អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
គម្រោង New Landmark ធានា​ជួល​ត្រលប់​ក្នុង​អត្រា​ខ្ពស់​រហូតដល់ ២៤% រយៈពេល ២​ឆ្នាំ​
09, Aug 2019 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ខេត្ត​ព្រះសីហនុ បាន​ក្លាយជា​ជង្រុក​នៃ​គម្រោង​អភិវឌ្ឍន៍​ធំៗ ទាំង​គម្រោង​លំនៅឋាន ខុន​ដូ អគារ​ពាណិជ្ជកម្ម អគារ​អភិវឌ្ឍន៍​ចម្រុះ និង​គម្រោង​បែប​លម្ហែកាយ​ដ៏​សម្បូរបែប​។ គិត​មកដល់ពេលនេះ មាន​គម្រោង​តិចតួច​នៅឡើយ ដែល​បានបញ្ចប់​ការសាងសង់ ប៉ុន្តែ​គម្រោង​ភាគច្រើន នឹងត្រូវ​បញ្ចប់​នៅ​ចាប់ពី​ឆ្នាំ ២០២១​ទៅ​។​
 
​គម្រោង New Landmark គឺជា​អគារ​អភិវឌ្ឍន៍​ចម្រុះ​ដ៏​ធំ​មួយ ដែលមាន​រហូតដល់ ៤ អគារ ហើយ​អគារ (B) គ្រោង​បញ្ចប់ នៅត្រឹម ឆ្នាំ​២០២១​ខាងមុខ​។ New Landmark មាន​លំនៅឋាន​សរុប​ចំនួន ៤,០០៩ យូ​នី​ត ចែកជា​អា​ផាត​មេន ៣,៥៤៥ យូ​នី​ត និង​សណ្ឋាគារ​ចំនួន ៤៦៤ បន្ទប់​។ គម្រោង​ទាំងមូល មាន​ផ្ទៃដី​សាងសង់​ទំហំ ២០ ម៉ឺន​ម៉ែត្រការ៉េ នៅក្នុង​ទីក្រុង​ជាប់​នឹង​តំបន់ឆ្នេរ​សមុទ្រ​ដ៏​ស្រស់ស្អាត នៃ​ក្រុងព្រះសីហនុ​។​ 
 
​ភាព​អស្ចារ្យ មិនមែនជា​អ្វី​តែ​ម្យ៉ាង​ដែលមាន​នៅក្នុង​គម្រោង New Landmark  ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាមួយ​ការគិតគូរ​ពី​ឱកាស​វិនិយោគ និង​ផលចំណេញ​សម្រាប់​អ្នកទិញ គឺជា​ផ្នែក​ដ៏​សំខាន់ ដែល​ម្ចាស់​គម្រោង​បាន​ផ្តោតលើ​ជា​ចម្បង​។​  

​ធានា​ជួល​ត្រលប់​ក្នុង​អត្រា ២៤ % រយៈពេល ២​ឆ្នាំ​

​លោក Fei Lu នាយក​ផ្នែក​លក់​របស់​គម្រោង​  New Landmark បាន​មានប្រសាសន៍ថា ដើម្បី​ដើម្បី​អបអរសាទរ​ដល់​គម្រោង​ថ្មី​នេះ New Landmark សម្រេច​ផ្តល់​អត្ថប្រយោជន៍​ដល់​អតិថិជន​ទាំងអស់ ឲ្យ​ទទួលបាន​ការធានា​ជួល​ត្រលប់​ក្នុង​អត្រា ២៤% ក្នុង​រយៈពេល ២​ឆ្នាំ​។​ 
 
​លោក​បាន​បន្ថែមថា ចាប់តាំងពី​មានការ​ផ្តល់ជូន ការជួល​ត្រលប់​ខ្ព​ស់មក អតិថិជន​ទាំងចាស់​ទាំងថ្មី បាន​ចាប់​អា​ម្មណ៍​ច្រើន​លើ​ម្រោ​ង​នេះ​។ ដូច្នេះហើយ ដើម្បី​ឆ្លើយតប​ការស្នើសុំ​របស់​អតិថិជន​ជា​បន្តបន្ទាប់ គម្រោង New Landmark នឹង​នៅតែ​បន្ត​ផ្តល់ជូន​ការធានា​ជួល​ត្រលប់​ដ៏​ល្អ​បំផុត​។​ 
 
