ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
ម៉ូតសម្លៀកបំពាក់រចនាបែបខ្មែរនិងលោកខាងលិច១៧០ប្រភេទ បង្ហាញនៅសណ្ឋាគារ Penh House
11, Aug 2019 ,
3:01 pm
រូបភាព
×
ដោយ:
អ៊ូ សុខមាន (OU Sokmean)
ភ្នំពេញ៖ ស្នាដៃច្នៃម៉ូតសម្លៀកបំពាក់ដែលរចនាបែបខ្មែរនិងលោកខាងលិចប្រមាណ១៧០ប្រភេទរបស់សិស្សទាំង១២នាក់ នៃមជ្ឈមណ្ឌលរចនាទំនើប (Modern Ethnic Design Center) បានបង្ហាញនៅក្នុងសណ្ឋាគារ Penh House & Jungle Addition រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។ ក្នុងចំណោមម៉ូតសម្លៀកបំពាក់ខាងលើ នឹងមានម៉ូតសម្លៀកបំពាក់របស់សិស្ស៥នាក់ នឹងចូលរួមកម្មវិធី Bazaar Berllin ដែលជាពិព័រណ៍ពាណិជ្ជកម្មដ៏ធំនៅប្រទេសអាល្លឺម៉ង់ ខាងផ្នែកផលិតទំនើប និងចីរភាព។
Modern Ethnic Design Center គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាល សម្រាប់អ្នកច្នៃម៉ូតក្នុងស្រុក ដែលបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៧។ មជ្ឈមណ្ឌលនេះ បង្កើតដោយ Bazaar Berllin រួមជាមួយវិទ្យាស្ថានអន្តរជាតិរ៉ាហ្វែល (Raffles International College) នៅកម្ពុជា ដោយទទួលបានហិរញ្ញវត្ថុគាំទ្រដោយរដ្ឋាភិបាលប្រទេសអាល្លឺម៉ង់។ លោក Sascha Reebs តំណាងទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បាននិយាយដូច្នេះ៖« កម្ពុជា ជាប្រទេសដែលមានឈ្មោះល្បីផ្នែកឧស្សាហកម្មវាយនភណ្ឌខ្នាតធំ ប៉ុន្តែជារឿយៗ សក្កានុពលដ៏ធំនៃសិប្បកម្មច្នៃម៉ូតខ្នាតតូចបែបចីរភាពត្រូវបានគេមើលរំលង។ ដូច្នេះពួកយើងផ្លាស់ប្តូររឿងទាំងនេះ ដោយគាំទ្រលើការបណ្តុះបណ្តាលអ្នកច្នៃម៉ូត តាមរយៈ Modern Ethnic Design Center នេះ»។
សូមអញ្ញើញទស្សនាម៉ូតសម្លៀកបំពាក់ដូចខាងក្រោម៖
អ្នកច្នៃម៉ូតសំលៀកបំពាក់ទាំង៥នាក់ដែលឈ្នះការប្រកួតសំលៀកបំពាក់កាលពីរាត្រីថ្ងៃទី១០ សីហា ឆ្នាំ២០១៩
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សម្លៀកបំពាក់
ច្នៃម៉ូត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
14 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម