ជាតិ
អ្នកអភិរក្សប្រទះឃើញសពទន្សោងមួយក្បាលក្នុងដែនជម្រកសត្វព្រៃនៅឧត្តរមានជ័យ រូបភាពពីក្រសួងបរិស្ថាន
× ក្រុមអភិរក្សធនធានធម្មជាតិ កាលពីថ្ងៃទី១០សីហា ឆ្នាំ២០១៩បានប្រទះឃើញសត្វទន្សោងព្រៃទម្ងន់ប្រមាណ៥០០គីឡូក្រាមដែលងាប់ នៅដែនជម្រកសត្វព្រៃសង្សរុក្ខវន្តក្នុងខេត្តឧត្តរមានជ័យ ។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។
ព្រះតេជគុណ ប៊ុត សាលួត ជាប្រធានសហគមន៍សង្ឃរុក្ខាវ័ន បានមានដីកាបញ្ជាក់ថា៖ «ទន្សោងងាប់ប្រហែលមួយ ឬពីរថ្ងៃមុន ដោយមិនដឹងថាមូលហេតុនៅឡើយទេ។ ប៉ុន្តែទន្សោងនេះ ហាក់មានវ័យចំណាស់ និងលើជើងឆ្វេងមានស្នាមធ្លាប់ជាប់អន្ទាក់»។
មន្ត្រីបរិស្ថាននិងព្រះតេជគុណ ប៊ុន សាលួត បាននាំយកសត្វទន្សោងរៀបចំធ្វើពិធីបុណ្យប័ង្សុកូល តាមប្រពៃណីព្រះពុទ្ធសាសនា៕
Tag:
ឧត្ដរមានជ័យ
ទន្សោង
© រក្សាសិទ្ធិដោយ thmeythmey.com