ជាតិ
ក្រសួងថា បោកប្រាស់ហើយ ការផ្សាយពីបន្ទះឱសថសម្រាប់បិទ(កៅអៀក) ឈ្មោះ SAKI
× ភ្នំពេញ៖ ក្រសួងសុខាភិបាលអះអាងថា ការផ្សព្វផ្សាយអំពីបន្ទះឱសថបិទបណ្ដេញជាតិពុល ឈ្មោះ SAKI គឺគ្មានច្បាប់អនុញ្ញានោះទេ ហើយការផ្សាយទាំងនោះជាការភូតកុហកបោកប្រាស់។
សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៨ខែសីហា បានបញ្ជាក់ថា ការឃោសនានៅលើហ្វេសប៊ុក ពីបន្ទះឱសថសម្រាប់បិទឈ្មោះ SAKI បានបំផ្លើសហួសការពិតដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវ ដូចជាការផ្សាយថាបន្ទះបិទនេះជួយប្រឆាំងជំងឺរលាកថ្លើម ក្រលៀន សន្លាក់ដៃជើង ទឹកនោមផ្អែម លើសឈាម លើសជាតិអាស៊ីត ជួយបណ្ដេញជាតិពុលជាដើម។
ក្រសួងប្រាប់ថានឹងចាត់វិធានការអ្នកផ្សព្វផ្សាយ និងចែកចាយឱសថខាងលើនេះ និងបញ្ជាឲ្យឈប់ឃោសនាជាបន្ទាន់។ ជាមួយគ្នានេះក្រសួងសុខាភិបាលអំពាវឲ្យប្រជាពលរដ្ឋឈប់ជឿការផ្សព្វផ្សាយភូតកុហកទាំងនោះ៕
Tag:
កៅអៀក
SAKI
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com