ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិននឹកស្មានសោះថា ទឹកពោតបារាំងល្អបែបនេះសោះ (មានរបៀបធ្វើ)
× ពោតបារាំងត្រូវបានគេស្គាល់យ៉ាងច្បាស់ ដោយសារតែអត្ថប្រយោជន៍ដ៏ច្រើនរបស់វា និងរសជាតិឆ្ងាញ់អាចទទួលយកបាន។ យ៉ាងណាមិញ ពោតបារាំងផ្ទុកទៅដោយជីវជាតិជាច្រើនដែលរាងកាយត្រូវការចាំបាច់។រឿងនេះមិនត្រឹមតែពោតបារាំងមួយទៀតដែលមានប្រយោជន៍ សូម្បីតែទឹកវាក៏មានប្រយោជន៍ខ្លាំងដែរ។ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីអត្ថប្រយោជន៍សំខាន់ៗនៃការទទួលទានទឹកពោតបារាំង៖
អត្ថប្រយោជន៍ដែលទទួលនៃការញ៉ាំទឹករបស់ពោតបារាំងនេះ៖
- បង្ការជំងឺមហារីក៖ ទឹកពោតបារាំងសម្បូរទៅដោយវីតាមីន Folate ដែលអាចបង្ការជំងឺមហារីកបាន តាមរយៈការផលិតកោសិកាគ្រាប់ឈាមក្រហម និងផលត និងជួសជុល DNA ដែលខូចខាត។ មហារីកដែលអាចបង្ការបានមានដូចជា ពោះវៀន សុដន់ លំពែង និងសួត។
- គ្រប់គ្រងជំងឺទឹកនោមផ្អែម៖ ពោតបារាំងផ្ទុកទៅដោយសារធាតុមានលក្ខណៈដូចគ្នានឹងអាំងស៊ុយលីន ដែលមានប្រយោជន៍ខ្លាំងសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។ ទឹកពោតបារាំងជួយបន្ថយកម្រិតជាតិស្ករក្នុងឈាម ដូច្នេះយកល្អគួរតែព្យាយាមញ៉ាំទឹកពោតបារាំងជាទៀងទាត់។
- បន្ថយកូឡេស្តេរ៉ុល៖ អ្នកជំងឺទឹកនោមផ្អែមទំនងជាមានកម្រិតកូឡេស្តេរ៉ុលមិនផ្តល់សុខភាពឡើយ។ នៅពេលកូឡេស្តេរ៉ុលឡើងខ្ពស់បូករួមនឹងទឹកនោមផ្អែមទៀត លទ្ធផលពិតជាមិនល្អចំពោះសុខភាពឡើយ។ ប៉ុន្តែពោតបារាំងមិនត្រឹមតែជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមទេ ថែមទាំងអាចជួយបញ្ចុះកូឡេស្តេរ៉ុលបានថែមទៀត ជាពិសេសកូឡេស្តេរ៉ុលអាក្រក់តែម្តង។
- បង្ការជំងឺដាច់សរសៃឈាមខួរក្បាល៖ ពោតបារាំងផ្ទុកទៅដោយវីតាមីន C ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងបំផុតមួយដែលរាងកាយមិនអាចផលិតដោយខ្លួនឯងបាន។ ប៉ុន្តែវីតាមីន C នេះដើរតួនាទិសំខាន់មួយក្នុងការបន្ថយសម្ពាធឈាម និងរក្សាសរសៃឈាមឲ្យមានសុខភាពល្អ ដូច្នេះនឹងបន្ថយការកើតជំងឺដាច់សរសៃឈាមបានដែរ។
- សុខភាពស្បែក៖ ការញ៉ាំទឹកពោតបារាំងទៀងទាត់អាចជួយពង្រឹងដល់សុខភាពស្បែកបានយ៉ាងល្អ។ អង់ទីអុកស៊ីដង់របស់វានឹងជួយបន្សុទ្ធឈាម និងបន្ថយការកើតមុន និងជំងឺស្បែកផ្សេងៗទៀត ដែលបង្កឡើងដោយឈាមមានជាតិពុល។
គ្រឿងផ្សំ៖
- ពោតបារាំងទំហំមធ្យម ៤ ទៅ ៥ផ្លែ
- ទឹកមួយពែង
- ម្រេច
- អំបិល (ដាក់ក៏បានមិនបាច់ក៏បាន តាមចិត្តចង់)
-
របៀបធ្វើ៖
- លាងសម្អាតពោតបារាំងឲ្យស្អាតល្អ
- ចូរកាត់ក្បាល និងកន្ទុយចោល ហើយពោះបណ្តោយជាពីរ
- ចូរចាក់ទឹកមួយពែង ហើយដាក់ពោតបារាំងទាំងអស់ចូល
- ចូរត្រាំបែបនេះយ៉ាងហោចណាស់ ៨ម៉ោង ឬ២៤ម៉ោងតាមចិត្តចង់
- នៅព្រឹកឡើង ឬក្រោយពី ២៤ម៉ោងហើយ អ្នកអាចចាក់ទឹកដែលត្រាំពោតបារាំងនោះចេញ ហើយចោលពោតបារាំងនោះទៅ
- នៅពេលនេះអ្នកទទួលបានទឹកដែលពោរពេញទៅដោយជីវជាតិហើយ។ អ្នកក៏អាចលាយវាជាមួយអំបិល និងម្រេចបន្តិចបើសិនជាចង់បានរសជាតិបន្ថែមមុននឹងទទួលទាន
ឬ
- វិធីផ្សេងមួយទៀតដោយអ្នកអាចដាក់ពោតបារាំងចំនួនដដែលស្ងោក្នុងទឹកឲ្យពុះចៀសវាងការទុកត្រាំវាចោលមួយយប់
- នៅពេលទឹកពុះហើយ អ្នកអាចយកសម្លទឹកនិងពោតបារាំងនេះកិតឲ្យម៉ត់បន្ថែម
- អ្នកអាចញ៉ាំទឹកនេះនៅពេលក្តៅឧណ្ហៗជាស៊ុប ឬចាំវាត្រជាក់ញ៉ាំតែម្តងក៏បានដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh© រក្សាសិទ្ធិដោយ thmeythmey.com