ជាតិ
ក្រសួង​ធនធានទឹក​៖ ភាគ​ពាយ័ព្យ​នៅ​ខ្វះ​ទឹក ខណៈ​ខេត្ត​ព្រះសីហនុ និង​រតនគិរី​បន្ត​ធ្លាក់ភ្លៀង
09, Aug 2019 , 12:18 pm        
រូបភាព
រូបពីក្រសួងធនធានទឹក និងឧតុនិយម
រូបពីក្រសួងធនធានទឹក និងឧតុនិយម
ដោយ:
ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា តំបន់​មួយចំនួន​កំពុង​ជួប​ភាពរាំងស្ងួត​នៅឡើយ ពិសេស​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ដូចជា​ខេត្តបន្ទាយមានជ័យ ប៉ៃលិន និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ តែ​នៅ​ខេត្ត​មួយចំនួនទៀត ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​យ៉ាងគំហុក​។​



​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក​នៅ​ព្រឹក​ថ្ងៃទី​៩​ខែសីហា​នេះ បាន​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ មាន​ភ្លៀង​ធ្លាក់​គំហុក​ជាប់ៗ​គ្នា ចាប់​ពីថ្ងៃ​ទី​១​ខែសីហា​មកម្ល៉េះ​។ គិត​មកដល់​ថ្ងៃនេះ បរិមាណ​ភ្លៀង​សរុប​មាន​រហូតដល់ ៨១៤​មី​លី​ម៉ែត្រ និង​បន្ត​ធ្លាក់​ទៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត ដែល​បណ្ដាល​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​នៅ​ទីនោះ​។

ចំពោះ​ខេត្តរតនគិរី ក្រសួង​ឲ្យ​ដឹងថា ដោយសារ​រងទឹក​ភ្លៀង ទឹក​ទន្លេស្រែពក​ឡើង​យ៉ាងគំហុក​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​កូន​មុំ និង​ស្រុក​លំផាត់​៕



© រក្សាសិទ្ធិដោយ thmeythmey.com