ជាតិ
សង្គមជាតិ
ម៉ូត​សម្លៀកបំពាក់​រចនា​បែប​ខ្មែរ​និង​លោកខាងលិច​១៧០​ប្រភេទ បង្ហាញ​នៅ​សណ្ឋាគារ Penh House
11, Aug 2019 , 3:01 pm        
រូបភាព
​ភ្នំពេញ​៖ ស្នាដៃ​ច្នៃ​ម៉ូត​សម្លៀកបំពាក់​ដែល​រចនា​បែប​ខ្មែរ​និង​លោកខាងលិច​ប្រមាណ១៧០​ប្រភេទ​របស់​សិស្ស​ទាំង​១២​នាក់ នៃ​មជ្ឈមណ្ឌល​រចនា​ទំនើប (Modern Ethnic Design Center) បានបង្ហាញ​នៅក្នុង​សណ្ឋាគារ Penh House & Jungle Addition រាជធានី​ភ្នំពេញ កាលពី​រាត្រី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩​។  ក្នុងចំណោម​ម៉ូត​សម្លៀកបំពាក់​ខាងលើ នឹងមាន​ម៉ូត​សម្លៀកបំពាក់​របស់​សិស្ស​៥​នាក់ នឹងចូលរួម​កម្មវិធី Bazaar Berllin ដែលជា​ពិព័រណ៍​ពាណិជ្ជកម្ម​ដ៏​ធំ​នៅ​ប្រទេស​អាល្លឺម៉ង់ ខាង​ផ្នែក​ផលិត​ទំនើប និង​ចីរភាព​។

 
Modern Ethnic Design Center គឺជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល សម្រាប់​អ្នក​ច្នៃ​ម៉ូត​ក្នុងស្រុក ដែល​បាន​បង្កើតឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧​។ មជ្ឈមណ្ឌល​នេះ បង្កើត​ដោយ Bazaar Berllin  រួមជាមួយ​វិទ្យាស្ថាន​អន្តរជាតិ​រ៉ា​ហ្វែ​ល (Raffles International College) នៅ​កម្ពុជា ដោយ​ទទួលបាន​ហិរញ្ញវត្ថុ​គាំទ្រ​ដោយ​រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​។ លោក Sascha Reebs តំណាង​ទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា បាន​និយាយ​ដូច្នេះ​៖« កម្ពុជា ជា​ប្រទេស​ដែលមាន​ឈ្មោះ​ល្បី​ផ្នែក​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​ខ្នាត​ធំ ប៉ុន្តែ​ជារឿយៗ សក្កា​នុព​ល​ដ៏​ធំ​នៃ​សិប្បកម្ម​ច្នៃ​ម៉ូត​ខ្នាតតូច​បែប​ចីរភាព​ត្រូវបាន​គេ​មើលរំលង​។ ដូច្នេះ​ពួកយើង​ផ្លាស់ប្តូរ​រឿង​ទាំងនេះ ដោយ​គាំទ្រ​លើ​ការបណ្តុះបណ្តាល​អ្នក​ច្នៃ​ម៉ូត តាមរយៈ Modern Ethnic Design Center នេះ​»​។ 
 
​សូម​អ​ញ្ញើញ​ទស្សនា​ម៉ូត​សម្លៀកបំពាក់​ដូចខាងក្រោម​៖






























 អ្នកច្នៃម៉ូតសំលៀកបំពាក់ទាំង៥នាក់ដែលឈ្នះការប្រកួតសំលៀកបំពាក់កាលពីរាត្រីថ្ងៃទី១០ សីហា ឆ្នាំ២០១៩


Tag:
 សម្លៀកបំពាក់​
  ច្នៃ​ម៉ូត
© រក្សាសិទ្ធិដោយ thmeythmey.com