អត្ថបទពាណិជ្ជកម្ម
​ទីប្រឹក្សា​ផែនការ​ជីវិត AIA លំដាប់ COT ២​រូប​ពី​កម្ពុជា​បានការ​ទទួលស្គាល់​ចំពោះ​ភាពជោគជ័យ​ដ៏​អស្ចារ្យ​របស់ខ្លួន​
10, Aug 2019 , 4:47 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រទេស​អូទ្រីស ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩ – The President Club គឺជា​ព្រឹត្តិការ​ណ៌​ប្រចាំឆ្នាំ​ដែល​រៀបចំ​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ អាយ អេ ដែល​ឆ្នាំនេះ​ត្រូវបាន​ធ្វើឡើង​នៅ​រដ្ឋធានី​វី​យេន នៃ​ប្រទេស​អូទ្រីស​នាពេល​ថ្មីៗ​នេះ ដើម្បី​ទទួល​អបអរ​ភាពជោគជ័យ​របស់​ទីប្រឹក្សា​ផែនការ​ជីវិត​របស់ខ្លួន​។ ក្នុង​ព្រឹត្តិការណ៍​ដ៏​អធិកអធម​នេះ លោកស្រី កែវ សុចិ​ន្តា និង​លោកស្រី ថន សូ​ផានី​ទីល ដែលជា​ទីប្រឹក្សា​ផែនការ​ជីវិត​ឆ្នើម​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​”) បានការ​ទទួលស្គាល់​ចំពោះ​ការ​ក្លាយជា​សមាជិក Court of the Table (“COT”) ដែលមាន​កិត្យានុភាព​ខ្ពស់បំផុត​មួយ​នៃ​ស្ថាប័ន Million Dollar Round Table (“MDRT”)​។​
 
​ដើម្បី​អាច​ក្លាយជា​សមាជិក​លំដាប់ COT ទីប្រឹក្សា​ផែនការ​ជីវិត​ទាំងអស់​ចាំបាច់​ត្រូវមាន​ផលិតភាព​អាជីវកម្ម​របស់ខ្លួន ៣​ដង​ខ្ពស់ ជាង​លំដាប់ MDRT ដែល​នេះ​មានន័យថា​ស្ត្រី​ទាំងពីរ​នាក់​នេះ​ទទួលបាន​ភាពជោគជ័យ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​រយៈពេល​ត្រឹមតែ​២​ឆ្នាំ បន្ទាប់ពី​ការសម្ពោធ​ជា​ផ្លូវការ​របស់ អេ អាយ អេ នៅ​កម្ពុជា​។ ស្របគ្នា​នេះដែរ អេ អាយ អេ ខេ​ម​បូ​ឌា ក៏មាន​ទីប្រឹក្សា​ផែនការ​ជីវិត​ជាច្រើន​ទៀត ដែល​បាន​ក្លាយជា​សមាជិក MDRT សម្រាប់​ឆ្នាំនេះ​។​
 
​សមាជិកភាព MDRT ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ថា​ជា​បទដ្ឋាន​នៃ​ឧត្តមភាព​ក្នុង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត និង​សេវាកម្ម​ហិរញ្ញវត្ថុ ហើយ​ត្រូវបាន​ផ្តល់ជូន​ដោយ​ផ្អែកលើ​ចំណេះដឹង​វិជ្ជាជីវៈ​ដ៏​ម៉ត់ចត់ អាកប្បកិរិយា​ប្រកបដោយ​ក្រមសីលធម៌​ម៉ឹងម៉ាត់ និង​សេវាកម្ម​អតិថិជន​ដ៏​ល្អឥតខ្ចោះ​។ លោកស្រី សុចិ​ន្តា និង​សូ​ផានី​ទីល បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ ជាមួយ​ទីប្រឹក្សា​ផែនការ​ជីវិត​ជាន់ខ្ពស់​ដទៃទៀត ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ MDRT​។ សូមបញ្ជាក់ថា អេ អាយ អេ ជា​ក្រុមហ៊ុន​លំដាប់​ទី​១ លើ​បញ្ជី​សមាជិកភាព MDRT សម្រាប់​រយៈពេល​៥​ឆ្នាំ​ជាប់ៗ​គ្នា​។​


