ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ា​នី​៖ ភាពជោគជ័យ​របស់​ព​ល​រដ្ឋ​ខ្មែរ​ម្នាក់ៗ ស្មើនឹង​ជោគជ័យ​ប្រទេសជាតិ​
10, Aug 2019 , 10:19 pm        
រូបភាព
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ក្នុងវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន នៅវិទ្យាស្ថានបច្ចេកទេសវិទ្យាកម្ពុជា នាថ្ងៃទី១០សីហា។(ប្រភពរូប៖ សសយក)​
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ក្នុងវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន នៅវិទ្យាស្ថានបច្ចេកទេសវិទ្យាកម្ពុជា នាថ្ងៃទី១០សីហា។(ប្រភពរូប៖ សសយក)​
​ភ្នំពេញ​៖ ភាពជោគជ័យ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយរូបៗ គឺ​ស្មើនឹង​ភាពជោគជ័យ​របស់​ប្រទេសជាតិ ដែល​មិនមែនជា​កត្តា​ដាច់ដោយឡែក​។ បើ​ម្នាក់ៗ​ជោគជ័យ​ក្នុង​ជីវិត តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ឱ្យ​សម្រេច​ក្តី​សុបិន​របស់ខ្លួន នោះ​នឹង​នាំឱ្យមាន​ភាពជោគជ័យ​ដល់​ខ្លួន កិត្តិយស​គ្រួសារ ហើយ​ដូចគ្នា​គឺជា​ការចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ នេះ​ជា​ការឡើង​របស់លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​) ក្នុង​វេទិកា​ពិភាក្សា​លើកកម្ពស់​សមត្ថភាព​យុវជន និង​សហគ្រិន នៅ​វិទ្យាស្ថាន​បច្ចេកទេស​វិទ្យា​កម្ពុជា នា​ថ្ងៃទី​១០​សីហា​។​

 
​បើតាម លោក ហ៊ុន ម៉ា​នី ភាពជោគជ័យ​នោះ គឺ​ស្ថិតនៅលើ​ការខិតខំ​ពុះពារ និង​ប្រឹងប្រែង​របស់​បុគ្គល​ម្នាក់ៗ ក្នុងការ​អនុវត្ត​ការងារ​ជា​ផ្លូវការ   តែម្តង​។ លោក​បាន​បញ្ជាក់ថា ដើម្បី​សម្រេច​ភាពជោគជ័យ​ក្នុង​ជីវិត មនុស្ស​ម្នាក់ៗ​ត្រូវដាក់​ទិសដៅ និង​កសាង​ក្តី​សុបិន​ណាមួយ​របស់​ខ្លួនឯង​ឱ្យ​ច្បាស់លាស់ រួច​អនុវត្ត​ទៅតាម​ជំហាន​នីមួយៗ ហើយ​ការអនុវត្ត​នោះ គឺ​កើតចេញពី​ការរៀនសូត្រ​គ្រប់កន្លែង​ដែលជា​មូលដ្ឋានគ្រឹះ​ឈានដល់​ការសម្រេច​ភាពជោគជ័យ​។​
 
​លោក ហ៊ុន ម៉ា​នី បាន​និយាយ​ដូច្នេះ​ថា​៖«​ប្រសិនបើ​យើង​មាន​សង្គម​ដែល​សំបូរ​ធនធានមនុស្ស ដែល​ពឹងពាក់ និង​ផ្តោតអារម្មណ៍​ថា​ត្រូវតែ​ខំប្រឹងប្រែង​ធ្វើ​ដើម្បី​ជោគជ័យ​លើ​ខ្លួនឯង ហើយ​ប្រសិនជា​ដួល បន្ត​ងើបឈរ​ដើរទៅ​មុខ​ធ្វើ​ទៀត ដើម្បី​សម្រេច​ភាពជោគជ័យ នោះ​ប្រទេសជាតិ​នឹង​ឈានទៅរក​ការអភិវឌ្ឍ​កាន់តែ​រហ័ស​។ ភាពជោគជ័យ ឬ​មិន​ជោគជ័យ គឺ​ស្ថិតនៅ​លើក​ត្កា​ខ្លួនឯង​ជា​ចំបង​សិន គ្មាន​អ្នកណា​ជួយ​បាន​នោះទេ ទោះបីជា​រដ្ឋាភិបាល​ខិតខំ​ប៉ុនណា​ក៏ដោយ បើ​បុគ្គល​ម្នាក់ៗ​មិនចេះ​ជួយ​ឯង នោះ​យើង​មិន​ជួយ​យ៉ាងណាទេ​»៕ 



Tag:
 យុវជន​
  សហគ្រិន​
  ហ៊ុន ម៉ា​នី​
© រក្សាសិទ្ធិដោយ thmeythmey.com