កីឡាជាតិ
ជាតិ
វិសាខា​ឡើងទៅ​ឈរ​ចំណាត់ថ្នាក់​លេខ​២​បណ្តោះអាសន្ន​ជំនួស​ណាហ្គា​វើ​ល​
10, Aug 2019 , 10:56 pm        
រូបភាព
Ajayi Opeyemi Korede រកគ្រាប់ទី២ឲ្យ​វិសាខាក្នុងជំនួបជាមួយកំពង់ចាមនៅស្តាតចាស់។ រូបថតហ្វេសប៊ុកផ្លូវការវិសាខា
Ajayi Opeyemi Korede រកគ្រាប់ទី២ឲ្យ​វិសាខាក្នុងជំនួបជាមួយកំពង់ចាមនៅស្តាតចាស់។ រូបថតហ្វេសប៊ុកផ្លូវការវិសាខា
ដោយ: ថ្មីៗ
​វិសាខា​ឡើងទៅ​ឈរ​ចំណាត់ថ្នាក់​លេខ​២​បណ្តោះអាសន្នក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ក្រោយ​ជ័យជម្នះ ២-០ លើ​កំពង់ចាម មុន​ពេលដែល​ណាហ្គា​វើ​លដ៍​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ជាមួយ​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​។ បឹងកេត​ឡើងកាន់​តែ​កៀក​កំពូល​តារាង​ក្រោយ​ឈ្នះ​យុវជន​បាទី ៦-០ ខណៈ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​ឈ្នះ​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា ២-១ ដើម្បី​ឡើងទៅ​ឈរ​លេខ​៨​បណ្តោះអាសន្ន​។​



​លទ្ធផល​នៅ​ថ្ងៃ​សៅរ៍​៖
​ភ្នំពេញ​ក្រោ​ន ២-២ ណាហ្គា​វើ​លដ៍ នៅ​កីឡដ្ឋាន​អ​អេស​អិន​

-​ភ្នំពេញ​ក្រោ​ន ២៖ Mustafa Zazai ២៣, Booysen Shane ៥៥
-​ណាហ្គា​វើ​លដ៍ ២៖ Esoh Omogba ៤៩, គួច ដា​នី ៦៧

​កំពង់ចាម ០-២ វិសាខា នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​
-​វិសាខា ២៖ Pak Song-chol ១, Ajayi Opeyemi Korede ៦៦ (​ប៉េ​ណា​ល់​ទី​)

​បឹងកេត ៦-០ យុវជន​បាទី នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​
-​បឹងកេត ៦៖ ចាន់ វឌ្ឍនាកា ២១, ៤៨, ៦២, Yamazaki Kenta ៣១, Mizuno Hikaru ៦៦, Julius Oiboh ៨៥

​អគ្គិសនី​កម្ពុជា ១-២ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​
-​អគ្គិសនី​កម្ពុជា ១៖ មួន ណា​រ៉ា ១៤
-​អាស៊ី​អឺរ៉ុប ២៖ Coulibali Abdel Kader ៧១, កែវ រចនា ៨២

​តារាងចំណាត់ថ្នាក់​៖
១. ព្រះខ័ន​រាជ​ស្វាយរៀង ៤៨​ពិន្ទុ (+៤៩)
២. វិសាខា ៤៣​ពិន្ទុ (+៣៩)
៣. ណាហ្គា​វើ​លដ៍ ៤១​ពិន្ទុ (+៤៥)
៤. បឹងកេត ៤០​ពិន្ទុ (+២៩)

៥. អង្គ​រថា​យ​ហ្គឺ​រ ៣៧​ពិន្ទុ (+៣៧)
៦. ភ្នំពេញ​ក្រោ​ន ៣២​ពិន្ទុ (+២៧)
៧. ក្រសួងការពារជាតិ ២៩​ពិន្ទុ (+១៤)
៨. អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ២៣​ពិន្ទុ (-៦)
៩. សូល​ទី​ឡូ​អង្គរ ២២​ពិន្ទុ (-៤)
១០. គិរីវង់​សុខ​សែន​ជ័យ ២១​ពិន្ទុ (+៧)
១១. អគ្គិសនី​កម្ពុជា ១៦​ពិន្ទុ (-៣១)
១២. អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ១៥​ពិន្ទុ (-៦)
១៣. កំពង់ចាម ៦​ពិន្ទុ (-១៣៩)
១៤. យុវជន​បាទី ៣​ពិន្ទុ (-៦១)



Tag:
 MCL2019
© រក្សាសិទ្ធិដោយ thmeythmey.com