតឈប់ឈរ​ទៅលើ​សេវា​ដឹកជញ្ជូន​ជំ​និ​ញ​។ នេះ​ក៏​ជាការ​បោះជំហាន​ថ្មី​មួយ​នៅលើ​ផ្លូវ​នេះ ដើម្បី​ក្លាយជា «​ក្រុមហ៊ុន​អាកាសចរណ៍​សម្រាប់​អតិថិជន​» មួយ​នេះ ដែល​ផ្តល់ជូន​នូវ​រាល់​សេវាកម្ម​ទាំងអស់ ដែល​អតិថិជន​របស់ Vietjet ត្រូវការ​»​។ 
 
​លោក Tommy Nguyen អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន Swift247 បាន​ឲ្យ​ដឹងថា​៖ «​ក្នុងនាម​ជា​អាជីវកម្ម​ទើប​បង្កើត​ថ្មី យើង​ពិតជា​រីករាយ​ណាស់​ក្នុងការ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ដ៏​ធំ​២ ក្នុង​វិស័យ​ដឹកជញ្ជូន និង​អាកាសចរណ៍ ដូចជា  Grab និង Vietjet​។ ស្រប​ពេលដែល Vietjet មាន​ផ្លូវ​ហោះហើរ​ដ៏​ទូលំទូលាយ​ទៅកាន់​គោលដៅ​ក្នុងស្រុក និង​អន្តរជាតិ​ជាច្រើន ហើយ Grab ស្ថិតក្នុង​ទីតាំង​ដ៏​មាន​លំនឹង និង​មាន​ដៃគូ​បើកបរ​ជាច្រើន អតិថិ​នានា នឹង​អាច​ទទួលបាន​បទពិសោធ​នៃ​សេវាកម្ម​ដ៏​មាន​អត្ថប្រយោជន៍ និង​ជឿទុកចិត្ត​មួយ ដែល​គាំទ្រ​ដោយ​ប្រព័ន្ធ​បច្ចេកវិជ្ជា​»​។ 


 
​លោក Jerry Lim ប្រធាន​ក្រុមហ៊ុន Grab ប្រចាំ​វៀតណាម មានប្រសាសន៍ថា​៖ «Grab បាន​កំពុងតែ​បម្រើ​សេចក្តីត្រូវការ​ជា​រៀងរាល់ថ្ងៃ​ដល់​ប្រជាពលរដ្ឋ​វៀតណាម ជាមួយនឹង​កម្មវិធី​ឌីជីថល​ដ៏​អស្ចារ្យ​មួយ ដើម្បី​ផ្តល់​សេវា​ប្រចាំថ្ងៃ​ដ៏​ទូលំទូលាយ​។ នេះ​ជាការ​បង្ហាញ​ឲ្យ​ឃើញថា Grab បាន​ក្លាយជា​ដៃគូ​សហការ​ដ៏​រឹងមាំ​មួយ​របស់​ពហុ​សាជីវកម្ម និង​សហគ្រាស​របស់​វៀតណាម ក៏ដូចជា​ដៃគូ​សហការ​ក្នុងស្រុក​ដ៏​គួរ​ឲ្យ​ជឿជាក់ ដោយសារតែ​ទីតាំង​ឈានមុខ​គេ​របស់ Grab​។ យើង​ជឿជាក់ថា ដៃគូ​ជា​យុទ្ធសាស្ត្រ​មួយ​នេះ ជាមួយនឹង Vietjet និង Swift247 គឺជា​ជំហាន​ដំបូង​សម្រាប់ Grab ក្នុងការ​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ី​ជម្រុះ​ជាមួយនឹង​ក្រុមហ៊ុន Sovico Holdings ដែលជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ពហុ​សាជីវកម្ម​ឈានមុខ​គេ​របស់​វៀតណាម ដើម្បី​ផ្តល់ជូន​សេវា​កាន់​តែមាន​គុណភាព​
 
​ខ្ពស់ជាង​មុន​ទៅកាន់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​នេះ​។ កាន់តែ​ពិសេស​ទៅទៀត ការចាប់​ដៃគូ​ជា​យុទ្ធសាស្ត្រ ជាមួយនឹង Swift247 និង Vietjet បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​យើង​ក្នុងការ​វិនិយោគ​បន្ថែមទៀត​ទៅលើ​
 
​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ឌីជីថល ដើម្បី​ជួយ​ឲ្យ​សហគ្រាស​ក្នុងស្រុក ពង្រីក​ខ្លួន​ក្នុង​តំបន់​កាន់តែ​ធំ និង​អភិវឌ្ឍ​អាជីវកម្ម​ទើប​បង្កើត​ថ្មី​ជាច្រើន​»៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com