ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ប្រធានាធិបតីស្រីលង្កា ចំណាយពេលជិត២ម៉ោង ទស្សនាប្រាសាទបាយ័ន និងអង្គរវត្ត
09, Aug 2019 ,
8:19 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ នាឱកាសមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ សីហា ប្រធានាធិបតីស្រីលង្កា លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) និងលោកស្រី ក៏បានមកទស្សនកិច្ចក្នុងខេត្តសៀមរាបដែរ។ ចុះពីព្រលានយន្តហោះនៅម៉ោងប្រមាណជិត៩ព្រឹក ថ្ងៃទី៩ សីហា លោកប្រធានាធិបតី និងលោកស្រី បានទៅទស្សនាប្រាសាទបាយ័នមុនគេ។ នៅទីនោះ លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា បានទស្សនាត្រួសៗ នៅផ្នែកក្រៅ នៃទិសខាងកើត ប្រាសាទបាយ័ន រយៈពេលប្រមាណកន្លះម៉ោងតែប៉ុណ្ណោះ។
ចេញពីប្រាសាទបាយ័ន គណៈប្រតិភូបានបន្តការទស្សនានៅប្រាសាទអង្គរវត្ត។ អមដោយវត្តមានមន្ត្រី និងថ្នាក់ដឹកនាំខេត្តសៀមរាប ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា និងលោកស្រី ដើរពីផ្នែកខាងត្បូងស្រះអង្គរវត្ត ឆ្ពោះទៅកាន់ស្ពានហាលខាងក្នុង និងបន្តទស្សនា ខាងក្នុងប្រាសាទអង្គរ។ នៅទីនោះ គណៈប្រតិភូ ក៏បានចូលគោរពទីសក្ការៈព្រះរយព្រះពាន់ដែរ មុននឹងចូលមកចម្លាក់ នៅថែវខាងលិច ឆៀងខាងត្បូង ដោយរៀបរាប់ពីរឿងរ៉ាវមហាភារតៈ និងប្រវត្តិសាស្ដ្រ របស់ព្រះបាទសូរ្យវរ្ម័នទី២។ សរុបការទស្សនានៅប្រាសាទអង្គរវត្តប្រមាណមួយម៉ោង ដោយការបញ្ចប់ការទស្សនានៅច្រកខាងលិច នាវេលាម៉ោងប្រមាណ១០កន្លះ មុនទៅសម្រាកអាហារថ្ងៃត្រង់ នៅសណ្ឋាគារ សុខាអង្គរ។ លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា និងភរិយា ក៏បានទៅទស្សនានៅរោងសិប្បកម្មអង្គរ ឬអាទីសង់អង្គរដែរ មុនធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ នាវេលាម៉ោងប្រមាណ២រសៀល ថ្ងៃដដែល។
គួរបញ្ជាក់ថា អមដំណើរក្នុងទស្សនកិច្ចនៅពេលនោះ គេឃើញរួមមានវត្តមាន សម្ដេចចៅហ្វាយវាំង គង់ សំអុល រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្ត រួមនិងមន្ត្រីរាជការមួយចំនួនទៀត។ ទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីស្រីលង្កាមកកម្ពុជា គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌រវាងកម្ពុជានិងស្រីលង្កា។ កម្ពុជានិងស្រីលង្កា បានភ្ជាប់ទំនាក់ទំនងការទូតចាប់ពីអំឡុងឆ្នាំ ១៩៥០មកម្លេះ៕
ខាងក្រោមនេះជាទិដ្ឋភាពជុំវិញទស្សនាកិច្ចរបស់ប្រធានាធិបតីស្រីលង្កា និងភរិយា មកកាន់ខេត្តសៀមរាប សូមអញ្ជើញទស្សនាដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រធានាធិបតីស្រីលង្កា
ប្រាសាទបាយ័ន
អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម