អត្ថបទពាណិជ្ជកម្ម
ព្រឹត្តិការណ៍ NHAM NHAM K-FRESH នៃ​ផ្លែ​ប៉ែស​កូរ៉េ​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​២០១៩ នឹងធ្វើ​ឡើង​នៅ​ភ្នំពេញ​!
09, Aug 2019 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កសិឧស្សាហ៍កម្ម​-​ជលផល និង​សាជីវកម្ម​ពាណិជ្ជកម្ម​អាហារ​កូរ៉េ (aT Korea Agro-Fisheries & Food Trade Corporation) នឹង​រៀបចំ​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​អស្ចារ្យ​ដើម្បី​សម្ពោធ​នូវ​ផ្លែ​ប៉ែស​កូរ៉េ​ដ៏​ល្អ​បំផុត​នៅ​ផ្សារ​ទំនើប ឡាក់​គី ចំនួន ២ លើក​។ លើក​ទី​១ នៅ​ថ្ងៃទី ៩ ដល់​ថ្ងៃទី ១១ ខែសីហា  និង​លើក​ទី ២ នៅ​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ នេះ​។​
 
​លោកស្រី Lily Kim អ្នកចាត់ការ​ទូទៅ​នៃ aT Korea Agro ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ផ្ទាល់​ថា លោកស្រី​ពិតជា​រំភើប​រីករាយ​ក្រៃលែង​ដែលមាន​ឱកាស​ក្នុងការ​ណែនាំ​នូវ​ផលិតផល​ដ៏​មានគុណ​ភាពល្អ​បំផុត​ប្រចាំ​ប្រទេស​កូរ៉េ​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​។ 


 
​លោកស្រី​បាន​បន្តទៀតថា​៖ «​ពេលនេះ​គឺជា​រដូវ​ផ្លែ​ប៉ែស​ទូទាំងប្រទេស​កូរ៉េ​តែម្តង​។ ដូច្នេះ​វា​គឺជា​ឱកាស​ដ៏​អស្ចារ្យ​ផងដែរ​សម្រាប់​លោកស្រី​ដើម្បី​ធ្វើការ​ណែនាំ និង​បង្ហាញជូន​នៅលើ​ទីផ្សារ​ក្នុង​តំបន់​ក៏ដូចជា​ទីផ្សារ​របស់​ប្រទេស​កម្ពុជា​។ អ្វីដែល​កាន់តែ​ពិសេស​បំផុត​សម្រាប់​ផ្លែ​ប៉ែស​នៅពេលនេះ​គឺ​មិន​គ្រាន់​តែមាន​រសជាតិ​ឆ្ងាញ់ និង​មាន​ក្លិនក្រអូប​ប៉ុណ្ណោះ​ទេវា​ថែមទាំង​មានគុណ​ប្រយោជន៍​អស្ចារ្យ​បំផុត​ចំពោះ​សុខភាព​ជាច្រើន​ដូចជា​៖ ជួយ​ពន្យា​ភាព​ចាស់ ជួយ​ឱ្យ​សម្រស់​ក្មេង​ជាង​វ័យ និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ឱ្យ​កាន់តែ​រឹងមាំ​ផងដែរ​»​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា Nham Nham K-Food គឺ​ត្រូវបាន​សហការ និង​គាំទ្រ​ដោយ សាជីវកម្ម​អាហារ​កូរ៉េ ( Korean Corporation) ។ ក្រុមហ៊ុន​មាន​គោលបំណង និង​ចក្ខុវិស័យ​យ៉ាងច្បាស់​ថា​ធ្វើយ៉ាងណា​នឹង​ផ្តល់ជូន​នូវ​ចំណីអាហារ​ធម្មជាតិ​រប​ស់​ប្រទេស​កូរ៉េ​ដែល​ល្អ​ចំពោះ​សុខភាព​បំផុត​មាននៅ​ក្នុង​តំបន់ និង​ទីផ្សារ​ជាច្រើន​ក្នុងពេល​តែមួយ​ផងដែរ​។ ជាពិសេស​ចង់ឱ្យ​ប្រជាជន​ទាំងអស់​យល់ដឹង​ពី​វប្បធម៌​ដ៏​ល្អ​ផូរផង់ និង​ការរស់នៅ​ប្រកបដោយ​សុខមាលភាព​។​
 
​ហេតុដូច្នេះ​ហើយ​សូម​ប្រជាជន​កម្ពុជា​ទាំងអស់ និង​អតិថិជន​ដែល​ចង់បាន​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​សូមកុំ​ភ្លេច​ចូលរួម​ព្រឹត្តិការណ៍ Nham Nham K-Fresh ដ៏​អស្ចារ្យ​នេះ​នៅ​ផ្សារ​ទំនើប ឡាក់​គី សាខា​ផ្លូវ​ព្រះសីហនុ​, ឡាក់​គី សាខា ទួលគោក និង ឡាក់​គី ព្រី​មៀម ចាប់ពី​ម៉ោង ១ រសៀល ដល់​ម៉ោង ៨ យប់ ឱ្យបាន​ច្រើន​កុះករ​ទាំងអស់គ្នា​។ 
 
​ជាពិសេស​លោកអ្នក​នឹង​ទទួលបាន​បទពិសោធន៍​នៃ​ការ​ភ្លក់​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ និង​មានឱកាស​ទទួល​បានកា​ដូ​អនុស្សាវរីយ៍​ដ៏​ពិសេស​ដោយ​ឥតគិតថ្លៃ​ផងដែរ​។ aT Korea Agro ក៏​នឹងមាន​កម្មវិធី​ប្រកួត​ថតរូប ផ្លែ​ប៉ែស សម្រាប់​អតិថិជន​ទាំងអស់​តាមរយៈ ហ្វេ​ស​ប៊ុ​ក​ផេ​ក NHAM NHAM K-Food ផងដែរ​! 
 
​សូមកុំ​ឱ្យ​ឱកាស​ដ៏​ពិសេស​នេះ​កន្លងផុតទៅ​ឱ្យសោះ​! បាន​ទាំង​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព រង្វាន់​ដោយ​ឥតគិតថ្លៃ និង​ភាពសប្បាយ​រីករាយ​ផងដែរ​! 


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com