 
​ទីប្រឹក្សា​ផែនការ​ជីវិត AIA ទទួលបាន​សមិទ្ធិផល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ ដោយសារ​តាមរយៈ​ការបណ្តុះបណ្តាល និង​ការគាំទ្រ​លំដាប់​ពិភពលោក ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដ៏​ធំ​បំផុត​លើ​ពិភពលោក​មួយ​នេះ មិន​ថា​ជាការ​បណ្តុះបណ្តាល​ជំនាញ​អាជីវកម្ម​ដ៏​លេចធ្លោ ភាពជា​អ្នកដឹកនាំ ឬ​ជំនាញ​គ្រប់គ្រង​ជាដើម​។ អេ អាយ អេ ក៏បាន​នាំមុខគេ​ក្នុង​ទីផ្សារ​កម្ពុជា ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​បំផុត​សម្រាប់​ការផ្តល់​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត និង​កសាង​ប្រព័ន្ធ​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម​បែប​ឌីជីថល​យ៉ាង​ពេញលេញ ដោយ​មិនមាន​ប្រើប្រាស់​ក្រដាស់​ឡើយ​។​
 
​អេ អាយ អេ ក៏​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​ផងដែរ ដែលមាន​ទីប្រឹក្សា​ផែនការ​ជីវិត​ពេញ​ម៉ោង​គាំទ្រ​ដោយ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​រឹងមាំ ស្របគ្នា​ជាមួយនឹង​ការផ្តល់ជូន​នូវ AIA សម្រាប់​ជីវិត ដែលជា​ដំណោះស្រាយ​ធានារ៉ាប់រង​លើ​ការព្យាបាល​លើ​ជំងឺ​ធ្ងន់ធ្ងរ​ដំបូង​គេ​ក្នុង​វិស័យនេះ​ថែម​ទៀតផង​។ អេ អាយ អេ ជា​ស្ថាន​ប័ន​ឈានមុខ​គេ ក្នុង​ការជួយ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ ដោយមាន​ការគាំទ្រ​ពី​ដៃគូ​ជាច្រើន​ដូចជា​ក្លិប​បាល់ទាត់ Tottenham Hotspur និង​ឯកអគ្គរដ្ឋទូត​ពិភពលោក David Beckham​។​
 
​អេ អាយ អេ ផ្តល់ជូន​ធនធាន​ដែល​ខ្លួន​មាន​ទាំងអស់ ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ទីប្រឹក្សា​ផែនការ​ជីវិត និង​ជំរុញ​ឲ្យ​គាត់​យល់ច្បាស់​ពី​សារៈសំខាន់​ក្នុងការ​ការពារ​ជីវិត និង​ខិតខំ​ប្រឹងប្រែង​បំពេញតម្រូវការ​របស់​អតិថិជន​បន្ថែមទៀត ដើម្បី​ទទួលបាន​ភាពជោគជ័យ​កាន់តែខ្លាំង​។ ទាំងអស់នេះ គឺជា​ការគាំទ្រ​ឥតឈប់ឈរ​ដល់ទី​ប្រឹក្សា​ផែនការ​ជីវិត AIA សម្រាប់​អាជីព និង​អាជីវកម្ម​រយៈពេល​វែង​របស់​ពួកគេ​ជាមួយ អេ អាយ អេ ដែលជា​លទ្ធផល ក្រុមហ៊ុន​នេះ​បាន​កសាង​សមាជិក COT ២​រូប​ជា​លើកដំបូង​សម្រាប់​កម្ពុជា​ក្នុង​
​រយៈពេល​តែ ២​ឆ្នាំ​ប៉ុណ្ណោះ​នៃ​ប្រតិបត្តិការ​របស់ខ្លួន​។​
 
​សមាជិក MDRT ទាំង ១២ របស់ អេ អាយ អេ ខេ​ម​បូ​ឌា រួមទាំង​សមាជិក COT ២​រូបនេះ​ផងដែរ នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី សម្រាប់​ការទទួលស្គាល់​ជា​អន្តរជាតិ​របស់​ពួកគេ​នៅ​ខែកញ្ញា​នេះ​។​
 
