អត្ថបទពាណិជ្ជកម្ម
កុំ​ឃើញ​ទូរ​សព្ទ​ចុច​ពិល​ថោក​ជាង​តម្លៃ​ទីផ្សារ​ចេះតែ​ទិញ ប្រយ័ត្ន​ប៉ះ​របស់​ក្លែងក្លាយ​
09, Aug 2019 , 3:22 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​និយាយ​ពី​ទូរ​សព្ទ​អិន​ចុច​ពិល អ្នកណា​ក៏​ទទួលស្គាល់​ដែរ ពី​អានុភាព​ថាមពល​ថ្ម​ដ៏​មហិមា  និង​ភាព​ធន់​របស់​វា​។ យ៉ាងណាមិញ បច្ចុប្បន្ន គេ​ក៏​សង្កេតឃើញ​មាន វត្តមាន​ស្មា​ត​ហ្វូ​ន​ជាច្រើន ក្នុង​ទីផ្សារ​ទូរ​សព្ទ​ដៃ​ដែរ ប៉ុន្តែ​ទូរ​សព្ទ​អិន​ចុច​ពិល របស់ Nokia នៅតែ​ជាទី​ពេញនិយម​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ក្នុង​ពិភពលោក​។​
 
​មួយរយៈ​ចុងក្រោយ​នេះ យើង​ឃើញថា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន បាន​ទិញ​ចំ​របស់​ក្លែង​ក្លា យ​ពុំមាន​ប័ណ្ណ​សម្គាល់ ក៏ដូចជា​ការធានា​ច្បាស់លាស់ ព្រមទាំង​គុណភាព​ប្រើប្រាស់​មិនបាន​យូរ ដែលជា​ហេតុ​ធ្វើ​ឲ្យ មានការ​ភាន់ច្រឡំ​រប​ស់ពិត​ប្រាកដ​។ ជាក់ស្ដែង នៅលើ​បណ្តាញ​សង្គម Facebook គេ​ធ្លាប់​ឃើញ​មាន Account ឬ Page មួយចំនួន ដាក់លក់​ព្រោងព្រាត​ទូរស័ព្ទ Nokia ដែលមាន​តម្លៃថោក​ជាង​តម្លៃ​របស់​ក្រុមហ៊ុន​បានកំណត់ ដែល​ការពិត​នោះ វា​គឺជា​ប្រភេទ Copy ក្លែងបន្លំ​ម៉ាក​សោះ​។ 


 
​ទូរស័ព្ទ Nokia ដែលមាន​តម្លៃថោក​ជាង​ការកំណត់​របស់​ក្រុមហ៊ុន​នេះ គឺ​មិនមែនជា​របស់​ពិត ពី​ក្រុមហ៊ុន​នោះទេ តែ​វា​ជា​របស់ Copy ក្លែងបន្លំ​ម៉ាក ដែល​ខ្លះ​ប្រើប្រាស់​ឈ្មោះ​បន្លំ ដូចជា Nckia (​អិន ស៊ី គៀ​) ស្រដៀង​គ្នា ទៅនឹង​ពាក្យ​ថា Nokia តែម្តង ហើយ​ការ​រចនា​រូបរាង​របស់​វា ក៏​ស្រដៀង​គ្នា​ខ្លាំង​ណាស់ដែរ​។ 
 
​ទូរស័ព្ទ​ក្លែងក្លាយ​ទាំងនេះ មាន​សេវា​ខ្សោយ ឆាប់​អស់​ថ្ម ឆាប់​ខូច  ហើយ​ពេលខ្លះ មាន​ធានា​តែ​ពី​ម្ចាស់​ហាង​ប៉ុណ្ណោះ ដោយសារតែ​គាត់​ចង់បាន​ប្រាក់ចំណេញ​ច្រើន​។ បើ​មិនបាន​ចាប់អារម្មណ៍​សង្កេត​ឲ្យ​ច្បាស់​ទេនោះ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ អាច​នឹង​ចាញ់បោក​ទិញ​ចំ​របស់​ក្លែងក្លាយ ជាក់​ជាមិនខាន​។ 
 
​ដើម្បី​ជៀសវាង​ទិញ​ចំ​របស់​ក្លែងក្លាយ​ថ្ងៃនេះ យើង​សូម​ណែនាំ​ពី​របៀប​មើល​ផលិតផល​ពិតប្រាកដ អតិថិជន​ទាំងអស់ សូម​ពិនិត្យមើល​ប័ណ្ណ​សម្គាល់ ដែលមាន​លើ​ប្រអប់​ទូរ​សព្ទ​គ្រប់​ម៉ូ​ឌែ​ល អិន​ចុច​ពិល របស់ Nokia ដែលមាន​ការធានា រហូតដល់​ទៅមួយ​ឆ្នាំ បើសិនជា​ខូច​ប្ដូរ​ជូន​ថ្មី​ភ្លាម និង​សូម​ពិនិត្យមើល​តែម​របស់​ក្រុមហ៊ុន KTH នៅក្នុង​ទូរ​សព្ទ​។​
 
​ដូច្នេះ ដើម្បី​ជៀសវាង​ចំ​របស់​ក្លែងក្លាយ ពុំមាន​គុណភាព និង​គ្មាន​ការធានា សូម​អតិថិជន​ទាំងអស់ ពិនិត្យ​ប័ណ្ណ និង​តែម​របស់​ក្រុម KTH ឲ្យ​បាន​ត្រឹមត្រូវ​៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)​

Tag:
 KTH ( Nokia )
© រក្សាសិទ្ធិដោយ thmeythmey.com