ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​បង្កើន​ថាមពល​ខួរក្បាល​កាន់តែខ្លាំង គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​ទាំងនេះ​
10, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តាមរយៈ​ការផ្សព្វផ្សាយ​អំពី​ចំណីអាហារ និង​អាហារ​បំប៉ន​ដែល​ដាក់លក់​លើ​ទីផ្សារ អ្នក​អាច​នឹង​គិតថា វា​អាច​ព្យាបាល និង​ជួយ​ដោះស្រាយ​អ្វីៗ​កាន់តែ​ល្អ​ចាប់ពី​បង្កើន​ការចងចាំ រហូតដល់​បង្កើន​សម​ត្ថ​ភាព​ខួរក្បាល​។​


 
​ប៉ុន្តែ​សំណួរ​ពិតប្រាកដ​នោះ​គឺថា តើ​អ្វីដែល​គេ​និយាយ​នោះ​ពិតជា​ត្រឹមត្រូវ​ដែរ​ឬ​អត់​? 
 
​រាងកាយ​របស់​មនុស្ស​ត្រូវបាន​បង្កើត​ឡើងទៅ​តាម​អាយុកាល ហើយ​វា​ក៏​ជា​ប្រធានបទ​មួយ​ដែល​ត្រូវ​ទទួលយក​ផងដែរ​។ ប៉ុន្តែ​អ្វី​ជា​ដំណឹង​ល្អ​នោះ​គឺថា ឱកាស​នៃ​ការថែរក្សា​ខួរក្បាល​កាន់តែខ្លាំង​នោះ​គឺ​យើង​ជ្រើសរើស​អាហារ​ញ៉ាំ​រាល់ថ្ងៃ​បាន​ត្រឹមត្រូវ​។ ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ស្រាប់​នៃ​អាហារ​ដែល​ជួយ​បង្កើន​ថាមពល​របស់​ខួរក្បាល​៖
 
  • ​ជាតិ​កាហ្វេ​អ៊ី​ន​ជួយ​បង្កើន​ភាព​ដាស​ស្មារតី​កាន់តែ​ភ្លឺស្វាង និង​ការ​ផ្ចង់អារម្មណ៍ ប៉ុន្តែ​មាន​រយៈ​ពេលខ្លះ​។ ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​តែមាន​ក្នុង​ស្ករ​សូកូឡា តែ កាហ្វេ ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ថ្នាំ​មួយចំនួន​។ 
  • ​ជាតិ​ផ្អែម​អាច​ជំរុញ​ដល់​ស្មារតី​របស់​ខួរក្បាល​បាន ព្រោះ​វា​ជា​ប្រភព​ដំបូង​គេ​តែមួយគត់​នៃ​ចំណី​របស់​កោសិកា​ខួរក្បាល​។ បើសិនជា​អ្នក​ចង់​បង្កើន​ការចងចាំ​រយៈពេល​ខ្លី ឬ​បង្កើន​ថាមពល​ខួរក្បាល ចូរ​ព្យាយាម​ញ៉ាំ​របស់​អ្វី​ផ្អែមៗ​ដូចជា ទឹកក្រូច​ច្របាច់​មួយ​កែវជា​ដើម ប៉ុ​ន្តេ​ញ៉ាំ​ច្រើនពេក​អាច​នាំ​ឲ្យ​ឡើង​ទម្ងន់​បាន​។​
  • ​ការ​ញ៉ាំ​អាហារ​ពេលព្រឹក​អាច​បង្កើន​ការចងចាំ​រយៈពេល​ខ្លី​បាន ដូច្នេះ​កុំ​តម​អាហារ​ពេលព្រឹក​ឲ្យ​សោះ​។​
  • ​ប្រភព​អូ​មេ​ហ្គា​បី​ដែលមាន​ក្នុង​ត្រី​មាន​ប្រយោជន៍​ណាស់​ចំពោះ​ខួរក្បាល និង​បេះដូង ហើយ​វា​ក៏​កាត់បន្ថយ​ជំងឺ​ភ្លេចភ្លាំង​បាន​ផងដែរ​។ 
  • ​ការ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​នឹង​ជំរុញ​ដល់​សុខភាព​បេះដូង និង​ខួរក្បាល ព្រោះ​វា​ទៅ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការ​កើតជា​កំណក​ក្នុង​ជញ្ជាំង​សរសៃឈាម ដូច្នេះ​ចរន្តឈាម​នឹងរ​ត់ទៅ​ខួរក្បាល​កាន់តែ​ល្អ​។ 
     
  • ​ញ៉ាំ​ផ្លែ​បឺ​រី​ពណ៌​ខៀវ​ឲ្យ​បាន​ច្រើន ព្រោះ​វា​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ដែល​ល្អ​ចំពោះ​ស្បែក​ផង និង​សុខភាព​ផ្សេងៗ​ទៀតផង​។ ការសិក្សា​បាន​ឲ្យ​ដឹងថា អង់​ទី​អុកស៊ីដ​ង់​របស់​ផ្លែឈើ​មួយ​នេះ​ជួយ​កាត់បន្ថយ​ឥទ្ធិពល​ជំងឺ​ទាក់ទង​នឹង​ការ​ចាស់​ជាពិសេស​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​តែម្តង​៕
     
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com