​លោក សំរិទ្ធ មុនី ដែលជា​នាយក​ទីប្រឹក្សា​ផែនការ​ជីវិត AIA បាន​សម្តែង​ការអបអរសាទរ​ថា «​ខ្ញុំ​មិនអាច​រក​ពាក្យ​ណា​មក​ថ្លែង​ពី​មោទនភាព​ដ៏​ខ្លាំងក្លា​របស់ខ្ញុំ ដែល​បានឃើញ​នូវ​សមិទ្ធិផល​ដ៏​អស្ចារ្យ​មួយទៀត​របស់​ប្រទេស​កម្ពុជា  ដោយ​ប្រជាជន​កម្ពុជា​នៅលើ​ឆាក​កិត្តិយស​នៃ​ព្រឹត្តិការណ៍ The President Club ក្នុង​ទីក្រុង​វី​យែ​ន​នេះ​។ សម្រាប់​យើងទាំងអស់គ្នា នេះ​គឺជា​ការបង្ហាញ​ពី​ការតស៊ូ និង​ភាពវាងវៃ​របស់​ពួកគេ​ទាំងពីរ​នាក់​នេះ ដែល​បាន​ជឿជាក់ និង​ស្វះស្វែង​សម្រេច​គោលដៅ​របស់​ពួកគេ​។ ពិតមែន​ហើយ ពួកគាត់​បានមក​ដល់​ទីនេះ ក្នុងថ្ងៃនេះ ហើយ​ខ្ញុំ​ក៏​អាចមក​ទីនេះ​បាន ដោយសារតែ​ពួកគាត់​ដែរ​។ ពួកគាត់​សម្រេច​ដោយ​ជោគជ័យ​។ សូម​អបអរសាទរ​ដល់​ពួកគាត់​ទាំងពីរ​។​»


 
​អំពី អេ អាយ អេ ខេ​ម​បូ​ឌា​
 
​អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​”) គឺជា​បុត្រ​សម្ព័ន្ធ និង​ជា​កម្មសិទ្ធិ​ទាំងស្រុង​របស់ AIA Group Limited (“AIA”) ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​ដោយយោង​តាម​ទីផ្សារ​មូលធននីយកម្ម​។​
 
​សម្ព័ន្ធ AIA មាន​វត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន​១៨​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ក្នុងនោះ​មាន​សាខា និង​បុត្រ​សម្ព័ន្ធ​ដែលជា​កម្មសិទ្ធិ​ទាំងស្រុង នៅ​ហុងកុង ថៃ សិង្ហ​បុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូ​វែ​ល​ហ្សេ​ឡង់ ម៉ា​កាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំង​បុត្រ​សម្ព័ន្ធ​ដែលជា​កម្មសិទ្ធិ​៩៧​ភាគរយ​នៅ​សិរី​លង្កា ក្រុមហ៊ុន​សម្ព័ន្ធ​អាជីវកម្ម​៤៩​ភាគរយ​នៅ​ឥណ្ឌូនេស៊ី និង​ការិយាល័យ​តំណាង​នៅ​មី​យ៉ាន់​ម៉ា​។ AIA គឺជា​ក្រុមហ៊ុន​នាំមុខ​ទីផ្សារ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (​លើកលែង​ជប៉ុន​) ដោយយោង​លើ​បុព្វលាភ​ធានារ៉ាប់រង​ជីវិត និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​ភាគច្រើន​របស់ខ្លួន​។ AIA មានទ្រព្យ​សរុប​២៣០​ពាន់​លាន​ដុល្លា​អាមេរិក គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​។ តាមរយៈ​បណ្តាញ​ដ៏​ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធានមនុស្ស​នានា​ទូទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់​បណ្ណ​សន្យា​ធានារ៉ាប់រង​ច្រើនជាង​៣៣​លាន​បណ្ណ និង​សមាជិក​ទទួល​អត្ថប្រយោជន៍​ធានារ៉ាប់រង​តាម​ក្រុមហ៊ុន​នានា​ច្រើនជាង​១៦​លាន​នាក់​។​
 
​អេ អាយ អេ ខេ​ម​បូ​ឌា ផ្តល់ជូន​នូវ​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ឈានមុខ​គេ​ក្នុង​ទីផ្សារ ដើម្បី​បំពេញតម្រូវការ​លើ​ការការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពលរដ្ឋ​ក្នុងប្រទេស​កម្ពុជា​។ អេ អាយ អេ ខេ​ម​បូ​ឌា ប្តេជ្ញា​ចូលរួម​លើក​កំពស់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បានយូរ​អង្វែង និង​ជួយ​ឲ្យ​ប្រជាជន​ខ្មែរ​ទទួលបាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​៕


 

Tag:
 AIA (Cambodia) Life Insurance Plc
© រក្សាសិទ្ធិដោយ thmeythmey.com