ពាក្យ «​ឆ្នាស​» មិនត្រូវ​ការ​សញ្ញា​បន្ដ​ក់​«​់​»​នៅ​ពីលើ​?
ពីនេះ ពីនោះ / មិនយល់...!
ពាក្យ «​ឆ្នាស​» មិនត្រូវ​ការ​សញ្ញា​បន្ដ​ក់​«​់​»​នៅ​ពីលើ​?
10, Aug 2019 , 6:19 am        
រូបភាព
ដោយ: ថ្មីៗ
​ចំពោះ​ពាក្យ «​ឆ្នាស​»​នេះ ក្នុង​ភាសា​ខ្មែរ មិនត្រូវ​ប្រើ​សញ្ញា​បន្តក់​«​់​»​នៅ​ពីលើ​ឡើយ ដូចនឹង​ពាក្យ​ដទៃទៀត​ដែរ ដូចជា ក្រដាស​, រសជាតិ​, គ្រាស ជាដើម​។



«​ឆ្នាស​»​ដូចជា​ពាក្យ​ដទៃ​ដែរ​ដែល​មិន​ប្រើ​សញ្ញា​បន្ត​ក់នៅ​ពីលើ ពាក្យ​ទាំងនោះ​មាន មរកត និមល មណ្ឌល ទារក នាយក ឧបាសក ទិវង្គត កុសល បិដក តាបស និយោជក សមាគម ចៅក្រម ជនក នរក អនាគត ភោជន សម្ភព ភព សុគត មង្គល លាមក ពល យស ។​ល​។ 
 
​ចំពោះ​ពាក្យ​ដែល​ត្រូវការ​សញ្ញា​បន្តក់​«​់​»​នៅ​ពីលើ​វិញ មានដូចជា ចាស់​, លាស់​, ណាស់​, កប់​, កាប់​, ចាប់​, សម្លាប់​, កាន់​, ចប់​, សប់​, ខ្នា​ស់​, ទាស់ ជាដើម​៕ 
 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com