​លោក Fei បានលើកឡើង​ពី​គុណសម្បត្តិ ៩ ចំណុច​របស់​គម្រោង New Landmark៖ 
 
១) អគារ​របស់ New Landmark ឈរ​នៅលើ​តំបន់​ស្នូល នៃ​ក្រុងព្រះសីហនុ ដែលមាន​ចម្ងាយ​តែ ១ នាទី ប៉ុណ្ណោះ ពី​រង្វង់​មូល​តោ​ពីរ និង​នៅ​ជិត​ផ្លូវ​លេខ​៣០០ (​ផ្លូវ​ពូ​លូ​វៃ​)​។​
២) ជាប់មាត់​សមុទ្រ អមដោយ​ទិដ្ឋភាព​សមុទ្រ ដែលមាន​ចម្ងាយ​ត្រឹមតែ ២០០ ម៉ែត្រ ពី​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត​បំផុត នៅលើ​ពិភពលោក គឺ​"​ឆ្នេរ​អូរ​ឈើទាល​"​។​
៣) ផ្តល់​ទំនុកចិត្ត ដោយសារ​គម្រោង​ត្រូវបាន​សាង​ស ង់​ដោយ​ក្រុមហ៊ុន​លំដាប់​កំពូល​នៅលើ​ពិភពលោក​«China Construction Group»​។​ 
៤) ផ្តល់ជូន​ផលចំណេញ​ពី​ការជួល​ត្រលប់ ក្នុង​អត្រា​ខ្ពស់​ចាប់ពី ១០% -១៥% ដែល​អត្រា​ជួល​ត្រលប់​នេះ ខ្ពស់ជាង​គម្រោង​ផ្សេងៗ​នៅ​អាស៊ីអាគ្នេយ៍​។​ 
៥) បូ​ទីក អា​ផាត​មេន បំពាក់​ដោយ​បរិក្ខារ និង​គ្រឿងសង្ហារិម​ប្រណិត​។​
៦) សេវាកម្ម​នៅក្នុង​គម្រោង​មានដូចជា​៖ រួមទាំង​កាស៊ីណូ​ធំជាងគេ នៅក្នុង​ខេត្ត​ព្រះសីហនុ ដែលមាន​ទំហំ ១ ម៉ឺន​ម៉ែត្រការ៉េ​  ក្លិប​ហាត់ប្រាណ ហាង​ទំនិញ ក្លិប​កម្សាន្ត អាង​ហែល​ទឹក កន្លែង​បើកបរ​ជាដើម​។​ល​។​
៧) ក្នុងពេល​ជាមួយគ្នានេះដែរ New Landmark នឹងមាន​កន្លែង​ទឹក​រាំ​ដំបូង​គេ នៅក្នុង​ខេត្ត​ព្រះសីហនុ ដែលមាន​ទំហំ​ជិត ២ ពាន់​ម៉ែត្រការ៉េ​។​ 
៨) សហគមន៍​អេកូ​វ័យឆ្លាត​ដំបូង​គេ ដែល​ប្រើប្រាស់​ប្រព័ន្ធ​QR ក្នុងការ​ត្រួតពិនិត្យ ចាក់សោរ​ដោយ​ប្រើ​ស្នាម​ម្រាមដៃ ប្រព័ន្ធ​អ៊ីនធឺណិត​ឥតគិតថ្លៃ ទឹកបរិសុទ្ធ ដែលមាន​គុណភាព​ល្អ​។​
៩) ផ្តល់​កម្មសិទ្ធិ​កាន់កាប់​រហូត (Freehold) 
 
​បើ​និយាយ​អំពី​តម្លៃ​វិញ New Landmark ក៏​ជា​គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​មួយ​ដែរ ដែល​យូ​នី​តរប​ស់វា មានតម្លៃ​ត្រឹមតែ​ចាប់ពី ៤ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com