កីឡាអន្តរជាតិ
អន្តរជាតិ
មិត្តភាព​៖ Bayern Munich លត់​ក្រុម​ក្នុងស្រុក FC Rottach-Egern ២៣-០
09, Aug 2019 , 2:28 pm        
រូបភាព
​ម្ចាស់​ជើងឯក​លី​គ​កំពូល​អា​ល្លឺម៉​ង់ Bayern Munich បាន​យកឈ្នះ​ភ្លូក​ទឹក​ភ្លូដី​លើ​ក្រុម FC Rottach-Egern ដោយ​លទ្ធផល ២៣-០ នា​ការប្រកួត​មិត្តភាព​កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី​។


 
​ក្រុម​ជើង​ខ្លាំង Bayern Munich បាន​ប្រើប្រាស់​ទីលាន​ហ្វឹកហាត់ Tegernsee របស់​ពួកគេ​ដើម្បី​សា្វគ​មន៍ FC Rottach-Egern ដែលជា​ក្លិប​តូច​មួយ​នៅ​អាល្លឺម៉ង់​នា​រាត្រី​ថ្ងៃទី​៨ ខែសីហា​។​
 
​ក្រោម​ក្រសែភ្នែក​ទស្ស​និជ​ន​ចំនួន​២៥០០​នាក់ Bayern បានបញ្ចប់​ទី FC Rottach មិន​ឲ្យ​តដៃ​រួច​រហូតដល់​ទៅ​២៣​គ្រាប់​។ បើទោះជា​ការប្រកួត​មិត្តភាព ហើយ​ប៉ះ​ក្រុម​ខ្សោយ​ក៏ដោយ ប៉ុន្តែ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ Niko Kovac បានដាក់​កីឡាករ​ល្អៗ​ច្រើន ដែល​ក្នុងនោះ​ក៏​ឃើញ​មាន​សមាជិក​ថ្មី ខ្សែការពារ Lucas Hernández ផងដែរ​។​


 
​ក្នុងចំណោម​គ្រាប់​បាល់​ទាំង​២៣​នេះ មាន​កីឡាករ​រហូត​១១​នាក់​ដែល​អាច​ស៊ុត​បញ្ចូល​ទី​។ ក្នុងនោះ​អ្នករក​គ្រាប់​ចាប់ពី​ពីរ​គ្រាប់ មានដូចជា​ខ្សែប្រយុទ្ធ Renato Sanches និង Kwasi Okyere Wriedt ហើយ Robert Lewandowski, Thomas Mueller និង Leon Goretzka ស៊ុត​បាន​៣​គ្រាប់​ម្នាក់ និង Corentin Tolisso ស៊ុត​ចូល​៤​គ្រាប់​លើសគេ​។​
 
​សូម​ទស្សនាការ​ស៊ុត​បញ្ចូល​ទី​របស់ Bayern Munich លើ​ក្រុម FC Rottach-Egern ទាំង​២៣​គ្រាប់​៖
 
 

 

Tag:
 Bayern Munich
  FC Rottach-Egern
© រក្សាសិទ្ធិដោយ thmeythmey.com