ក្រៅពី​រសជាតិ​ជូ​អែមៗ ញ៉ាំ​ផ្លែ​ត្របែក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​បែបនេះ​!
ពីនេះ ពីនោះ / មិនយល់...!
ក្រៅពី​រសជាតិ​ជូ​អែមៗ ញ៉ាំ​ផ្លែ​ត្របែក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​បែបនេះ​!
11, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​លែ​ត្របែក​ច្រើនតែ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​អាស៊ី ប៉ុន្តែ​ដោយសារតែ​វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន ដូច្នេះ​មនុស្ស​ទូទាំង​ពិភពលោក​យល់ថា​វា​ជា​ផ្លែឈើ​ដ៏​អស្ចារ្យ​ទៅវិញ​។​


 
​ដូច្នេះ​ដើម្បី​ចង់ដឹងថា​វា​មាន​ប្រយោជន៍​អ្វីខ្លះ​នោះ ចូរ​តាមដាន​ជាមួយ​ខ្ញុំ​ដូចខាងក្រោម​នេះ​៖
 
  • ​អ្នកស្រាវជ្រាវ​បានបង្ហាញ​ថា ការ​ញ៉ាំ​ផ្លែ​ត្របែក​អាចជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​បាន ហើយក៏​ជួយ​សម្រួល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កុំ​ឲ្យ​ឡើង​ខ្ពស់​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ស្រាប់​ដែរ​។​
  • ​ប្រយោជន៍​មួយទៀត​នៃ​ការ​ញ៉ាំ​ផ្លែ​ត្របែក​គឺថា វា​អាចជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​បាន ព្រមទាំង​ជាតិ​ខ្លាញ់​ទៀតផង នៅពេល​ញ៉ាំ​ផ្លែឈើ​នេះ​ជា​ទៀងទាត់​។ 
  • ​ផ្លែ​ត្របែក​មាន​វីតាមីន A ខ្ពស់ ដូច្នេះ​វា​ពិតជា​ល្អ​ចំពោះ​សុខភាព​ភ្នែក ហើយក៏​ជួយ​កាត់បន្ថយ​ការកើត​ជំងឺ​ភ្នែក Macular Degeneration ភ្នែក​ឡើងបាយ និង​បញ្ហា​ភ្នែក​ផ្សេងៗ​ទៀត​។ 
  • ​ការសិក្សា​បង្ហាញថា វត្តមាន​របស់​វីតាមីន C, Lycopene និង Quercetin មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំងនឹង​ការលូតលាស់​របស់​កោសិកា​មហារីក​។ ការ​ញ៉ាំ​ផ្លែឈើ​មួយ​នេះ​ទៀងទាត់​ក៏ត្រូវ​បាន​គេ​រកឃើញថា ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បានដែរ​។ 
  • ​ផ្លែ​ត្របែក​មាន​ជាតិ​ទង​ដែង​ខ្ពស់ ដែល​អាចជួយ​សម្រួល​ដ​ល់​ការរំលាយ​អាហារ ជាពិសេស​ជួយ​ឲ្យ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​គ្រប់គ្រង​ការ​បឺត​ស្រូប​អាហារ និង​ការផលិត​អ័រម៉ូន​របស់ខ្លួន​បាន​យ៉ាង​ល្អ​។ 
  • ​បើសិនជា​អ្នក​កំពុងតែ​ស្វែងរក​អាការ​ដែល​ល្អ​ចំពោះ​សុខភាព​ផ្លូវចិត្ត​នោះ អ្នក​គួរតែ​ញ៉ាំ​ផ្លែ​ត្របែក​ទៅ ព្រោះថា​វា​មាន​វីតាមីន B3 និង B6​។ វីតាមីន B3 អាចជួយ​ដល់​មុខងារ​ឆ្លាត​វ៉ៃ ព្រមទាំង​បង្កើន​លំហូរ​ឈាម​ក្នុង​ខ្លួន​ទៀត​។ វីតាមីន B6 ជា​ជីវជាតិ​ដ៏​សំខាន់​ក្នុងការ​បំពេញ​មុខងារ​របស់​សរសៃប្រសាទ និង​ខួរក្បាល​។ សរុបទៅ ការ​ញ៉ាំ​ត្របែក​ទៀងទាត់​នឹង​ជួយ​សម្រុញ​មុខងារ​ផ្លូវ​ចិត្តបាន​យ៉ាង​ល្អ​។ 
  • ​ដោយសារតែ​ត្របែក​មាន​ជាតិ​សរសៃ​ខ្ពស់ ដូច្នេះ​វា​នឹង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​កាន់តែ​ល្អ​។ វា​ក៏​អាចជួយ​ព្យាបាល​ការ​ទល់លាមក និង​ជំងឺ​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​នឹង​បញ្ហា​នៃ​ការរំលាយ​អាហារ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com