ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់ឲ្យបេះដូងកាន់តែមានសុខភាពល្អ អាចព្យាយាមញ៉ាំអាហារសម្រន់ទាំងនេះបាន
× ជំហ៊ានដ៏សំខាន់បំផុតដែលអ្នកអាចធ្វើបានដើម្បីសុខភាពបេះដូងនោះគឺចាប់ផ្តើមជាមួយរបស់ដែលត្រូវការដាក់ចូលមាត់។ ហ្សែនដើរតួនាទីដ៏ធំមួយចំពោះសុខភាពបេះដូងដែរ ប៉ុន្តែសម្រាប់របៀបរស់នៅដូចជា របបអាហារ និងការហាត់ប្រាណក៏ដើរតួនាទីកាន់តែធំទៀតក្នុងការបង្ការជំងឺបេះដូងទៅវិញ។
ខាងក្រោមនេះគឺជាអាហារសម្រន់មួយចំនួនដែលមានជីវជាតិគ្រប់គ្រាន់ក្នុងការបង្ការ និងប្រឆាំងជំងឺបេះដូងហើយ៖
ផ្លែប៉ោម
ផ្លែប៉ោមផ្ទុកទៅដោយអង់ទីអុកស៊ីដង់ជាច្រើនដូចជា Quercetin ដែលអាចបន្ថយការប្រឈមនឹងជំងឺក្រិនរឹងសរសៃឈាម និងបញ្ហាបេះដូងដោយសារតែរ៉ាឌីកាលសេរីបាន។ សារធាតុ Pectin ក្នុងផ្លែប៉ោមគឺជាជាតិសរសៃដ៏ពិសេស ដែលអាចជួយបញ្ចុះកូឡេស្តេរ៉ុលអាក្រក់បាន។ ក្រោពីណេះ ផ្លែប៉ោមមានសារធាតុប្រឆាំងនឹងការរលាកដ៏ខ្លាំងដែលអាចជួយឲ្យសុខភាពបេះដូងទាំងមូលកាន់តែល្អ។
សូកូឡាខ្មៅ
សូកូឡាខ្មៅផ្ទុកទៅដោយសារធាតុ Cocoa ដែលជាប្រភព Flavonoids ដ៏អស្ចារ្យ។ សារធាតុនេះគឺជា Phytochemicals និងត្រូវបានគេរកឃើញថាអាចជួយបង្ការកុំឲ្យមានកំណកក្នុងសរសៃឈាមអាក់ទែ និងបន្ថយសម្ពាធឈាមបានទៀត។
បឺរីពណ៌ខៀវ
ការរលាកក្នុងជញ្ជាំងសរសៃឈាមអាក់ទែអាចបង្កើនការប្រឈមនឹងជំងឺគាំងបេះដូអកាន់តែខ្ពស់។ ប៉ុន្តែអ្នកអាចទប់ស្កាត់រឿងនេះបានតាមរយៈការញ៉ាំផ្លែបឺរីពណ៌ខៀវមួយកូនចានចង្កឹះក្នុងមួយថ្ងៃ។ នេះដោយសារតែវាមានសារធាតុអង់ទីអូកស៊ីដង់ប្រឆាំងការរលាក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com