អត្ថបទពាណិជ្ជកម្ម
ហេតុតែស្រលាញ់ Idol Barcelona អ្នកគាំទ្រដ៏ងប់ងល់ម្នាក់ សុខចិត្តធ្វើរឿងដែលមិនគួរឲ្យជឿ
× មុននេះបន្តិចម្ចាស់ហាងលក់ទូរស័ព្ទ ៥ទៅ៦កន្លែង ដែលជាបណ្តាញចែកចាយរបស់ OPPO បានទាក់ទងមកបុគ្គលិកលក់ នៃក្រុមហ៊ុន OPPO នៅកម្ពុជា ស្តីពីការកម្មង់ទូរស័ព្ទឲ្យភ្ញៀវរបស់គេ ។ អតិថិជនម្នាក់នេះ គឺជាអ្នកគាំទ្រដ៏ងប់ងល់របស់ក្រុមបាល់ទាត់ Barcelona និងដែលបានពាក់អាវគាំទ្រក្រុម Barcelona មកកាន់ហាងទូរសព្ទផង ដើម្បីទិញទូរស័ព្ទម៉ូឌែលថ្មី OPPO Reno FC Barcelona Edition អស់ជិត៥ហាងហើយ។ ប៉ុន្តែនៅតែពួកគេ (ម្ចាស់ហាង) មិនមានលក់ឲ្យ ព្រោះតែអ្នកគាំទ្រដ៏ងប់ងល់រូបនោះ ទៅរកប៉ះចំតែហាងលក់ទូរស័ព្ទ ដែលមិនមានទូរស័ព្ទនេះលក់ឲ្យ និងមិនបានកុម្មង់ទូរស័ព្ទ OPPO Reno FC Barcelona Edition ពីក្រុមហ៊ុនផ្ទាល់។ ដោយសារតែវាមានចំនួនតិចតួចពេក ត្រឹមតែ៦៨គ្រឿងប៉ុណ្ណោះ នៅទូទាំងប្រទេសកម្ពុជា ដែលមានតម្លៃ ៩៩៩ ដុល្លារ រហូតដល់ថ្នាក់រូបគេហ៊ានឲ្យតម្លៃលើស ពីតម្លៃលក់ចេញ ធ្វើយ៉ាងម៉េចឲ្យតែបានទូរស័ព្ទនោះ ដែលជារឿងស្ទើតែមិនគួរឲ្យជឿថែមទៀតផង។
ជាការពិតណាស់ក្រោយពីផ្ទុះវីដេអូ Unboxing របស់វែបសាយ Cambo Report ដ៏ល្បីទាក់ទង នឹងការបង្ហាញបច្ចេកវិទ្យាថ្មីៗ នៅក្នុង កម្ពុជា បានបង្ហាញយ៉ាងលម្អិត ពីចំណុចពិសេស និងបញ្ចេញរូបរាងដ៏សង្ហារបស់ OPPO Reno FC Barcelona Edition រួចមក គឺមានអតិថិជនកម្ពុជា ដែលជាអ្នកគាំទ្រដ៏ងប់ងល់នឹងកីឡាករ Leonel Messi ដែលជាតួឯក របស់ក្រុមបាល់ទាត់ដ៏ល្បីលើពិភពលោក Barcelona បានបាក់ចិត្តលង់ស្រលាញ់វាតែម្តង។ បើទោះបីជារូបគេ បានស្វែងរកទិញទូរស័ព្ទម៉ូឌែលនេះ នៅតាមដេប៉ូចែកចាយនានា ក្តី រហូតហ៊ានឲ្យតម្លៃ លើសពីតម្លៃលក់ចេញដោយក្រុមហ៊ុន និងរហូតដល់ថ្នាក់ម្ចាស់ហាងទាំងនោះឡើង Surprise ព្រមៗគ្នាតែម្តង ជាមួយនឹងទង្វើរបស់បុរសម្នាក់នោះ។ រូបគេបាននិយាយថា៖«ការពិតខ្ញុំចង់ទិញទូរស័ព្ទ Reno ហ្នឹងមធ្យមទេ តែងំគឺខ្ញុំស្រលាញ់វាត្រង់មាន Edition Brand Barcelona ដែលជា Idol ក្នុងចិត្តរបស់ខ្ញុំតែម្តង គឺស្រលាញ់យូរហើយ ទើបតែពេលេនេះ វាបានមកស្រុកខ្មែរ ។ ដូច្នេះខ្ញុំមិនចង់ឲ្យឱកាសបែបនេះរំលងផុតទេ»។
ក្រោយបានឮសម្តីពិតរបស់អ្នកគាំទ្ររូបនេះហើយ ហើយពួកគេបានទំនាក់ទំនងមកក្រុមហ៊ុន ដើម្បីផ្តល់ព័ត៌មានច្បាស់លាស់ ទៅឲ្យបុរសនោះវិញដែរ ដោយណែនាំរូបគេឲ្យទៅឲ្យត្រូវកន្លែងលក់ទូរស័ព្ទស្មាតហ្វូន OPPO Reno FC Barcelona Edition នោះតែម្តង។ តែយើងមិនទាន់ដឹងថា ពេលនេះបុរសនោះ បានទិញទូរស័ព្ទនោះហើយ ឬនៅ? ហើយគេទិញក្នុងតម្លៃដើម ឬយ៉ាងម៉េចនោះទេ?
សូមបញ្ជាក់ថា ទោះបីជាទូរស័ព្ទម៉ូឌែលថ្មី OPPO Reno FC Barcelona Edition មានសមត្ថភាពពិសេស ដូចគ្នាបេះបិត ទាំងកាមេរ៉ា និង ទំហំផ្ទុក ដូចម៉ូឌែល OPPO Reno 10X Zoom (60X Digital Zoom)ក្តី ក៏វានៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្រុមអ្នកគាំទ្រ OPPO និងអ្នកគាំទ្ររបស់ Barcelona ដដែល។ ចង់ដឹងថាវាមានចំណុចទាក់ទាញកម្រិតណា ដូច្នេះ សូមទស្សនាវីដេអូរបស់ Cambo Report Unboxing ទាំងអស់គ្នា
https://youtu.be/MoLLPuy0UtE ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com