ជាតិ
លិចផ្ទះពលរដ្ឋមួយចំនួននៅស្រុកទឹកឈូ និងក្រុងកំពត ខេត្តកំពត រូបភាពពីរដ្ឋបាលខេត្តកំពត
× ក្រៅពីខេត្តព្រះសីហនុ ខេត្តរតនគិរី និងបណ្តាខេត្តជាច្រើនទៀត ខេត្តកំពតដែលនៅតំបន់សមុទ្រ ក៏រងការយាយីដោយគ្រោះទឹកជំនន់ផងដែរ។ រដ្ឋបាលខេត្តកំពតបានបញ្ជាក់នៅថ្ងៃនេះថា ការបន្តធ្លាក់ភ្លៀងជាប់គ្នារយៈពេលប៉ុន្មានថ្ងៃនេះ បណ្តាលឲ្យមានទឹកជំនន់ទឹកភ្លៀងជន់លិចឃុំ សង្កាត់មួយចំនួននៅស្រុកទឹកឈូ និងក្រុងកំពត។
ពលរដ្ឋសរុបជាង១០០គ្រួសារនៅភូមិស្វាយធំ និងភូមិក្រាំង ក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ពិសេសនៅស្ថានីយ៍រថភ្លើង។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ជាវ តាយ បានចុះពិនិត្យនិងចែកអំណោយស្បៀងអាហារ និងថវិការមួយចំនួនដល់ពលរដ្ឋរងគ្រោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com