កីឡាជាតិ
ជាតិ
អង្គរថាយហ្គឺរអាចកាត់បន្ថយគម្លាតនាំមុខរបស់ព្រះខ័នរាជស្វាយរៀង?
11, Aug 2019 , 10:42 am        
រូបភាព
គ្រូបង្វឹក​អេស្ប៉ាញ​លោក Oriol Mohedano របស់អង្គរថាយហ្គឺរ និងគ្រូបង្វឹកអៀរឡង់នៃ​ក្រុម​​ព្រះខ័នរាជស្វាយរៀងលោក Conor Nestor។ រូបថត CNCC
គ្រូបង្វឹក​អេស្ប៉ាញ​លោក Oriol Mohedano របស់អង្គរថាយហ្គឺរ និងគ្រូបង្វឹកអៀរឡង់នៃ​ក្រុម​​ព្រះខ័នរាជស្វាយរៀងលោក Conor Nestor។ រូបថត CNCC
ដោយ: ថ្មីៗ
សម្រាប់ការប្រកួតក្របខណ្ឌខេមបូឌានលីគឆ្នាំ២០១៩ សប្តាហ៍ទី១៩ នាថ្ងៃអាទិត្យនេះ អង្គរថាយហ្គឺរ គិរីវង់សុខសែនជ័យ និងក្រសួងការពារជាតិ សុទ្ធតែធ្វើជាម្ចាស់ផ្ទះរៀងៗខ្លួន។ អង្គរថាយហ្គឺរ ត្រូវស្វាគមន៍ក្រុមកំពូលតារាង និងជាក្រុមមិនទាន់ស្គាល់ចាញ់ រីឯគិរីវង់សុខសែនជ័យ ទទួលភ្ញៀវនគរបាលជាតិ មុនពេលសូលទីឡូទៅតទល់ជាមួយម្ចាស់ផ្ទះក្រសួងការពារជាតិ។


 
 
កម្មវិធីប្រកួតនៅថ្ងៃអាទិត្យនេះ
ម៉ោង៣ និង៣០នាទី៖
-អង្គរថាយហ្គឺរ ប៉ះ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានខេត្តសៀមរាប [ជើងទី១៖ ស្មើ ១-១]
-គិរីវង់សុខសែនជ័យ ប៉ះ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ [ជើងទី១៖ គិរីវង់ឈ្នះ ៣-២]
 
ម៉ោង៦ល្ងាច៖
-ក្រសួងការពារជាតិ ប៉ះ សូលទីឡូអង្គរ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ [ជើងទី១៖ ស្មើ ១-១]
 
តារាងចំណាត់ថ្នាក់៖
១. ព្រះខ័នរាជស្វាយរៀង ៤៨ពិន្ទុ (+៤៩)
២. វិសាខា ៤៣ពិន្ទុ (+៣៩)
៣. ណាហ្គាវើលដ៍ ៤១ពិន្ទុ (+៤៥)
៤. បឹងកេត ៤០ពិន្ទុ (+២៩)
៥. អង្គរថាយហ្គឺរ ៣៧ពិន្ទុ (+៣៧)
៦. ភ្នំពេញក្រោន ៣២ពិន្ទុ (+២៧)
៧. ក្រសួងការពារជាតិ ២៩ពិន្ទុ (+១៤)
៨. អាស៊ីអឺរ៉ុបយូណាយធីត ២៣ពិន្ទុ (-៦)
៩. សូលទីឡូអង្គរ ២២ពិន្ទុ (-៤)
១០. គិរីវង់សុខសែនជ័យ ២១ពិន្ទុ (+៧)
១១. អគ្គិសនីកម្ពុជា ១៦ពិន្ទុ (-៣១)
១២. អគ្គស្នងការដ្ឋាននគរបាលជាតិ ១៥ពិន្ទុ (-៦)
១៣. កំពង់ចាម ៦ពិន្ទុ (-១៣៩)
១៤. យុវជនបាទី ៣ពិន្ទុ (-៦១)
 

Tag:
 MCL2019
© រក្សាសិទ្ធិដោយ thmeythmey.com